Connect with us

សុខភាព

ប្រយ័ត្ន! វីរុសកូវីដ-១៩ អាចចម្លងតាមក្រដាសប្រាក់

បានផុស

នៅ

​យោង​តាម​ការ​សិក្សារបស់​អ្នក​សិក្សា​វិទ្យាសាស្ត្រ​អូស្ត្រាលី បានឱ្យដឹងថា វីរុសកូវីដ-១៩ អាច​រស់​នៅ​លើ​ក្រដាសប្រាក់ និងផ្ទៃនានាបានជិត១ខែ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមស្រាវជ្រាវ បានធ្វើការពិសោធន៍នៅក្នុងសីតុណ្ហភាពចំនួន ៣ គឺ សីតុណ្ហភាព ២០ អង្សាសេ ៣០ អង្សាសេនិង ៤០ អង្សាសេ។ ក្រោយការពិសោធន៍នេះ គេរកឃើញថា វីរុសកូវីដ-១៩ អាចរស់បានយូរបំផុតនៅលើផ្ទៃរលោងដូចជា កញ្ចក់និងប្លាស្ទិក ហើយវាផ្ដើមអសកម្ម ៩០% ចាប់ពី ៦ ឡើងទៅ។ ចំណែកក្រដាសប្រាក់ ថយចុះឥទ្ធិពលចម្លងវីរុសបាន ៩០%​ ចាប់ពី ៩.១៣ ថ្ងៃ នៅក្នុងសីតុណ្ហភាព ២០ អង្សាសេ។

ទោះយ៉ាងណា មេរោគនៅតែបន្តរស់លើវត្ថុទាំងនោះ រហូតដល់ ២៨ ថ្ងៃ ប្រសិនបើមិនមានអនាម័យ ឬការពាឱ្យបានខ្ជាប់ខ្ជួននោះទេ។

រីឯហេតុផលដែលមេរោគជំងឺកូវីដ១៩អាចឆ្លងតាមក្រដាសប្រាក់ គឺនៅពេលណាដែលអ្នកជំងឺកូវីដ-១៩ កាន់ក្រដាសប្រាក់​នោះ រួចហុចបន្ដទៅអ្នកដទៃ លុះនៅពេលម្នាក់នោះចាប់កាន់លុយ រួចយកដៃមកប៉ះច្រមុះ មាត់ ឬភ្នែកជាដើម នឹងធ្វើឲ្យឆ្លង ព្រោះក្រដាសប្រាក់អាចផ្ទុកទឹករំអិលផ្លូវដង្ហើម ដូចជា សំបោរ ឬស្លេស​ ទឹកមាត់​ ។ ល។

ដោយឡែក កាលពីពេលកន្លងទៅ លោកជំទាវ​ ឱ​ វណ្ណឌីន រដ្ឋលេខាធិការ និង​ជាអ្នក​នាំពាក្យក្រសួងសុខាភិបាលក៏​បាន​ឱ្យដឹង​ដូចគ្នាដែរថា  កូវីដ-១៩ អាចរស់នៅលេីក្រដាសប្រាក់​ កញ្ចក់​ និងផ្ទៃផ្សេងៗ​ រហូតដល់​ ២៨ថ្ងៃឯណោះ​ បេីប្រៀបទៅនឹងវីរុសផ្តាសាយធម្មតាមានប្រហែលជា​ ១៧ថ្ងៃ​ ។

ដូច្នេះ​ហើយ បាន​ជា​ការ​លាង​សម្អាត​ដៃ រាល់​ពេល​ចាប់​កាន់​វត្ថុមិនថា​ តេឡេកុំម៉ង់ ទូរស័ព្ទដៃ កញ្ចក់ ក្រដាសប្រាក់ ឫ​ក្រដាស​ស្នាម​ផ្សេង​ៗ ត្រូវ​លាង​សម្អាត​ដៃ​ភ្លាមៗ និង​លាង​ឲ្យ​បាន​ញឹកញាប់ ដើម្បីបង្ការការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ដោយពុំដឹងខ្លួន។

សម្រាប់ដំណោះស្រាយបន្ថែមក្នុងករណីនេះ សូមអនុវត្តតាមការណែនាំរបស់ក្រសួងរួមមាន ៖

ឧស្សាហ៍លាងអាល់កុល ឬជែល និងលាងដៃជាមួយទឹកនិងសាប៊ូ

ពាក់ម៉ាស់គ្រប់ពេលវេលា ជាពិសេសពេលចេញក្រៅផ្ទះ

ហាមយកដៃប៉ះមុខ ភ្នែក និងច្រមុះ

-រក្សាគម្លាតជានិច្ចយ៉ាងហោច ១.៥ ម៉ែត្រពីគ្នា៕

អត្ថបទ៖ សន្យា

ចុចអាន៖ តើ​មេរោគ​កូវីដ១៩ ឆ្លង​តាម​ក្រដាស​ប្រាក់​ដែរ​ ឬ ទេ??

ចុចអាន៖ តើវីរុសកូវីដ-១៩ អាចរស់នៅលើអេក្រង់ទូរសព្ទបានប៉ុន្មានថ្ងៃ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម