Connect with us

កូវីដ-១៩

យក​សំណាក​អាជីវករ​ផ្សារ​លើ​ជា​លើក​ទី​២ រក​ឃើញ​វិជ្ជមាន​កូ​វីដ ១៩​ចំនួន​១១​នាក់​លើ​អាជីវករ២៤៨​នាក់

បានផុស

នៅ

កំពង់ឆ្នាំង ៖ លោក ងិន ចាន់​សារ៉េត​ ប្រធាន​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​កំពង់ឆ្នាំង​ជា​អ្នក​ដឹកនាំ​ក្រុម​គ្រូពេទ្យ​សួរ​មុខ​នៃ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ក្រុម​គ្រូពេទ្យ បាន​ចុះ​យក​សំណាក​លើ​អាជីវករ​ផ្សារលើ ជា​លើក​ទី២ បន្ត​ទៀត​ជា​លទ្ធផល​តេស្ត​រហ័ស ក្នុងចំណោម​អាជីវករ ៤៨ នាក់​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩​ចំនួន​១១​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ងិន​ ចាន់​សារ៉េត ​បាន​បញ្ជាក់​ទៀតថា​ ជាមួយគ្នានេះ​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​២២ ០៧ ២០២១​នេះដែរ ក៏​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្ដីពី​រកឃើញ​វិ​ជ្ជ មាន covid ១៩ ចំនួន ៤៦ (​ស្រី ២៧​នាក់​) អ្នក​ទាំងនោះ​ជា​អាជីវករ មន្ត្រីរាជការ គ្រូបង្រៀន អ្នក​អ៊ុតសក់ និង​បុគ្គលិក​អង្គការ ។ ពួកគាត់​ទាំង នោះ មាននៅ ក្នុង​ក្រុង​កំពង់ឆ្នាំង​១៣​នាក់​, ស្រុក​កំពង់លែង​ម្នាក់​, ស្រុក​ជល​គី​រី​៨​នាក់​, ស្រុក​ទឹក​ផុស​១៧​នាក់ និង​ស្រុក​រលាប្អៀរ ៨ នាក់ ។ អ្នក​វិជ្ជមាន​កូ​វីដ​១៩ ទាំង នោះ​បាន​យក​ទៅ​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ឆ្នាំង ,​មណ្ឌល​ព្យាបាល​សាលាប​ឋម​សិក្សា​គំរូ​ក្រុង​, មណ្ឌល​ព្យាបាល​វិទ្យាល័យ​តេ​ជោ​ហ៊ុនសែន​ទឹក​ហូត​, មណ្ឌល​ព្យាបាល​វិទ្យាល័យ ហ៊ុនសែន​កំពង់ត្រឡាច​, មណ្ឌល​ព្យាបាល​វិទ្យាល័យ​ហ៊ុនសែន​បរិបូ​ណ៍​, និង​មណ្ឌល​ព្យាបាល​វិទ្យាល័យ​ហ៊ុនសែន​កំពង់លែង។

ជា​មួយគ្នា​នេះ​ រដ្ឋបាល​សាលាខេត្ត ក៏បាន​បញ្ជាក់​ពី​ចំនួន​អ្នកជា​សះស្បើយ​ថ្មី​ចំនួន​៤០ នាក់​(​ស្រី​១៨ នាក់​)​ផងដែរ ដែល​បាន​អនុញ្ញាត​ឲ្យ​ចេញពី​មណ្ឌល​ព្យាបាល​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​លំនៅឋាន​១៤ ថ្ងៃ។

ចំពោះ​អ្នក​ពាក់​ព័​ន្ធ​នឹង​អ្នក​វិជ្ជមាន ៤៦​នាក់ ដែល​រក​ឃើញ​ម្សិលមិញ រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង បាន អំពាវនាវ​ឱ្យ​បងប្អូន ទៅ​យក​សំណាក នៅ​មន្ទីរ​សុខាភិបាល ឬ មណ្ឌល សុខភាព​ដែល​នៅ​ជិត​បំផុត ដើម្បី​រួមគ្នា​ទប់ស្កាត់​ការ​រីក​រាលដាល ជំងឺ​កូ​វីត​១៩៕

ដោយ ៖ ឈៀង​ថា​រិ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១០ ម៉ោង មុន

ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង

សន្តិសុខសង្គម២៣ ម៉ោង មុន

ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន

សន្តិសុខសង្គម២១ ម៉ោង មុន

ចត​រថយន្តក្បែរផ្លូវរថភ្លើង​ទៅហូបបាយមួយភ្លែត​ ត្រូវរថភ្លើងបុករុញចូលផ្ទះ

នយោបាយ៥ ម៉ោង មុន

Breaking News! អ្នកនាំពាក្យ៖ លោក សម សេរី នឹងត្រូវលើកលែងទោសឆាប់ៗនេះ ក្រោមនយោបាយបង្រួបបង្រួមជាតិរបស់សម្តេចតេជោ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ហ្សេលេនស្គី ខកចិត្ត​ខ្លាំងនឹងទូត​អាមេរិក​ ដែល​មិន​ហ៊ាន​ថ្កោលទោស​រុស្ស៊ី​ចំៗ​ឈ្មោះ

Sokha Hotels

ព័ត៌មានពេញនិយម