ជីវិតកម្សាន្ដ
អតីតាតារាសម្តែង ចាន់ សុផានី ស្រែករកជំនួយក្រោ យទ្រាំទ្រដោះស្រាយជីវភាពលែងបាន
អ្នកគាំទ្រ និងមិត្តភក្តិនៅក្នុងចង្កោមសិល្បៈ បានដឹងហើយថា អតីតតារាសម្តែង និងពិធីការិនីអ្នក នាង ចាន់ សុផានី បានឃ្លាតឆ្ងាយពីវិថីសិល្បៈច្រើនឆ្នាំមកហើយចាប់តាំងពីផ្ទុះរឿងរ៉ាវបែកបាក់ស្វាមីដែលជាតារាចម្រៀងគឺលោកហ្សូណូដោយបានបន្សល់ទុកកូនស្រីម្នាក់ឲ្យនាងជាអ្នករ៉ាប់រងការចិញ្ចឹមមើលថែ។

ប្រាកដណាស់បន្ទាប់ពីស្ពាយឈ្មោះជាស្ត្រីមេម៉ាយ អតីតតារាស្រីរូបនេះមិនដែលត្អូញត្អែរស្រែករកជំនួយចិញ្ចឹមកូនស្រីនេះទេ។ ប៉ុន្តែពេលនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើល ខណៈអតីតតារាសម្តែងអ្នកនាង ចាន់ សុផានីបានចេញមុខប្រកាសជាសាធារណៈសុំជំនួយពីអតីតស្វាមីក្នុងពេលដែលនាងកំពុងជួបការលំបាកខ្លាំងលើផ្នែកជីវភាពនាពេលបច្ចុប្បន្ននេះ។
អ្នកនាង ចាន់ សុផានីបានទម្លាយអារម្មណ៍លំបាកនៅលើបណ្ដាញសង្គមឱ្យមហាជនបានដឹងថា បច្ចុប្បន្ននាងកំពុងតែជួបការលំបាក និងខ្វះខាតក្នុងនោះដែរ កូនស្រីអ្នកនាងកំពុងប្រឈមនឹងជំងឺបាក់ទឹកចិត្ត ហើយចង់ជួបមុខឪពុកគឺលោក ហ្សូណូ ប៉ុន្តែមិនអាចឱ្យពួកគេទំនាក់ទំនងបានទេ។

តាមខ្លឹមសាររបស់អ្នកនាង ចាន់ សុផានី បានរៀបរាប់ថា ភាពស្រស់ស្អាតផូរផង់ឥតខ្ចោះរបស់ខ្ញុំវាគ្រាន់តែជាសំបកក្រៅតែប៉ុណ្ណោះពេលនេះម៉ោងនេះខ្ញុំស្ទេីរតែរលំហេីយវិនាទីនេះខ្ញុំបាក់ទឹកចិត្តខ្លាំងណាស់។
អ្នកនាងនិយាយថា បេីមិនយល់ទាស់ទេមានបងប្អូនណាមានមេត្តាឱ្យខ្ញុំផងជួយខ្ញុំផងខ្ញុំពិតជាត្រូវការជំនួយដ៏ពិតប្រាកដមួយជួយដោះស្រាយរឿងខ្ញុំ និងអតីតរបស់ខ្ញុំដេីម្បីជាជំនួយដល់កូនក្នុងជីវភាពររស់នៅប្រចាំថ្ង។
ពួកខ្ញុំពិតជាពិបាកណាស់ក្នុងពេលដែលអតីតរបស់ខ្ញុំរត់គេចពីបញ្ហាយកស្រណុកស្រួលម្នាក់ឯងហុឺរហារសប្បាយអស់រយៈពេល១០ឆ្នាំហេីយដោយមិនអេីរពេីរខ្វល់ខ្វាយពីកូនទុកឱ្យខ្ញុំទទួលខុសត្រូវម្នាក់ឯង។

ពេលនេះខ្ញុំទ្រាំលែងបាន និងស្រែករកជំនួយផ្លូវច្បាប់ឱ្យជួយដល់នាងខ្ញុំផងព្រោះពេលនេះខ្ញុំអត់មានលទ្ធភាព និងមានជីវភាពទីទាល់ខ្លាំងណាស់។
តារាស្រីរូបនេះបញ្ជាក់ថា កូននាងខ្ញុំព្យាយាមទំនាក់ទំនាក់ទំនងទៅប៉ា របស់គេខ្លាំងណាស់តែគេមិនអាចអោយពួកយេីងទំនាក់ទំនងបានទេហេីយពេលនេះកូននាងខ្ញុំប៉ះពាល់អារម្មណ៍ ផ្លូវចិត្តជាខ្លាំងព្រោះនាងភ័យខ្លាចប៉ះពាល់ការសិក្សាររបស់នាងដោយជីវភាពលំបាករបស់នាងខ្ញុំក្នុងពេលនេះ។
សូមមេត្តាជួយនាងខ្ញុំផងវាជាការអាម៉ាស់ណាស់ហេីយក៏មិនចង់ឱ្យមានការបាត់បង់កិត្តិយសអ្នកណាម្នាក់នោះទេតែពេលនេះពិតជាអស់ជម្រេីសហេីយខ្ញុំត្រូវតែរកជំនួយដេីម្បីអនាគតកូន។

អ្នកនាងនិយាយទៀតថា នេះជាលេីកដំបូងហេីយដែលខ្ញុំសម្រេចចិត្តបែបនេះព្រោះកូនស្រីខ្ញុំលែងសូមឱ្យខ្ញុំទុកមុខឱ្យប៉ារបស់គាត់ហេីយគាត់និយាយថា យេីងគួរតែធ្វេីម៉ាក់ព្រោះគាត់អត់បានយល់ពីយេីងទេអាណិតកូនស្រីណាស់ហេីយអ្វីដែលខ្ញុំភ័យបំផុតពេលនេះគីកូនស្រីខ្ញុំកំពុងប្រឈមនិងជំងឺបាក់ទឹកចិត្ត។ សូមមេត្តាជួយដល់ពីរនាក់ម្តាយកូនខ្ញុំផងដេីម្បីអនាគត់ក្មេងស្រីម្នាក់។
ពាក់ព័ន្ធបញ្ហាខាងលើនេះដែរអ្នកនាង ចាន់ សុផានី បានអះអាងដោយបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា
ចាប់តាំងពីអ្នកនាងបែកគ្នាជាមួយនឹងលោក ហ្ស៊ូណូ កាលពីអំឡុងឆ្នាំ ២០១៤ មក អ្នកនាងមិនដែលសុំការជួយពីលោកម្តងណាឡើយ។
ក្រោយបែកបាក់នោះ អ្នកនាងក៏មានមុខរបររកស៊ីនៅក្នុងដៃដូចជាបើកភោជនីយដ្ឋាន និងសណ្ឋាគារផងដែរប៉ុន្តែនៅក្នុងអំឡុងពេលកូវីដអ្នកនាងក៏សម្រេចបិទមុខរបរនេះចោលតាំងពីចុងឆ្នាំ ២០២១ ហើយចាប់ពីពេលនោះមកស្ថានភាពជីវភាពរបស់នាងកាន់តែលំបាកខ្លាំង៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?