ព័ត៌មានជាតិ
អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ
លោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២៩ មីនា នេះថា កម្ពុជា មិនមានកន្លែងណាមួយដែលកើតមានបញ្ហារញ្ជួយដីដូចនៅប្រទេសថៃ និងបណ្តាប្រទេសមួយចំនួនទៀតនោះទេ។

លោកបានបន្តថា «សម្រាប់ស្ថានភាពគ្រោះរញ្ជួយដី នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ សម្រាប់ព្រះរាជាណាចក្រកម្ពុជា មិនមានកន្លែងដែលកើតមានបញ្ហារញ្ជួយដីទេ»។

លោកបានបន្តទៀតថា ចំពោះបុគ្គលិកធនាគារមួយចំនួនធ្វើការនៅតាមអគារខ្ពស់ៗ ខ្លះ ដោយសារភ័យខ្លាច បានផ្អើលចេញពីធនាគារ ដើម្បីគិតពីសុវត្ថិភាព ដោយសារទទួលបានព័ត៌មានថាមានការរញ្ជួយដី និងមានអារម្មណ៍ថាមានការរង្គើអគារ ក្រោយករណីរញ្ជួយដីនៅប្រទេសថៃ។ ប៉ុន្តែនៅពេលរសៀលថ្ងៃទី ២៨ មីនា ដដែល បុគ្គលិក ក៏បានចូលធ្វើការធម្មតាវិញ ធនាគារខ្លះដល់ម៉ោងចេញក៏ទៅផ្ទះតែម្ដង។

លោកបានបន្ថែមថា ក្រុមការងារជំនាញ បានចុះប្រមូលព័ត៌មានបន្ថែម ដើម្បីវាយតម្លៃអំពីស្ថានភាពដែលបានកើតឡើងតើមានការប៉ះពាល់ឬយ៉ាងណា?។ ជាក់ស្ដែងអត់មានឃើញសញ្ញាមានការរង្គើ ញ័រនៅរាជធានីភ្នំពេញទេ។
លោកបានបញ្ជាក់ថា ជារួមសម្រាប់កម្ពុជា អត់ទាន់មានបញ្ហាអ្វីកើតឡើងទេ ហើយមកដល់ពេលល្ងាចដដែល សភាពការណ៍បានវិលមករកជាធម្មតាវិញហើយ។
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២៩ មីនា នេះថា គិតត្រឹមម៉ោងនេះ ពុំទាន់មានព័ត៌មានថា មានពលករខ្មែររងគ្រោះដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ។ ចំណែកស្ថានទូតកម្ពុជា និងអនុព័ន្ធការងារអមស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ កំពុងតាមដាននៅទីកន្លែងកើតហេតុយ៉ាងយកចិត្តទុកដាក់ជាទីបំផុត។
គួរបញ្ជាក់ថា ការរញ្ជួយដីកម្រិត ៧,៧ រ៉ិចទ័រ បានវាយប្រហារចំកណ្តាលប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ ដែលបណ្តាលឲ្យមានការបាត់បង់អាយុជីវិតមនុស្សយ៉ាងច្រើន និងការបំផ្លិចបំផ្លាញដ៏សម្បើម។ ក្រៅតែពីមីយ៉ាន់ម៉ា គ្រោះរញ្ជួយដីដ៏ធំមិនធ្លាប់មាននេះ ក៏បណ្តាលឲ្យមានផលប៉ះពាល់នៅក្នុងចំណោមបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ជាច្រើនផងដែរ ដូចជា ថៃ ចិន វៀតណាម ឡាវ និងបង់ក្លាដែស។ ត្រឹមព្រឹកថ្ងៃសៅរ៍នេះ តួលេខអ្នកស្លាប់បានលោតឡើងដល់ ៦៩៤ នាក់ ស្លាប់ និងរបួស ១ ៦៧០ នាក់ នៅមីយ៉ាន់ម៉ា។ ចំណែកនៅប្រទេសថៃ គិតត្រឹមម៉ោង ៥ ល្ងាច ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ សមត្ថកិច្ចថៃបានរកឃើញជនរងគ្រោះក្នុងហេតុការណ៍រញ្ជួយដីនៅទីក្រុងបាងកកប្រទេសថៃចំនួន ៥០ នាក់ ស្លាប់ ៣ នាក់ ហើយប្រតិបត្តិការជួយសង្គ្រោះកំពុងបន្ត។
គួរបញ្ជាក់ថា គិតត្រឹមខែធ្នូ ឆ្នាំ ២០២៤ មានពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃចំនួន ១ ២៩២ ២៩៧ នាក់ ស្រី ៥២១ ៨៦២ នាក់ ដោយពួកគាត់ទៅធ្វើការនៅតាមបណ្តារោងចក្រ និងក្រុមហ៊ុននានាដូចជា តាមរោងចក្រចំណីអាហារ ផ្នែកឧស្សាហកម្ម ក្រុមហ៊ុនសំណង់ សេវាកម្ម និងកសិកម្ម ដោយជាមធ្យមទទួលបានប្រាក់ខែ ៤០០ ដុល្លារ ក្នុង ១ ខែ និងបានផ្ញើថវិកាមកក្រុមគ្រួសារវិញប្រមាណជាង ២ ពាន់លានដុល្លារ ក្នុង ១ ឆ្នាំ បានចូលរួមលើកស្ទួយសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
ជីវិតកម្សាន្ដ១៤ ម៉ោង ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ