ពិតទេដែលថា វីរុសកូវីដ-១៩ ឆ្លងតាមរយៈចំណីអាហារ?
Connect with us
Helistar Cambodia - Helicopter Charter Services

កូវីដ-១៩

ពិតទេដែលថា វីរុសកូវីដ-១៩ ឆ្លងតាមរយៈចំណីអាហារ?

បានផុស

នៅ

​គ្រប់​គ្នាធ្លាប់​បាន​ដឹង​ហើយ​ថា វីរុស​ COVID-19 អាច​ឆ្លង​បាន​លឿនពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈដំណក់ទឹកក្នុងបរិយាកាសនៅពេលដែលអ្នកជំងឺក្អកឬកណ្តាស់ ហើយ​មេរោគនេះក៏​អាច​រស់​នៅ​បាន​លើ​ផ្ទៃ​វត្ថុ​ផ្សេងៗ​បាន​យូរ​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Coronavirus prevention: How long does coronavirus stay on surfaces? - Times  of India

យោងតាមការសិក្សាមួយដែលបានចុះផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រអង់គ្លេស (NEJM) អ្នកស្រាវជ្រាវបានរកឃើញថា វីរុសកូវីដ-១៩​អាចទំលើសម្ភារប្រើប្រាស់បានរាប់ម៉ោង ​ហើយវាក៏អាចជាប់នៅលើលោហៈធាតុនានារហូតដល់រាប់ថ្ងៃ និងបន្តក្លាយជាខែក៏មាន។

Getting COVID-19 infection from surfaces is 1-in-10,000 chance now; what  does it mean? - The Financial Express

នៅក្នុងការសិក្សារបស់ NEJM ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា វីរុសកូវីដ-១៩ អាចរស់នៅលើវត្ថុមួយចំនួនបានច្រើនថ្ងៃដូចជា ខ្យល់ ​៣ ម៉ោង, អេក្រង់ទូរសព្ទ ៤ ថ្ងៃ, ដែក ៩ ថ្ងៃ, អាលុយមីញ៉ូម ២-៨ ម៉ោង, លោហៈផ្សេងទៀត ៥ ថ្ងៃ, ក្រដាសកាតុង ឬកេះ ៥ ថ្ងៃ, សម្លៀកបំពាក់ ៣ ថ្ងៃ, កែវ ៥ ថ្ងៃ, ប្លាស្ទិក ៩ ថ្ងៃ, ស្រោមដៃពេទ្យ ៨ ម៉ោង, ឈុតការពាររោគ ២ ថ្ងៃ, ឈើ ៤ ថ្ងៃ, ទឹក ៤ ថ្ងៃ និងនៅក្នុងទូទឹកកក ១ ខែ ។

How long does coronavirus live on surfaces? - TODAY

ដោយឡែកការតោងជាប់មេរោគនៅលើចំណីអាហារ ​ អង្គការ​សុខភាពពិភពលោក (WHO) បាន​ឲ្យ​ដឹងថា អាជ្ញាធរ​សុវត្ថិភាព​ចំណី​អាហារ​អន្តរជាតិកំពុង​សិក្សា​បន្ថែម​ស្តី​ពី​ការ​ស៊ូ​រស់​នៅ​លើ​អាហារ​របស់​វីរុស COVID-19។ ប៉ុន្តែមក​ដល់​សព្វ​ថ្ងៃ​ ករណី​ឆ្លង​វីរុស COVID-19 ​តាម​រយៈ​ម្ហូបអាហារ​ឬការរស់នៅរបស់មេរោគលើចំណីចំណុក នៅ​មិន​ទាន់​ត្រូវ​បាន​រាយការណ៍​មួយ​ករណី​នៅ​ឡើយ​ទេ។

Flu symptoms: Food could protect YOU from deadly Aussie virus |  Express.co.uk

ទោះយ៉ាងណាក៏ដោយ មានតែការប្រកាន់ខ្ជាប់នូវអនាម័យប៉ុណ្ណោះ ទើបអាចធានាសុវត្ថិភាពសម្រាប់គ្រប់គ្នាបានល្អ។ ទម្លាប់បរិភោគស្អាតនិងឆ្អិនល្អ ឧស្សាហ៍សម្អាតសម្ភារប្រើប្រាស់ឬវត្ថុដែលប៉ះពាល់ផ្ទាល់ ព្រមទាំងការរក្សាអនាម័យផ្ទាល់ខ្លួនជាប្រចាំ នោះច្បាស់ជាអាចទប់ស្កាត់ការចម្លងរោគពុំខាន៕

How long can the new coronavirus live on surfaces? - Unilever Food Solutions

ប្រែសម្រួល៖ សន្យា

ប្រភព៖ goodrx

ចុចអាន៖ តើវីរុសកូវីដ-១៩ អាចរស់នៅលើអេក្រង់ទូរសព្ទបានប៉ុន្មានថ្ងៃ?

ចុចអាន៖ ការសិក្សាថ្មី៖ វីរុសកូវីដ-១៩ អាចរស់នៅលើសម្លៀកបំពាក់រហូតដល់៧២​ម៉ោង

ចុចអាន៖ ប្រយ័ត្ន! វីរុសកូវីដ-១៩ អាចចម្លងតាមក្រដាសប្រាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កូវីដ-១៩១ នាទី មុន

ពិតទេដែលថា វីរុសកូវីដ-១៩ ឆ្លងតាមរយៈចំណីអាហារ?

កូវីដ-១៩៦ នាទី មុន

ខណៈ​ករណី​ឆ្លង​ឡើង​ខ្ទង់​ពាន់​រាល់ថ្ងៃ ថៃ​បើក​ភ្លើង​ខៀវ​ដល់​វិស័យ​ឯកជន​ជួយ​នាំ​ចូល​វ៉ាក់សាំង​កូវីដ ដើម្បី​ពន្លឿន​យុទ្ធនាការ​ចាក់

កូវីដ-១៩១៦ នាទី មុន

លោកជំទាវ ហ៊ុន ម៉ាណា និងឯកឧត្តម ឌី វិជ្ជា នាំយកអំណោយប្រគល់ជូនអាវុធហត្ថរាជធានីប្រើប្រាស់ក្នុងបេសកកម្ម ប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩

ព័ត៌មានជាតិ២៨ នាទី មុន

កម្ពុជា​នឹងមានរោងចក្រ​​ដំឡើង​កង់​​អាគុយ​ខ្លួន​ឯង មិនបាច់នាំចូលពីក្រៅប្រទេស

កូវីដ-១៩២៨ នាទី មុន

មិនខ្វល់រឿងផ្ទុះខ្លាំង! ប្ដីប្រពន្ធ ឥណ្ឌា មួយគូរៀបការទាំងស្លៀកឈុតការពារ ក្រោយកូនកំលោះផ្ទុកកូវីដ (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services