ព័ត៌មានជាតិ
អន្តរក្រសួង ចុះពិនិត្យ និងចាត់វិធានការទប់ស្កាត់ការឈូសឆាយទន្ទ្រានដីព្រៃលិចទឹកក្នុងតំបន់២ ក្នុងខេត្តសៀមរាប
ប្រតិភូអន្តរក្រសួង ស្ថាប័ន រួមជាមួយ អាជ្ញាធរខេត្តសៀមរាប ប្រមាណជាង ២០នាក់ ដឹកនាំដោយលោក សរ គឹមសាន្ត អគ្គលេខាធិការ នៃអាជ្ញាធរទន្លេសាប បានចុះពិនិត្យ និងចាត់វិធានការទប់ស្កាត់ការឈូសឆាយទន្ទ្រានដីព្រៃលិចទឹកក្នុងក្នុងតំបន់២ ដែលស្ថិតក្នុងភូមិសាស្ត្រ ក្រុងសៀមរាប និងសង្កាត់ជ្រាវ។

លោក សរ គឹមសាន្ត បានឱ្យដឹងថា ដំណើរចុះពិនិត្យនៅតាមមូលដ្ឋាននេះ ទទួលបានបទបញ្ជាណែនាំពី លោករដ្ឋមន្រ្តី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប ដើម្បីចាត់វិធានការទប់ស្កាត់សកម្មភាពឈូសឆាយទន្ទ្រានដីព្រៃលិចទឹកក្នុងតំបន់២ ដោយអនុវត្តន៍តាមច្បាប់ និងបទបញ្ញត្តិដែលមានស្រាប់ ក្នុងការហាមឃាត់ការឈូសឆាយដីព្រៃ និងធ្វើការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់២ ដែលនាំឱ្យប៉ះពាល់របបទឹក គម្របដី ជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ។ល។
លោកអគ្គលេខាធិការ ក៏បានជំរុញអាជ្ញាធរមូលដ្ឋានបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការអប់រំផ្សព្វផ្សាយ ពន្យល់ ណែនាំអំពីខ្លឹមសារស្មារតីអនុក្រឹត្យលេខ ៨៣ អនក្រ.បក ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ស្តីពីការកំណត់សិទ្ធិប្រើប្រាស់ និងអាស្រ័យផលលើដីរដ្ឋ ក្នុងដែនដីតំបន់ទ្រនាប់នៃដែនព្រៃលិចទឹក (តំបន់២) ជុំវិញបឹងទន្លេសាបស្ថិតក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ។

សូមបញ្ជាក់ថា តំបន់បឹងទន្លេសាប ត្រូវបានបែងចែកជា ៣ តំបន់។ ក្នុងនោះ តំបន់១ ជាតំបន់លំនៅដ្ឋាន ឬភូមិករ និងជាតំបន់បង្កបង្កើនផលរបស់ប្រជាពលរដ្ឋ ដែលទទួលបានសិទ្ធិកាន់កាប់ស្របច្បាប់ (ប័ណ្ណកម្មសិទ្ធិ)។ តំបន់២ ជាតំបន់ប្រើប្រាស់អាស្រ័យផល ស្រូវឡើងទឹកនិងប្រដេញទឹក និងក៏ជាតំបន់ទ្រនាប់ការពារនិងតំបន់៣ ជាតំបន់ព្រៃលិចទឹក ហាមប៉ះពាល់ដាច់ខាត និងត្រូវការពារឱ្យខានតែបាន។
អត្ថបទ៖ គឿន វេត




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ