ព័ត៌មានជាតិ
កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម
កសិករម្នាក់ រស់នៅចម្ងាយ ១០០គីឡូម៉ែត្រ ពីទីរួមខេត្តមណ្ឌលគិរី មានកសិដ្ឋានចិញ្ចឹមគោបាយជិត ៣០០ក្បាល បានជំរុញឱ្យកសិករផ្សេងដែលមានបំណងចង់ ចិញ្ចឹមសត្វគោលក្ខណៈគ្រួសារ គួរជ្រើសរើសរបរមួយនេះ ថ្វីបើមិនបានហុចផលលឿនតែពេលលក់ចេញម្តងៗបានប្រាក់កម្រៃច្រើនគួរសម។

លោក អ៊ុ លីន មានអាយុ ៤៦ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ស្ថិតក្នុងភូមិរង្សី ឃុំស្រែសង្គមស្រុកកោះញែកខេត្តមណ្ឌលគិរីបានប្រាប់ «កម្ពុជាថ្មី» នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នេះថា សព្វថ្ងៃគាត់មានមុខរបរចិញ្ចឹមសត្វគោនេះ អស់រយៈពេល ៨ឆ្នាំ មកហើយ បច្ចុប្បន្ននេះ គាត់មានគោនៅក្នុងក្រោលរបស់គាត់ជិត ៣០០ក្បាល ឯណោះ។ លោកបន្តថា កាលដំបូងឡើយលោកមានសត្វគោ ត្រឹមតិចតួចប៉ុណ្ណោះ ប៉ុន្តែ ១ឆ្នាំ ទៅ ១ឆ្នាំចេះតែកើតកូនកើនឡើងជាបន្តបន្ទាប់។ លោកបន្តថា បើសិនជាមានអ្នកភូមិនៅក្បែរនេះ គេចង់លក់គោជំទង់ក្រមុំ គាត់នឹងទិញចូលក្នុងក្រោលបន្ថែមទៀតផងដែរ ហើយនឹងលក់ចេញទៅវិញ ខ្លះៗពេលដែរគោមានគីឡូធំ អាចឈ្មួញឱ្យតម្លៃខ្ពស់បាន។
លោកបន្ថែមថា សត្វគោដែលគាត់ចិញ្ចឹមក្នុងក្រោលសព្វថ្ងៃ គឺសុទ្ធសឹងតែជាប្រភេទគោបាយ ហើយថ្វីបើវាមិនសូវជាមានមាឌធំ ដូចប្រភេទគោកាត់ (គោពូជ) ប៉ុន្តែគោមួយប្រភេទនេះវាធន់នឹងកម្ដៅអាកាសធាតុ ផ្សេងៗបូករួមទាំងជំងឺដង្កាត់ផងដែរ។ អ្វីដែលជំរុញឱ្យគាត់ ជ្រើសយកពូមួយប្រភេទនេះមកចិញ្ចឹម ព្រោះប្រភេទគោបាយនេះងាយស្រួលចិញ្ចឹមមិនសូវរើសចំណី ពេលរដូវវស្សាមានស្មៅដុះពាសពេញដី គោស៊ីគ្រប់គ្រាន់ ប៉ុន្តែចំណែករដូវប្រាំងវិញ គឺអាចលែងវាដើរស៊ីស្លឹកឈើព្រៃក្បែកសិដ្ឋានផងដែរ។

លោកបន្តទៀតថា អ្វីជាការលំបាកបន្តិចនោះ គឺរដូវប្រាំង ហាក់មិនសូវមានទឹកគ្រប់គ្រាន់សម្រាប់ឱ្យពួកវាផឹកនោះទេ។ ងាកមកការប្រមូលផលវិញ ក្នុងការចិញ្ចឹមសត្វគោបាយរយៈពេល ៨ឆ្នាំកន្លងមកនេះ ពីឆ្នាំទី១ រហូតដល់ឆ្នាំទី៦ គឺគាត់លក់គោទៅឱ្យឈ្មួញមិនសូវបានច្រើនក្បាលនៅឡើយទេ។ ប៉ុន្តែឆ្នាំទី៦ ឡើងទៅគាត់អាចប្រមូលគោដែលមានសាច់ ធំធាត់ លក់ឱ្យឈ្មួញបានចន្លោះពី៤០ ទៅ៤៥ ក្បាលឯណោះ។
គោដែលអាចចាប់លក់ទៅឱ្យឈ្មួញបាន គឺក្នុងខែ១០ ទៅខែ១១ ព្រោះថាក្នុងអំឡុងពេលនោះ វាមានស្មៅស៊ីគ្រប់គ្រាន់ និងមានមាឌធំ គីឡូធ្ងន់ ហើយអាចលក់ទៅឱ្យឈ្មួញបានតម្លៃខ្ពស់។ លោកបញ្ជាក់ថា «ការចិញ្ចឹមគោរាប់រយក្បាលនេះ ក៏តម្រូវឱ្យរូបគាត់ត្រូវចូលរួមវគ្គបណ្ដុះបណ្ដាលខ្លីពីសាលាភូមិមិនកសិកម្មផងដែរ ដើម្បីចេះពីវិធីដាក់(ស៊្ពែម) ចូលក្នុងសត្វគោ ពេលដែរខែដោយឈ្មោលគឺយើងដាក់បានហើយ»។ ធ្វើដូច្នេះដើម្បីនៅពេលដែរកូនគោវាកើតមក គឺរាងធំធាត់ជាងគោបាយធម្មជាតិបន្ដិច។

លោកបានជំរុញដល់កសិករផ្សេង ដែលគ្រោងនឹងចិញ្ចឹមសត្វគោ តាមបែបលក្ខណៈគ្រួសារ គួរជ្រើសរើសយកពូជប្រភេទគោបាយវិញល្អជាង ព្រោះគោមួយប្រភេទនេះ ងាយស្រួលចិញ្ចឹមមិនសូវរើសចំណីរ ធន់នឹងអាកាសធាតុ ជាពិសេសទិញមកចិញ្ចឹមមិនសូវចំណាយដើមទុនច្រើននោះទេ។ ដោយឡែកបើសិនជាមានក្រុមគ្រួសារណា ដែលចិញ្ចឹមសត្វគោចាប់ពី ៧ក្បាលឡើងទៅហាក់បីដូចជា មានទ្រព្យសម្បត្តិមួយសម្រាប់ឱ្យយើងដោះទាល់ពេលដែរ យើងជួប វិបត្តិសេដ្ឋកិច្ច ឬអាសន្នអន្ធក្រក្នុងគ្រួសារម្ដងៗ និងប្រៀបបានដូចជាយើងមានមាស ដូចគ្នាដែរ បើសិនជាត្រូវការលក់នៅពេលណា គឺបានពេលនោះដូចបំណងថ្វីបើខុសតម្លៃតិចតួចពិតមែន៕
អត្ថបទ៖រៀម សុខហេង


-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


