ជីវិតកម្សាន្ដ
Sastra នឹងលើកកម្ពស់អត្តសញ្ញាណជាតិតាមរយៈភាពយន្ត ខណៈកំពុងត្រៀមចាក់បញ្ចាំង «គូស្នេហ៍កំបុតក្បាល» នៅប៉ាគីស្ថាន ឆាប់ៗ
ផលិតកម្ម Sastra Film បាននិងកំពុងបន្តពង្រឹងបេសកកម្មនាំយកវប្បធម៌ អត្តសញ្ញាណ និងតម្លៃប្រពៃណីខ្មែរទៅកាន់ឆាកអន្តរជាតិ តាមរយៈសិល្បៈភាពយន្ត ខណៈភាពយន្តខ្នាតធំរឿង «គូស្នេហ៍កំបុតក្បាល» គ្រោងនឹងចាក់បញ្ចាំងជាផ្លូវការនៅប្រទេសប៉ាគីស្ថាន ក្នុងខែកក្កដា ឆ្នាំ២០២៦ខាងមុខ។ តួយ៉ាង នេះគឺជាជំហានថ្មីមួយទៀតរបស់ផលិតកម្មក្នុងការនាំយកភាពយន្តខ្មែរទៅកាន់ឆាកអន្តរជាតិ ខណៈផលិតកម្មក៏បាននាំប្រពៃណី ទំនៀមទម្លាប់ និងជំនឿខ្មែរ ទៅផ្សព្វផ្សាយជាមួយផងដែរ។

បើតាមអ្នកស្រី ប៊ុន ចាន់និមល អ្នកនិពន្ធដ៏ឆ្នើម និងជាស្ថាបនិក Sastra Film កាលពីខែមេសាកន្លងទៅ បានលើកឡើងថា ការនាំយកភាពយន្តខ្មែរទៅកាន់ទីផ្សារអន្តរជាតិ គឺជាជំហានថ្មីមួយទៀតរបស់ផលិតកម្ម។ លើសពីភាពយន្ត ផលិតកម្មក៏បាននាំប្រពៃណី ទំនៀមទម្លាប់ និងជំនឿខ្មែរ ទៅផ្សព្វផ្សាយជាមួយផងដែរ។
ទន្ទឹមនឹងគោលបំណងនៃការពង្រីកឥទ្ធិពលស្នាដៃភាពយន្តខ្មែរលើឆាកអន្តរជាតិ ផលិតកម្ម Sastra Film ក៏បានបោះជំហានថ្មីមួយទៀតក្នុងការលើកកម្ពស់វប្បធម៌ សាសនា និងប្រវត្តិសាស្ត្រជាតិ តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយនាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។
តាមរយៈអនុស្សរណៈនេះ សាស្ត្រា ហ្វៀម និងនាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រនៃ ស.ស.យ.ក.ប្តេជ្ញាថា នឹងនាំយកនូវគំនិតច្នៃប្រឌិតថ្មីៗ និងបច្ចេកទេសទំនើបៗ និងចំណេះដឹងផ្នែកវប្បធម៌ប្រវត្តិសាស្ត្រ មកបង្កើតចេញជាភាពយន្ត ដែលមានគុណភាព គុណតម្លៃ ស្របតាមបរិបទវប្បធម៌ប្រវត្តិសាស្ត្រ ដើម្បីបម្រើអារម្មណ៍ប្រជាជនទូទាំងកម្ពុជា។
Sastra Film ជឿជាក់ថា ការរួមបញ្ចូលគ្នារវាង «តម្លៃវប្បធម៌ប្រវត្តិសាស្ត្រ» និង «សិល្បៈភាពយន្ត» នឹងក្លាយជាកម្លាំងចលករដ៏ខ្លាំងក្លា ក្នុងការបណ្តុះមោទកភាពជាតិ នៅក្នុងបេះដូងប្រជាជនខ្មែរគ្រប់រូបជាពិសេសយុវជន។
ជាមួយគ្នានេះ ផលិតកម្មក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ នៃ ស.ស.យ.ក. ជាពិសេសលោក ហ៊ឺ វីរៈ ដែលបានផ្តល់ទំនុកចិត្ត និងជ្រើសរើស Sastra Film ជាដៃគូសហការក្នុងបេសកកម្មដ៏មានអត្ថន័យនេះ។

គួរបញ្ជាក់ដែរថា ដំណើររីកចម្រើនរបស់វិស័យភាពយន្តកម្ពុជា មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែកើតចេញពីការខិតខំប្រឹងប្រែង ក្តីស្រលាញ់ មនសិការ និងជំនឿរបស់អ្នកសិល្បៈ និងអ្នកផលិតភាពយន្តជាច្រើនជំនាន់។ ពីចំណុចដែលវិស័យនេះធ្លាប់ស្ទើរតែបាត់បង់ទាំងស្រុង បច្ចុប្បន្នភាពយន្តកម្ពុជា បាននិងកំពុងអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ រហូតអាចឈានជើងចូលទីផ្សារអន្តរជាតិ និងទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនក្រៅប្រទេស។
ជាក់ស្តែង ការត្រៀមចាក់បញ្ចាំងរឿង «គូស្នេហ៍កំបុតក្បាល» នៅប្រទេសប៉ាគីស្ថាន និងការពង្រឹងកិច្ចសហការជាមួយស្ថាប័នជាតិពាក់ព័ន្ធ ក៏បានបង្ហាញយ៉ាងច្បាស់ពីទិសដៅរបស់ Sastra Film ក្នុងការប្រើប្រាស់សិល្បៈភាពយន្តជាស្ពានភ្ជាប់វប្បធម៌ខ្មែរ ទៅកាន់ពិភពលោក និងចូលរួមលើកកម្ពស់កិត្យានុភាពជាតិឱ្យកាន់តែលេចធ្លោលើឆាកអន្តរជាតិ៕





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


