Connect with us

ព័ត៌មានអន្ដរជាតិ

មកលេងតែម្ដងសោះ តារាបរទេសប៉ុន្មានរូប លើកសរសើរថា កម្ពុជា មានប្រជាជនដ៏កក់ក្ដៅបំផុត

បានផុស

នៅ

ថ្វីដ្បិតតែប្រទេសកម្ពុជាកំពុងតែជួបជម្លោះព្រំដែនជាមួយប្រទេសថៃ នាបច្ចប្បន្ននេះក៏ពិតមែន ប៉ុន្តែកាលពីកន្លងមកក៏មានភ្ញៀវទេសចរបរទេសជាច្រើន បានសម្រុកមកទស្សនាដែនដីសុវណ្ណភូមិមួយនេះយ៉ាងគគ្រឹកគគ្រេង។ ក្នុងនោះមានទាំងតារាហូលីវូដ និងតារាជនជាតិអាស៊ីជាច្រើនបានមកដល់ខេត្តសៀមរាបនេះផ្ទាលតែម្ដង។

ជាងនេះទៀត តារាមួយចំនួនធំទៀតដែលធ្លាប់ទស្សនាកម្ពុជា និងកម្ពុជាយល់ឃើញថា ជាកន្លែងស្អាត និងសុខសប្បាយ តែជាប្រទេសដែលមានប្រជាជនគាំទ្រ និងគាំទ្រក្នុងវិស័យសង្គម។

រូបភាព៖vanityfair
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទី១ តារាហូលីវូដ Angelina Jolie

បន្ទាប់ពីថតភាពយន្តមួយកាលពីឆ្នាំ២០១១ ក្រោមចំណងជើងថា «Lara Croft: Tomb Raider» នៅក្នុងខេត្តសៀមរាប តួកុនហូលីវូដរូបនេះស្រាប់តែជាប់ចិត្តនឹងទឹកដីកម្ពុជាភ្លាមៗ។ Angelina បាននិយាយថា «ការស្នាក់ពីរបីថ្ងៃនៅក្នុងប្រទេសកម្ពុជា បាននាំឲ្យខ្ញុំជួបប្រជាជនក្នុងស្រុកដ៏កក់ក្តៅ ហើយខ្ញុំមានអារម្មណ៍ថា ដួងចិត្តរបស់ខ្ញុំបានធូរស្បើយឡើងវិញ»។ នេះក៏ជាការរាយការណ៍ពីការរស់នៅជាមួយប្រជាជនកម្ពុជា ដែលធ្វើឲ្យនាងមានអារម្មណ៍ក្លាយជាមនុស្សកាន់តែស្រឡាញ់ជីវិតលើសមុន។

ដោយសារតែចិត្តស្រលាញដពុំរួចនៅលើដែនដីសុវណ្ណភូមិ តារាស្រីវ័យ៥០ឆ្នាំបានបន្តធ្វើទស្សនកិច្ចជាច្រើនជាមួយ UN ហើយក៏បានយកចិត្តទុកដាក់ក្នុងការថែទាំកម្ពុជាយ៉ាងជ្រាលជ្រៅ តាមរយៈការយក Maddox ទៅចិញ្ចឹម និងការថតខ្សែភាពយន្តខ្មែរក្រហម «First They Killed My Father» នៅកាលឆ្នាំ ២០១៦ជាដើម។

ទី២ តារាស្រី Susan Sarandon

តារាហូលីវូដរូបនេះបានចូលរួមសហការជាមួយ UNHCR (អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន) នៅលើទឹកដីកម្ពុជា ក្រិយបានទស្សនកិច្ចបានម្ដងគត់ លោកស្រីបានព្រលយវាចាមួយថា «ប្រទេស​កម្ពុជា​កំពុង​ស្វាគមន៍​ភ្ញៀវ​ទេសចរ ប្រជាជន​ពិតជា​ស្រស់​ស្អាត និងរួសរាយណាស់។

ទី៣ តារាបូលីវូដឥណ្ឌាលោក Gagan Malik

លោក GAGAN Malik តារាបូលីវូដឥណ្ឌាដ៏ល្បី ដែលគេស្គាល់ថាជាតួអង្គសម្ដែងជាព្រះពុទ្ធ បានបង្ហាញវត្តមានជាថ្មីលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងបានទស្សនាកន្លែងនានា ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីមន្ត្រីជាន់ខ្ពស់កម្ពុជា ក៏ដូចជាទេសចរជាតិ-អន្តរជាតិ។ ក្រោយមកលោកទួលបានការតែងតាំងជាទូតសុច្ឆន្ទៈជាផ្លូវការប្រចាំក្រសួងទេសចរណ៍កម្ពុជា ក្រោមកិច្ចផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ព្រមនិងសុវត្ថិភាពទេសចរពិតនៅកម្ពុជា នាពេលកន្លងមក។

ទី៤ Jackie Chan ឬឈិនឡុង

តារាសម្តែងក្បាច់គុន ឈិន ឡុង ឬ Jackie Chan ធ្លាបមកទស្សនាប្រទេសកម្ពុជាកាលពិឆ្នាំ២០០៤ ក្នុងនាមជា ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​របស់​អង្គការសហប្រជាជាតិ គាំទ្រ​អង្គការ UNICEF និង UNAIDS ។ ការមកដល់លើកដំបូងរបស់
តារាសម្តែង​​​​​ប្រកប​ដោយ​ទេពកោសល្យ​​រូបនេះនាំឲ្យលោកពោលវាចាថា កម្ពុជាជាដែនដីអច្ឆរិយៈ មានប្រជាជនកកក្ដៅ និងរួសរាយរាក់ទាកបំផុត។

រូបភាព៖ areacambodia

ទី៥ ស្តេចកំប្លែង Charlie Chaplin ឬតួសាក់ឡូ

ស្តេចកំប្លែង Charlie បានមកទស្សនាខេត្តសៀមរាប ក្នុងឆ្នាំ ១៩៣៦ ដើម្បីអង្គរវត្ត និងប្រាសាទបាយ័នព្រមទាំងទីកន្លែងផ្សេងៗទៀត។ ការមកដល់របស់លោក បានធ្វើឲ្យប្រជាជនកម្ពុជាស្វាគមន៍យ៉ាងកក់ក្ដៅ ខណៈដែលលោកបានលើកសរសើរកម្ពុជាថា ជាប្រទេសដ៏ស្រស់ស្អាតបំផុត។

យ៉ាងណាមិញ កន្លងមកមានតារាល្បីៗទូទាំងពិភលោកជាច្រើនធ្លាប់បានមកទស្សនាប្រទេសកម្ពុជា ហើយថែមទាំងលើសរសើរទឹកដីសុវណ្ណភូមិថាល្អឯក និថអស្ចារ្យបំផុត។ ជាពិសេសនោះគឺ មានប្រជាជនរួសរាយរាកទាក់និងចិត្តល្អ សប្បុរធម៌ មានទាំងទឹកចិត្ត មិនប្រកាន់វណ្ណ ឬរើសអើងថាជាជនជាតិណាឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Influencer ល្បីៗ និយាយការពារ កម្ពុជា ថា ជាប្រទេសមានប្រជាជនល្អ និង រួសរាយរាក់ទាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម