ភ្នាក់ងារ​វី​ង​រូ​ម​គ្នា​ម្តងទៀត ​ដើម្បី​ជួយ​សហគមន៍​អំឡុង​ពេល​ជំងឺ​កូ​វីដ១៩
Connect with us
Helistar Cambodia - Helicopter Charter Services

កូវីដ-១៩

ភ្នាក់ងារ​វី​ង​រូ​ម​គ្នា​ម្តងទៀត ​ដើម្បី​ជួយ​សហគមន៍​អំឡុង​ពេល​ជំងឺ​កូ​វីដ១៩

បានផុស

នៅ

​ក្នុងអំឡុងពេល​មាន​ជំងឺ​រាតត្បាត​កូ​វីដ១៩ នេះ ភ្នាក់ងារ​វី​ង​ទូទាំង​ប្រទេស​ បាន​រួម​គ្នា​បរិច្ចាគ​នូវ​ធនធាន​ផ្ទាល់ខ្លួន​ម្តង​ទៀត​ហើយ​ ដើម្បី​ជួយ​សហគមន៍។ ខណៈ​ពេល​ដែល​ជំងឺ​រាតត្បាត​នៅតែ​បន្ត​ជះឥទ្ធិពល​ដល់​ប្រទេស​កម្ពុជា ភ្នាក់ងារ​វី​ង​នៅ​ទូទាំង​ប្រទេស​បាន​រួបរួម​គ្នា​ម្តង​ទៀតហើយ ដោយ​បរិច្ចាគ​នូវ​ធនធាន​ផ្ទាល់ខ្លួន ដើម្បី​គាំទ្រ​ដល់​សហគមន៍​មូលដ្ឋាន​ដែល​កំពុង​ជួប​ការលំបាក​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នកស្រី តាន់ សៀក​លៀង មាន​អាយុ​៣០​ឆ្នាំ រស់នៅ​សង្កាត់​ស្ទឹងមានជ័យ ក្នុង​រាជធានី​ភ្នំពេញ​បាន​រៀប​ចំ​អង្ករ ៣០០ គីឡូក្រាម ព្រមទាំង​ត្រី​ខកំប៉ុង និង​ទឹកត្រី នៅ​ពីមុខ​ហាង​វី​ង​របស់គាត់​ដើម្បី​ចែកជូន​ដល់​សហគមន៍ ដែល​ភាគច្រើន ជា​កម្មករ​សំណង់ និង​អ្នក​រើស​អេតចាយ​។

អ្នកស្រី សៀក​លាង បាន​ឲ្យ​ដឹងថា​៖“ ការចូលរួម​របស់ខ្ញុំ​ គឺ​មិន​ច្រើន​ទេ ប៉ុន្តែ​វា​នឹង​ជួយ​កាត់បន្ថយ​បន្ទុក​ដល់​គ្រួសារ​របស់​ពួកគេ​បាន​ខ្លះ​ៗ​។ ម្តាយ​ខ្ញុំ និង​ខ្ញុំ​បាន​រស់នៅ​ទីនេះ​ជិត ៣០ ឆ្នាំ​ហើយ​។ យើង​ចង់​ជួយ​អ្នកជិតខាង​របស់​យើង​” ។

​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​ឯណោះ​វិញ លោកស្រី មូ ស៊ីវ​តាន មាន​អាយុ​៣៨​ឆ្នាំ ជា​ម្ចាស់​ហាង​វី​ង យីហោ ថៃ ឆាង ក្នុង​ខេត្តរតនគិរី បាន​ចែក​អាហារ​ដល់​អ្នក​ខ្វះខាត និង​អ្នក​ធ្វើការងារ​នៅ​មណ្ឌល​ចាក់​វ៉ាក់សាំង​កូ​វីដ១៩​។ លោកស្រី ស៊ីវ​តាន បាន​មានប្រសាសន៍ថា​៖“ នេះ​ជា​ស្មារតី​នៃ​ការ​ចែករំលែក​ដល់​សហគមន៍​។ ឥឡូវនេះ ខ្ញុំ​កំពុង​បបួល​បងប្អូន​ឲ្យ​ចូលរួម​កិច្ចការ​សប្បុរស​នេះ​បន្ថែមទៀត​។

​លោក ម៉ា​នូ រ៉ា​ចាន់ អគ្គនាយក​នៃ​ធនាគារ វី​ង (​ខេ​ម​បូ​ឌា​) ម​.​ក បាន​មានប្រសាសន៍ថា​៖“ សាមគ្គីភាព​មាន​សារសំខាន់​ក្នុង​ការ​ជម្នះ​នូវ​ការ​លំបាក​ ដែល​កើតឡើង​នៅ​ក្នុង​ស្ថានភាព​វិបត្តិ​បែបនេះ​។ យើង​មាន​មោទនភាព​ណាស់​ដែល​ភ្នាក់ងារ​របស់​យើង​ជាច្រើន​បាន​ចូលរួម​ក្នុង​សកម្មភាព​សប្បុរសធម៌​បែបនេះ​ម្តង​ទៀត​។ សកម្មភាព​សប្បុរសធម៌​របស់​ពួកគេ​នឹង​ជំរុញ​អ្នកជិតខាង​របស់​ពួកគេ​ឱ្យចូល​រួម​ផងដែរ ។ លោក ស្រ៊ុន ឈាង​ស្រេង​ ​នាយក​គ្រប់គ្រង​អាជីវកម្ម​ទីផ្សារ​អតិថិជន​នៃ​ធនាគារ វី​ង បាន​សង្កេតឃើញ​នូវ​ការចូលរួម​វិភាគទាន​សប្បុរសធម៌​ពី​ភ្នាក់ងារ​វី​ង​ជាច្រើន​នៅ​ទូទាំងប្រទេស​នៅពេល​ពួកគេ​ចែកចាយ​សកម្មភាព​ទាំងនោះ​តាម​អ៉ីន​ធើ​ណេត​។​

​លោក ឈាង ​ស្រេង មានប្រសាសន៍ថា​៖“ យើង​បាន​ឃើញ​មាន​ភ្នាក់ងារ​នៅ​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ កំពង់ឆ្នាំង មណ្ឌល​គី​រី និង​ខេត្ត​ដទៃទៀត បាន​ជួយ​គាំទ្រ​សហគមន៍​របស់​ពួកគេ ។ យើង​បាន​ស្នើ​ពួកគេ​ឲ្យ​គោរព​តាម​វិធានការ​សុវត្ថិភាព​ដោយ​ពាក់​ម៉ាស រក្សា​គម្លាត​សុវត្ថិភាព​សង្គម និង​ឈរ​តាម​ស្លាក​សញ្ញា​សុវត្ថិភាព​នៅ​ពេល​ពួកគេ​ធ្វើ​កិច្ចការ​សប្បុរសធម៌​” ។​ ​ក្នុង​គ្រា​ដ៏​លំបាក​នេះ វី​ង​ក៏​មិន​យក​ថ្លៃ​សេវា​សម្រាប់​ការផ្ទេរ​ប្រាក់​ពី​វី​ង​ទៅ​វី​ង​ដោយ​ប្រើ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​ហើយ​អនុញ្ញាត​ឲ្យ​ផ្ទេរ​ប្រាក់​បាន​រហូតដល់ ២០.០០០ ដុល្លារ ក្នុង​១​ថ្ងៃ​។ នេះ​នឹង​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​ក្នុង​ការ​ផ្ញើ​ប្រាក់​ទៅ​គ្រួសារ​របស់​ពួកគេ​ហើយនឹង​កាត់បន្ថយ​ការ​ធ្វើដំណើរ​ក្នុងពេល​មាន​ជំងឺ​កូ​វីដ​១៩ នេះ​។

​ចំណែក វី​ង​ម៉​ល​ ក៏​កំពុង​ផ្តល់​សេវាកម្ម​ដឹកជញ្ជូន​ឥតគិតថ្លៃ​ដល់​អាជីវករ​ដែល​កំពុង​ជួប​ការ​លំបាក​និង​អ្នក​ដែល​ត្រូវ​ការទិញ​អាហារ គ្រឿងទេស និង​ទំនិញ​ចាំបាច់​តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង។​ ប្រជាជន​ក៏​អាច​ប្រើ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​ដើម្បី​ទូទាត់​ការ​ចំណាយ​ផ្សេងៗ​ដោយ​មិនចាំបាច់​ធ្វើដំណើរ​ឆ្ងាយ សម្រាប់​សេវាកម្ម​សំខាន់ៗ​ដូចជា​៖ ការ​ទូទាត់​ថ្លៃ​ទឹក​ភ្លើង បញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ ការទូទាត់​ជាមួយ​សេវាកម្ម​ដឹកជញ្ជូន និង​អាជីវកម្ម​ផ្សេងៗ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទី មុន

ស្ពានឆ្លងកាត់ទន្លេសាបត្រូវបានសិក្សា៖បន្តិចទៀត អ្នកកំពង់ឆ្នាំង និងកំពង់ធំឆ្លងកាត់ទៅមកមិនបាច់ប្រើស្ពានព្រែកក្តាមទេ

ព័ត៌មានជាតិ១៧ នាទី មុន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ

ជីវិតកម្សាន្ដ២៣ នាទី មុន

មិនទម្លាក់ទឹកដៃទេ! ទោះគ្មានការប្រកួតយកពានរង្វាន់ឈុតតំណាងជាតិស្អាតជាងគេ ក្នុងកម្មវិធី Miss World 2021

KPT+៣២ នាទី មុន

អាថ៌កំបាំង ៦ យ៉ាង បង្កើនថាមពលចិត្ត ឲ្យមានកម្លាំងខ្លាំងក្លា ក្នុងកិច្ចការងារ

ជីវិតកម្សាន្ដ៣៤ នាទី មុន

ម្ចាស់តំណែងបវរកញ្ញាឯក ​MGI 2021 ត្រូវប្រជាជន ថៃ ចោទប្ដឹង

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services