Connect with us

ជីវិតកម្សាន្ដ

សាន ផានិត រំលឹកអតីតកាលដ៏ល្បីល្បាញ នាយ ទុយ កាលពីចុងទសវត្សរ៍៨០ ថាមិនចាញ់ វណ្ណដា ឥឡូវឡើយ

បានផុស

នៅ

តារាចម្រៀងជើងចាស់ លោក សាន ផានិត បានធ្វើឱ្យមហាជនជាច្រើនភ្ញាក់ផ្អើល ក្រោយពីលោកបានទម្លាយអនុស្សាវរីយ៍មួយអតីតពិធីករល្បីឈ្មោះ លោក អុឹង រដ្ឋា ហៅ នាយ ទុយ ដោយលើកឡើងថា នាយ ទុយ កាលពីចុងទសវត្សរ៍៨០ មិនចាញ់ វណ្ណដា បច្ចុប្បន្នឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសារ លោក សាន ផានិត បានរំលឹកអនុស្សាវរីយ៍បទចម្រៀងមួយបទ ដែលធ្វើឱ្យលោកនឹកឃើញដល់មិត្តភក្តិរួមជំនាន់ម្នាក់ គឺនាយ ទុយ ដែលជាបុគ្គលដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅចុងទសវត្សរ៍៨០ ដល់ថ្នាក់អាចប្រៀបធៀបទៅនឹងឥទ្ធិពលរបស់ វណ្ណដា ក្នុងសម័យបច្ចុប្បន្នបាន។ លោកថា “ស្តាប់បទហ្នឹងនឹកអាពួកម៉ាកម្នាក់ហ្នឹងធ្លាប់បាត់ម៉ូតូអាឆាលី៨៤ នៅផ្សារចាស់ជាមួយគ្នា ចេញពីផ្សារថ្មីផ្ទះអ្នកគ្រូ គង់ ណារី ឆ្នាំ១៩៩១ និយាយមែនជំនាន់នោះ ទសវត្សរ៍៩០ កុំតែមានកង់មីគីទៅឆ្វៀលវាទេ ម្ល៉េះនោះ គ្មានឱកាសបានរាប់អានវាទេ ចុងទសវត្សរ៍៨០ ដូច Vanda ឥឡូវហ្មង! នាយទុយ ជាន់ផ្អៀង” ។

ការលើកឡើងរបស់តារាចម្រៀងជើងចាស់រូបនេះ បានធ្វើឱ្យសាធារណជន និងអ្នកសិល្បៈជាច្រើន បង្ហាញការគាំទ្រនិងនឹករលឹកជាខ្លាំងដល់អតីតពិធីករ នាយ ទុយ ខណៈកន្លងមកពិធីកររូបនេះបានបាត់វត្តមានពីអាជីពសិល្ប:យូរឆ្នាំហើយ។ ប្រាកដណាស់ កាលពីនៅប្រឡូកអាជីពសិល្ប:នាយ ទុយ គឺជាពិធីករដ៏មានប្រជាប្រិយភាពនិងទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជនទៀតផង។

លោក អុឹង រដ្ឋា ហៅនាយ ទុយ គឺជាអតីតពិធីករ និងអ្នកសិល្បៈដ៏ល្បីល្បាញមួយរូបនៅកម្ពុជា អំឡុងទសវត្សរ៍៨០ និងជាអតីតពិធីករដ៏ឆ្នើមផងដែរប្រចាំស្ថានីយទូរទស្សន៍ CTN ដែលត្រូវបានទស្សនិកជនទទួលស្គាល់យ៉ាងទូលំទូលាយតាមរយៈវោហាសព្ទ កំប្លុកកំប្លែងបង្កើតបរិយាកាសសប្បាយរីករាយ ទាក់ទាញទស្សនិកជននៅតាមកម្មវិធីប្រគំតន្ត្រី និងព្រឹត្តិការណ៍កម្សាន្តធំៗ។

ដោយសារតែភាពប៉ិនប្រសប់ក្នុងការនិយាយ និងប្រកបដោយភាពរួសរាយរាក់ទាក់ នាយ ទុយ បានក្លាយជាសិល្បករលេចធ្លោម្នាក់ និងមានអ្នកគាំទ្រយ៉ាងច្រើន ខណៈឈ្មោះរបស់លោកតែងតែត្រូវបានលើកឡើងជាមួយតារាសិល្បៈល្បីៗជាច្រើននៅជំនាន់នោះ។ យ៉ាងណាក្រោយទទួលបានភាពជោគជ័យក្នុងវិស័យសិល្បៈ លោកបានសម្រេចចិត្តដកខ្លួនចេញពីពិភពសិល្បៈ និងផ្តោតសំខាន់ទៅលើការសិក្សា។ បើតាមការឱ្យដឹងពីមិត្តភក្តិជិតស្និទ្ធនាពេលនោះ លោកបានបន្តការសិក្សារហូតទទួលបានសញ្ញាបត្រអនុបណ្ឌិត និងកសាងជីវិតការងារយ៉ាងជោគជ័យនៅក្នុងសង្គមឡើងវិញ ហើយក៏ដើរពីសិល្បៈម្តងទៀតរហូតដល់បច្ចុប្បន្ននេះ៕ ដោយ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម