ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ត្រូវបានរដ្ឋសភាផ្ដល់សេចក្ដីទុកចិត្តជាឧបនាយករដ្ឋមន្ត្រី បន្ថែមលើតំណែងបច្ចុប្បន្ន
ឯកឧត្ដម ហ៊ុន ម៉ានី ត្រូវបានសមាជិក-សមាជិការដ្ឋសភា បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តតែងតាំងជាឧបនាយករដ្ឋមន្ត្រី បន្ថែមលើតំណែងបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ ការបោះឆ្នោតបែបនេះ ខណៈដែលរដ្ឋសភាបើកសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី ៧ ក្រោមអធិបតីភាពសម្ដេច ឃួន សុដារី ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ។

នៅក្នុងសម័យប្រជុំនេះ គឺមានរបៀបវារៈតែមួយប៉ុណ្ណោះ នោះគឺការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើ ការតែងតាំងបំពេញបន្ថែម សមាសភាពរាជរដ្ឋាភិបាលចំនួន ៣រូប ដែលទី១. ឯកឧត្ដម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខសាធារណៈ។ ទី២. ឯកឧត្ដម ស្រ៊ី ថាមរុង្គ ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស។ ទី៣. ឯកឧត្ដម ប៉ែន វិបុល ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស។

សមាសភាពសមាជិករាជរដ្ឋាភិបាលបំពេញបន្ថែមទាំង ៣រូប ត្រូវបានសមាជិក-សមាជិករដ្ឋសភាចំនួន ១២០សំឡេង បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត នៅព្រឹកថ្ងៃពុធដដែលនេះ។

សូមជម្រាបថា មុនត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងមុខសាធារណៈ និងជាឧបនាយករដ្ឋមន្ត្រី ឯកឧត្ដម ហ៊ុន ម៉ានី គឺជាអ្នកតំណាងរាស្រ្ដមណ្ឌលខេត្តកំពង់ស្ពឺ។ ចំណែកឯកឧត្ដម ស្រ៊ី ថាមរុង្គ មុនត្រូវបានតែងតាំងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស គឺមានតំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។

រីឯឯកឧត្ដម ប៉ែន វិបុល មុនត្រូវបានតែងតាំងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស គឺមានតំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ហើយមុនត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី គឺមានតំណែងជាអគ្គស្នងការរងនគរបាលជាតិ៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


