ព័ត៌មានជាតិ
ក្រសួងទេសចរណ៍ ប្រកាសដាក់ឱ្យដំណើរការគម្រោងអភិវឌ្ឍន៍គោលដៅទេសចរណ៍ប្រកបដោយនិរន្តរភាព នៅខេត្តសៀមរាប
ក្រសួងទេសចរណ៍ ដោយមានការសហការគាំទ្រពីអង្គការអន្តរជាតិឡាហ្វ្រង់កូហ្វូនី (OIF) នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានប្រកាសដាក់ឱ្យដំណើរការគម្រោងអភិវឌ្ឍគោលដៅទេសចរណ៍ប្រកបដោយនិរន្តរភាព នៅខេត្តសៀមរាប ដែលគម្រោងនេះ គឺសំដៅជំរុញការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តរភាព និងបរិយាបន្ន សម្រាប់វិស័យទេសចរណ៍នៅប្រទេសកម្ពុជាទាំងមូល។

ក្នុងសិក្ខាសាលាថ្នាក់តំបន់ ស្តីពីការប្រកាសដាក់ឱ្យដំណើរការគម្រោងនេះ លោក ថុក សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារ OIF ប្រចាំកម្ពុជា ដែលបានគាំទ្ររាល់គម្រោងនានានៅកម្ពុជា រួមមានការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាបារាំង ជំនាញបដិសណ្ឋារកិច្ច គម្រោងផ្សព្វផ្សាយអេកូទេសចរណ៍ និងការអនុវត្តនិរន្តរភាពក្នុងវិស័យទេសចរណ៍ដល់យុវជន គម្រោងលើកកម្ពស់និរន្តរភាពទេសចរណ៍ គម្រោងពង្រឹងតួនាទីស្តី្រក្នុងវិស័យទេសចរណ៍កម្ពុជា និងកម្មវិធីភ្ជាប់ទំនាក់ទំនងសហគ្រិនស្ត្រីនិយាយភាសាបារាំង និងគម្រោងបង្កើតមជ្ឈមណ្ឌល Destination Eco-Talents ជាដើម។
លោករដ្ឋលេខាធិកា បញ្ជាក់ថា តាមរយៈសិក្ខាសាលានាពេលនេះ គឺដើម្បីជាការលើកកម្ពស់ការយល់ដឹង និងសកម្មភាពចូលរួមរបស់ភាគីពាក់ព័ន្ធចំពោះគម្រោង DET របស់ OIF ដែលពាក់ព័ន្ធនឹងការលើកកម្ពស់ទេសចរណ៍ប្រកបដោយចីរភាព ការកំណត់ផែនការយុទ្ធសាស្រ្តរួមដែលមានសកម្មភាពអាទិភាពក្នុងវិស័យការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ការអភិវឌ្ឍផលិតផលទេសចរណ៍ប្រកបដោយចីរភាព និងការការចូលរួមរបស់ភាគីពាក់ព័ន្ធ និងរៀបចំបណ្តាញទេសចរណ៍ប្រកបដោយចីរភាពក្នុងតំបន់ ដើម្បីបង្រួបបង្រួមអ្នកកំណត់គោលនយោបាយ អ្នកប្រតិបត្តិសេវាកម្ម សហគមន៍មូលដ្ឋាន និងអ្នកជំនាញ ដើម្បីចែករំលែកការអនុវត្តល្អ និងលើកកម្ពស់សហប្រតិបត្តិការ កម្ពុជា ឡាវ ថៃ និងវៀតណាម។ ជាមួយគ្នានេះដែរ សិក្ខាសាលានេះដែរ គឺនឹងក្លាយជាឱកាសសម្រាប់អ្នកពាក់ព័ន្ធ ជំរុញការចូលរួមដើម្បីបង្កើតមជ្ឈមណ្ឌល Eco-Talent ក្នុងតំបន់ និង OIF សម្រាប់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព។

លោក អុឹង គឹមលាង អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា តាមរយៈជំរុញវិស័យទេសចរណ៍ រដ្ឋបាលខេត្ត និងអ្នកពាក់ព័ន្ធ បាននឹងកំពុងពង្រឹង និងពង្រីកវិសាលភាពនៃសេវាទេសចរណ៍ខេត្ត តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា និងបង្កើតតំបន់ទីក្រុងប្រកបដោយសោភ័ណភាព និងស្អាតស្អំ ដែលមានការការពារ មន្ទីរពេទ្យ រមណីយដ្ឋានល្អ សណ្តាប់ធ្នាប់ និងសុវត្ថិភាពភ្ញៀវទេសចរ ការថែរក្សា និងអភិរក្សធនធានធម្មជាតិ ព្រមទាំងសម្បត្តិវប្បធម៌ដ៏សម្បូរបែប ដែលបានលើកស្ទួយខេត្តសៀមរាប ជាទីផ្សារទេសចរណ៍ដ៏សំខាន់សម្រាប់តំបន់។ ជាក់ស្តែងរដ្ឋបាលខេត្ត ក៏បាននឹងកំពុងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយទីក្រុងសម្ព័ន្ធមេត្រី និងប្រតិបត្តិករទេសចរណ៍ ដោយផ្តល់នូវការលើកទឹកចិត្តដល់ការវិនិយោគលើវិស័យទេសចរណ៍អង្គរ នាពេលថ្មីៗនេះផងដែរ។

លោក Edgar DOERIG តំណាងអង្គការហ្វ្រង់កូហ្វូនី (OIF) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានបង្ហាញថា OIF បន្តជំរុញការអភិវឌ្ឍធនធានមនុស្សកម្ពុជា ក្នុងវិស័យទេសចរណ៍ ពង្រឹងការយល់ដឹងពីគោលដៅទេសចរណ៍ប្រកបដោយនិរន្តរភាព និងជំរុញការអនុវត្តគោលដៅទេសចរណ៍កម្ពុជាប្រដោយនិរន្តរភាព និងប្រែក្លាយជាគោលដៅបៃតង ដើម្បីត្រៀមកម្ពុជាធ្វើជាម្ចាស់ផ្ទះ Francophonie Summit ឆ្នាំ២០២៦នាពេលខាងមុខផងដែរ៕
ដោយ៖ គឿនវេត



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


