KPT+
ខ្លា ៦ ប្រភេទស្ថិតក្នុងត្រកូលខ្លា ងាយរងគ្រោះចុះនៅក្នុងបញ្ជីក្រហម IUCN
ក្នុងចំណោមត្រកូលខ្លាទាំង ៨ មានប្រភេទខ្លា ៦ ប្រភេទ ដែលគេចាត់ជាសត្វងាយរងគ្រោះពីការបរបាញ់ និងអន្ទាក់នៅលើពិភពលោក និងបានចុះទៅក្នុងបញ្ជីក្រហម IUCN។
ខ្លាធំ ឬខ្លាដំបង, ខ្លាពពក, ខ្លារខិន, សត្វខ្លាលឿងមាស, ខ្លាត្រី, ឆ្មាដាវ ក្នុងចំណោមប្រភេទជាសត្វដែលងាយរងគ្រោះថ្នាក់បំផុត ហើយក៏នៅមានតិចតួចបំផុតនិងស្ទើរតែផុតពូជនៅក្នុងពិភពលោក។
១. ខ្លាធំ ឬខ្លាដំបង

ខ្លាធំ ឬខ្លាដំបង ជាប្រភេទសត្វដែលមានមាឌធំជាងគេបំផុតក្នុងចំណោមអំបូរឆ្មា ហើយពពួកវាមានសម្បុរក្រហម លឿង ឬត្នោតខ្ចី និងមានឆ្នូតបង្កង់ពណ៌ក្រមៅកាត់ទទឹងដងខ្លួន ហើយនៅផ្នែកខាងក្រោមចង្កា និងបំពង់កមានពណ៌ស ចំណែកកន្ទុយរបស់វាមានសម្បុរខ្មៅជាកង់ៗ និងខ្មៅផ្នែកខាងចុង។ ទោះជាយ៉ាងណា វាជាប្រភេទសត្វដែលទទួលរងគ្រោះថ្នាក់បំផុត ដោយការបរបាញ់ ដើម្បីយកឆ្អឹង ស្បែក ដើម្បីធ្វើពាណិជ្ជកម្ម ហើយវាក៏ត្រូវបានចុះបញ្ជីក្រហមអង្គការ IUCN ជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជ។
២. ខ្លាពពក

ខ្លាពពក ជាប្រភេទសត្វខ្លា ដែលមានមាឌធំ ជាងខ្លាភ្ញីថ្មកែវ ហើយមានសម្បុរ ពណ៌ក្រមៅប្រផេះនៅលើដងខ្លួនមានផ្ទាំងៗដូចពពកធំៗ ហើយពួកវាចូលចិត្តរស់នៅក្នុងព្រៃស្រោង ព្រៃពាក់កណ្ដាលស្រោង និងព្រៃចម្រុះ។ យ៉ាងណាមិញ ខ្លាពពក ជាសត្វរាត្រីចរ ច្រើនរស់នៅជាគូលើដើមឈើ ជាធម្មតាវាចាប់ចំណីដូចជាខ្លារខិនដែរ ដែលអាហាររបស់វាមាន បក្សី ពស់ ជ្រូកព្រៃ ឈ្លូស ប្រើស ស្វាជាដើម។ ប្រភេទសត្វនេះដែរ វាអាចបង្កើតកូនបានម្ដងចន្លោះពី ២ទៅ ៤ក្បាល បន្ទាប់ពីពពោះអស់រយៈពេលប្រហែលជា ៩០ ទៅ ៩៥ថ្ងៃ។
៣. ខ្លារខិន

ខ្លារខិន ត្រូវបានគេដឹងថា ជាសត្វជើង ៤ រត់លឿនជាងគេក្នុងលោក ហើយវាជាអំបូរឆ្មា ដែលមានមាឌធំលំដាប់ទី២ បន្ទាប់ពីខ្លាធំ ដោយសត្វឈ្មោលអាចមានទម្ងន់ ៥៥គីឡូក្រាម និងខ្លាញីមានទម្ងន់ ៣៥គីឡូក្រាម ដែលវាងាយចំណាំព្រោះ វាមានពណ៌លឿង ក្រហម ត្នោត និងមានអុចៗ ពណ៌ខ្មី ជាកញ្ចុំនៅពាសពេញខ្លួន។ ខ្លារខិន វារស់នៅក្នុងព្រៃស្ទើរគ្រប់ប្រភេទ ចាប់ពីព្រៃស្រោងរហូតដល់ព្រៃគុម្ពោតដែលមានផ្ទាំងថ្ម ហើយវាជាសត្វរហ័សរហួន និងចូលចិត្តឡើងដើមឈើ ដែលជាជំនាញពិសេសរបស់វា។ ចំណែកចំណីរបស់វា មានពពួកប្រើស ឈ្លូស ជ្រូកព្រៃ ស្វា សត្វស្លាប សត្វកកេរ និងសត្វល្អិត ជាដើម ដោយវាអាចបង្កើតកូនបានពី ១-៤ ក្បាល បន្ទាប់ពីពពោះអស់រយៈពេល ៩០-៩៦ថ្ងៃ កូនរស់នៅជាមួយមេរហូតដល់អាយុ ១-២ ឆ្នាំ។
៤. សត្វខ្លាលឿងមាស

សត្វខ្លាលឿងមាស ជាប្រភេទសត្វមុំសា សត្វមាឌតូច ស្ថិតក្នុងត្រកូលខ្លាទាំង ៨ប្រភេទដូចជា ខ្លាធំ ឬខ្លាដំបង ខ្លារខិន ខ្លាពពក ខ្លាត្រី ខ្លាលឿងមាស ខ្លាភ្ញីថ្មកែវ ឆ្មាព្រៃ និងឆ្មា ដាវ ហើយពពួកនេះមានទម្ងន់ប្រមាណ ៩-១៦គីឡូក្រាម។ សត្វខ្លាលឿងមាស ភាគច្រើនស៊ីពពួកសត្វដង្កេរ( កំប្រុក កណ្ដុរ កង្ហិច កង្ហែន) សត្វស្លាប ល្មូន ក្តាន់ញ៉ែង ពពួកពានរ និងជួនកាលវាស៊ីសត្វឈ្លូសជាចំណី។ ជាមួយគ្នានេះ ពួកវាច្រើនរស់នៅតំបន់ការពារធម្មជាតិមួយចំនួននៅភូមិភាគឦសាន ភូមិភាគខាងជើង និងភូមិភាគនិរតី នៃប្រទេសកម្ពុជា។
៥. ខ្លាត្រី

ខ្លាត្រី ប្រសិនបើយើងមើលទៅវាមានរូបរាងដូចស្រដៀងសត្វឆ្មាស្រុកទូទៅ ប៉ុន្តែវាមានជំនាញមួយឈុតគួរឱ្យភ្ញាក់ផ្អើល និងរោមដែលមិនខ្លាចទទឹក ហើយវាសម្របខ្លួនទៅនឹងជីវិតក្នុងទឹក និងលើគោកជានឹងរោមខ្លី ក្រាស់ពីស្រទាប់ មិនជក់ទឹក។ ឆ្មាដែលប្រកបដោយធនធានមួយនេះ ត្រូវបានគេដាក់ឈ្មោះតាមសមត្ថភាពដ៏ល្បីល្បាញ របស់វាក្នុងការប្រមាញ់ចំណីយ៉ាងសកម្មបំផុតនៅពេលយប់ នឹងស៊ីសត្វកកេរតូចៗ បក្សី ត្រីទឹកសាប។ លើសពីនេះទៀត ខ្លាត្រី វាអាចផ្លាស់ទីដោយសម្រាលខ្លួន(ហោះ) យ៉ាងលឿន និងស្ងៀមស្ងាត់ឆ្លងកាត់ទឹករាក់នៃតំបន់ដីសើម ហើយពុកមាត់វែងរបស់ពូកវាប៉ះនឹងផ្ទៃទឹកដែលប្រៀបបាននិងអង់តែន ដើម្បីចាប់រកចលនានៅក្រោមទឹក ហើយពួកវាធ្វើការដោយប្រុងប្រយ័ត្ននៅចម្ងាយពិតប្រាកដនៃចំណី។ ជាទូទៅ ទីជម្រកដែលគេបានជួបប្រទះ នៅទូទាំងអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ប៉ុន្តែជម្រកពិតប្រាកដរបស់វាគេមិនអាចដឹងច្បាស់នោះទេ ដោយសារតែធម្មជាតិដ៏អាថ៌កំបាំងរបស់វា។
៦. ឆ្មាដាវ

ឆ្មាដាវ ជាសត្វពូកែហែលទឹក មានសម្បុរលឿង-ត្នោត លាយជាមួយរោមអុចៗពណ៌ខ្មៅដែលមានអង្កត់ផ្ចិត ២,៥ស.ម ឬលើសពីនេះ និងមានឆ្នូត ៤-៦ សម្បុរត្នោតចាស់ចាប់ផ្ដើមចេញពីលើក្បាល និងផ្នែកខាងក្រោយនៃករហូតដល់ស្មា។ ផ្នែកចំហៀង និងជើងទាំង៤មានដុំអុចៗក្រមៅចាស់ក្នុងទំហំ និងរាងខុសៗគ្នា កន្ទុយមានលាយរបាយពណ៌ខ្មៅអុចៗក្នុងទំហំខុសៗគ្នាចាប់ពីគល់កន្ទុយរហូតដល់ចុង ចំណែកឯផ្នែកខាងក្រោយ និងក្រោមភ្នែកមានឆ្នូតក្រម៉ៅ ខណ្ឌចែកដោយបន្ទះពណ៌ស។ ជាទូទៅ សត្វឆ្មាដាវ វាអាចស៊ី ពពួកបក្សី សត្វកកេរ ត្រកួត អន្សង ក្ដាន់ញ៉ែងជាដើម ហើយសត្វនេះ វាអាចបន្តពូជបានពេញមួយឆ្នាំ រយៈពេលពពោះពី ៦៥-៧២ថ្ងៃ អាចមានកូនម្តងពី ១-៤ក្បាល កូនរបស់វាអាចបើកភ្នែកបានក្នុងរយៈពេលប្រហែល ១០ថ្ងៃ ក្រោយពេលកើត មិនតែប៉ុណ្ណោះកូនរបស់វាអាចបន្តពួជបាននៅអាយុ ១៨ខែ និងអាចរស់បានពី ១២-១៣ឆ្នាំ៕
ដោយ៖ ថារី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


