រកឃើញហើយសមាសភាពបេក្ខជនទាំង៥ក្រុម ឆ្ពោះមកកាន់វគ្គជម្រុះចុងក្រោយ
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

រកឃើញហើយសមាសភាពបេក្ខជនទាំង៥ក្រុម ឆ្ពោះមកកាន់វគ្គជម្រុះចុងក្រោយ

បានផុស

នៅ

ទស្សនីយភាពសិល្បៈបុរាណគ្រប់ទម្រង់ ពីសំណាក់បេក្ខជនទាំង៨ក្រុម យ៉ាងសម្បើម និងកក្រើកវេទិកា ក្នុងកម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី២ កាលពី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ បានធ្វើ​ឲ្យ​គណៈកម្មការ​មេ​ប្រយោគ និង​គ្រូបង្វឹក ស្ងើចសរសើរ និង​កើតក្ដី​រំភើប​ជាមួយ​ការវិវឌ្ឍ​នៃ​សមត្ថភាព​ក្រុម​នីមួយៗ​ដែល​ឈាន​មកដល់​វគ្គ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យ៉ាងណាមិញ ជា​លក្ខន្តិកៈ​ដែល​តម្រូវ​ឲ្យ​មានការ​ជម្រុះ​រាល់​ដំណាក់កាល​នីមួយៗ នា​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ ដោយ​ឆ្លងកាត់​ការវាយតម្លៃ និង​ដាក់ពិន្ទុ​ពី​គណៈកម្មការ​ទាំង ៤​រូប កម្មវិធី​វង់​តន្ត្រី​ខ្មែរ រដូវ​កាល​ទី​២​ក៏បាន​ស្វែង​រកឃើញ​បេក្ខជន​ចំនួន ៥​ក្រុម ដែលមាន​ទេពកោសល្យ​លេចធ្លោ ស័ក្ដិ​សមជា​បេក្ខជន​ឆ្នើម​ឆ្ពោះ​មកកាន់​វគ្គ​ជម្រុះ​ចុងក្រោយ ដែល​រួមមាន​៖

១. បេក្ខជន ក្រុមយុវជន​ខ្មែរ​ថែ​មរតក​ដូនតា មកពី​ខេត្តកណ្ដាល

២. បេក្ខជន ក្រុមយុវជន​ល្ខោនខោល​កម្ពុជា មកពី​រាជធានី​ភ្នំពេញ​

៣. បេក្ខជន ក្រុម​ទេព​បទុម​វង្ស​ពិណពាទ្យ មកពី​រាជធានី​ភ្នំពេញ

៤. បេក្ខជន ក្រុម​មន្ទីរ​វប្បធម៌​ខេត្តបន្ទាយមានជ័យ មកពី​ខេត្តបន្ទាយមានជ័យ

៥. បេក្ខជន ក្រុម​ពន្លក​យុវជន​យីកេ មកពី​រាជធានី​ភ្នំពេញ

​សូមបញ្ជាក់​ផងដែរ​ថា វគ្គ​ផ្ដាច់ព្រ័ត្រ​នឹង​ប្រព្រឹត្តទៅ បន្ទាប់​វគ្គ​ជម្រុះ​ចុងក្រោយ​នេះ​បញ្ចប់​។ ក្នុង​វគ្គ​នេះ​ទៀតសោត ការចូលរួម​របស់​ទស្សនិកជន​ពិតជា​សំខាន់ ចំពោះ​ជោគវាសនា​នៃ​ក្រុម​ប្រកួត​នីមួយៗ ព្រោះថា​សម្រាប់​វគ្គ​ជម្រុះ​ចុងក្រោយ​នេះ បងប្អូន​ទស្សនិកជន នឹងមាន​សិទ្ធិ​បោះឆ្នោត​ជូន​បេក្ខជន ដែល​ខ្លួន​ស្រឡាញ់ និង​ពេញចិត្ត តាមរយៈ​ការ​ចុច Like ឬ​ចុច​រូប​ផ្សេងៗ​ទៀត​ដូចជា បេះ​ដូច (love) សើច (haha) និង វ៉ា​វ (wow) នៅលើ​វីដេអូ​របស់​បេក្ខជន​ទាំង​៥​ក្រុម ដែល​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា ខេត្តស្វាយរៀង ដែល​ការបោះឆ្នោត​នេះ​ទៀតសោត​មាន​រយៈពេល​តែ ៩​ថ្ងៃ​ប៉ុណ្ណោះ គិត​ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១​។

​គួររំឭកថា កម្មវិធី​វង់​តន្ត្រី​ខ្មែរ​រដូវ​កាល​ទី​២ នឹងមាន​ការចាក់ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍ BTV រៀងរាល់ថ្ងៃ​សៅរ៍ ចាប់ពី​ម៉ោង ៨​យប់​តទៅ និង​ការផ្សាយ​បន្ត​ផ្ទាល់​លើ​ផេ​ក​ផ្លូវការ របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តស្វាយរៀង​ផងដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ នាទី មុន

ជន​ជេរប្រមាថ​សមត្ថកិច្ច​ ត្រូវ​បាន​នគរបាល​រាជធានី​ភ្នំពេញ​ប​ញ្ជូន​ទៅ​តុលាការ​ហើយ

ព័ត៌មានជាតិ៣៤ នាទី មុន

មន្ត្រី​អាកាសចរ​ស៊ីវិល​ថា ការ​ធ្វើ​ដំណើរ​ចេញ​-​ចូល​កម្ពុជា ចាប់​ផ្តើម​កម្រើក​ឡើងវិញ​ជា​បណ្តើរៗ​ហើយ

ព័ត៌មានជាតិ៤៩ នាទី មុន

ធនាគារ មេ​យ​ប៊ែ​ង និង​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​បន្ត​លើកស្ទួយ​ការរីកចម្រើន​របស់​ស​ហ​គ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា

ព័ត៌មានជាតិ៥៨ នាទី មុន

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​៖​ ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​កំពុង​រង​សម្ពាធ​ជា​ខ្លាំង​ដែល​ភាគច្រើន​បណ្តាលមកពី​ជម្លោះ​ប្រទេស​មហាអំណាច​ធំៗ

KPT+២ ម៉ោង មុន

មូលហេតុ រថភ្លើង ពេញនិយម និងក្លាយជាមធ្យោបាយមិនអាចខ្វះបាននៅ ជប៉ុន

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services