សេដ្ឋកិច្ច
ល្បីក្រូចពោធិ៍សាត់នៅភូមិអូរខ្ជាយ មានរសជាតិផ្អែមឆ្ងាញ់
បច្ចុប្បន្នគឺជារដូវដែលប្រជាកសិករប្រមូលផលផ្លែក្រូចពោធិ៍សាត់ជាបណ្ដើរៗហើយ ដោយនៅក្នុងខេត្តបាត់ដំបង គឺមានស្រុកមួយចំនួន ដែលបងប្អូនប្រជាកសិករ បានដាំដំណាំក្រូចពោធិ៍សាត់នេះ ដូចជាស្រុកបវេល ស្រុកឯកភ្នំ ស្រុកបាណន់ និងស្រុកសង្កែជាដើម។

ដើមឡើយ ក្រូចពោធិ៍សាត់ដែលដាំនៅលើទឹកដីស្រុកបាណន់ គឺមានភាពល្បីល្បាញ រន្ទឺសុះសាយ ទៅទូទាំងប្រទេស អំពីរសជាតិ ផ្អែមឆ្ងាញ់ ដោយគ្មានក្រូចពោធិ៍សាត់នៅស្រុកណា ឬខេត្តណា មកប្រៀបផ្ទឹមបានឡើយ ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំកន្លងមក ក្រូចពោធិ៍សាត់នៅស្រុកបាណន់ ក៏ចាប់ផ្ដើមអន់ថយ ទំនងជាដីខ្សោះជីជាតិ ឬយ៉ាងណានោះទេ ព្រោះផ្លែក្រូចចាប់ផ្ដើមក្រាសុី និងមានសភាពស្កក ធ្វើឱ្យផ្លែក្រូចពោធិ៍សាត់នៅក្នុងតំបន់នោះចាប់ផ្ដើមធ្លាក់ចុះលែងមានអ្នកពេញនិយម និងចូលចិត្តតាំងពីពេលនោះមក។
មួយរយៈចុងក្រោយនេះ ក្រូចពោធិ៍សាត់ដែលចាប់ផ្ដើមល្បី ដោយសាររសជាតិផ្អែមឆ្ងាញ់នោះ គឺក្រូចដែលបេះមកពីភូមិអូរខ្ជាយ និងអូរដំបង បើទោះបីជាផ្លែក្រូចនៅតំបន់នេះមានសម្បុរឲ្យខ្មៅៗតិចតួចក៏ដោយ ក៏រសជាតិផ្អែមឆ្ងាញ់ និងធ្វើឲ្យអ្នកផងទាំងពួងចាប់ផ្ដើមចូលចិត្ត និងនិយមទិញយកទៅពិសាផងដែរ។

លោក ឈឺន រ៉ើន រស់នៅភូមិអូរខ្ជាយខាងកើត ក្នុងឃុំអូដំបូង១ ស្រុកសង្កែ ខេត្តបាត់ដំបង បានរៀបរាប់ថា លោកមានផ្ទៃដីធំល្មមដែលបច្ចុប្បន្នគឺមានដំណាំដើមក្រូចពោធិ៍សាត់នេះ ច្រើនបង្គួរ ហើយលោកក៏បានដាំជាយូរមកហើយ ដែលបច្ចុប្បន្នកំពុងប្រមូលផលជាបណ្ដើរៗហើយ ដែលភាគច្រើនលោកមិនបានបេះយកទៅលក់នៅទីផ្សារដោយខ្លួនឯងនោះឡើយ គឺមានឈ្មួញមកម៉ៅទិញដល់ចម្ការតែម្ដង។
លោកបានបន្ថែមថា កាលពីប៉ុន្មានឆ្នាំមុនគឺផ្លែក្រូចពោធិ៍សាត់នៅក្នុងភូមិអូខ្ជាយនេះ មិនទាន់ល្បីល្បាញប៉ុន្មានទេ ដោយសារនៅតំបន់ផ្សេងក៏គេមានរសជាតិឆ្ងាញ់ពិសារផងដែរ ប៉ុន្តែស្រាប់តែពេលថ្មីៗនេះក៏ចាប់ផ្ដើមល្បី មកលើក្រូចភូមិអូរខ្ជាយនេះទៅវិញ ដោយឡែក សម្រាប់រសជាតវិញ គឺពិតជាឆ្ងាញ់ពិសាតែម្ដង។
អ្នកស្រី ផន ណារ៉ា ជាអាជីវករលក់ក្រូចពោធិ៍សាត់ នៅក្នុងផ្សារលើ បានបញ្ជាក់ថា សព្វថ្ងៃអ្នកស្រីទិញក្រូចពីម៉ូយដែលយកមកពីភូមិអូរខ្ជាយ និងភូមិអូរដំបង ដើម្បីយកមកលក់នៅលើទីផ្សារ ព្រោះប្រភេទក្រូចខាងលើនេះសំបូរភ្ញៀវចូលចិត្តសួររក ដើម្បីទិញយកទៅពិសារ ឬផ្ញើបងប្អូននៅតាមបណ្ដាខេត្តនានា។
អ្នកស្រីបានលើកឡើងថា ក្រូចដែលអ្នកស្រីយកមកលក់ គឺបានបែងចែកជាបីប្រភេទ ដោយមានតម្លៃចាប់ពី ២៥.០០០ រៀល ដល់ ៤០.០០០ រៀល ក្នុងមួយផ្លូន ដែលការលក់ជាផ្លូននេះគឺមានប្រវត្តិតាំងពីយូរលង់ណាស់មកហើយ ដែលជាទូទៅក្នុងមួយផ្លូន មានចំនួន ៤០ ផ្លែ ហើយបើគេទិញមួយផ្លូន ត្រូវមានក្បាច់ថែមឲ្យគេចំនួនមួយដំប ស្មើនឹង ៤ ផ្លែ បន្ថែមឲ្យគេទៀត ទៅពេញលក្ខណៈចំនួនមួយផ្លូន ដែលសព្វថ្ងៃសម្បូរអតិថិជនមកទិញដើម្បីយកតែពិសារ ហើយមុខរបរលក់ក្រូចនេះអ្នកស្រីបានរកស៊ីយូរឆ្នាំមកហើយ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


