Connect with us

ជីវិតកម្សាន្ដ

សុគន្ធ ថេរ៉ាយុ ទម្លាយបទពិសោធប្រើរថយន្តស៊េរីទំនើប ខណៈក្រោយប្រើបាន៥ឆ្នាំ ធ្លាក់ថ្លៃខ្លាំងសឹងលែងនិយាយ

បានផុស

នៅ

តារាចម្រៀងចាស់វស្សា លោក សុគន្ធ ថេរ៉ាយុ បានបង្ហាញអារម្មណ៍ហួសចិត្តជាខ្លាំង បន្ទាប់ពីឆ្លងកាត់នៃការទិញរថយន្តស៊េរីទំនើប ប៉ុន្តែស្រាប់៥ឆ្នាំក្រោយជួបរឿងដែលមិននឹកស្មានដល់ ខណ:រថយន្តតម្លៃជិត ២០ម៉ឺនដុល្លារធ្លាក់មកនៅទាបបំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លងកាត់ជាបទពិសោធននេះ តារាចម្រៀងប្រុសរូបនេះ បានបញ្ជាក់ឱ្យដឹងថា លោកបានទិញរថយន្តរបស់ក្រុមហ៊ុនចិនដែលមានតម្លៃខ្ពស់ខ្ទង់រាប់សែនដុល្លារ តែក្រោយមកបែរជាត្រូវលក់វិញធ្លាក់ថ្លៃនៅត្រឹមតែប្រមាណ៧ម៉ឺនដុល្លារប៉ុណ្ណោះ។

តារាចម្រៀងលោក សុគន្ធ ថេរ៉ាយុបានរៀបរាប់ឱ្យដឹងថា “អ្នកណាថាជិះឡានចិន៥ឆ្នាំក្រោយនឹងដឹងខ្លួនហេីយនេះមានឧទាហរណ៍អោយមេីល​ស្រាប់ឡាន ៥៧០ស្ពិចអារ៉ាប់២០១៨ ខ្ញុំទិញជិះទេីបតែបាន ៥ឆ្នាំ​ជាង កាលទិញ ១៨៥០០០ដុល្លារ ឥឡូវចង់លក់វិញ​គេឱ្យ ៧មុឺនជាងអាហ្នឹងយ៉ាងម៉េចវិញ​?”។

លោក សុគន្ធ ថេរ៉ាយុ បានបន្តថា អាសូតែឡានរបស់លោកដែលបុកគ្នាម្តងលោកមិនថាទេតែនេះប៉ះតែទ្វារខាងស្តាំអ្នកអង្គុយខាងមុខដោយសារតែកៀររបងផ្ទះប៉ុណ្ណឹងសោះ​ សួរថា បេីឱ្យថោកម្លឹងៗដដែល លោកទុកវាឱ្យលម្អផ្ទះមិនល្អជាង។

គេចាំបានថាលោក សុគន្ធ ថេរ៉ាយុ កាលពីកន្លងទៅតារារូបនេះមិនត្រឹមតែក្លាយជាតារាចម្រៀងដ៏មានប្រ ជាប្រិយភាពខ្លាំងនោះទេលោកក៏មានភាពជោគជ័យខ្លាំងលើអាជីវកម្មផងដែរ។ ប៉ុន្តែមួយរយ:ចុងក្រោយស្របពេលលេចវត្តមាននៅក្នុងវិស័យសិល្ប:ជាថ្មី សុគន្ធ ថេរ៉ាយុ បានបង្ហើបពីរឿងរ៉ាវបាក់ទឹកចិត្តមួយចំនួនដែលធ្លាប់ជួបកន្លងមកផងដែរ៕ ដោយ: ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម