ជីវិតកម្សាន្ដ
បូទី ស្រាយចម្ងល់ខ្សឹបខ្សៀវថារៀបការពីរខែស្រាប់តែភរិយាឆ្លងទន្លេ
តារាចម្រៀង និងជាអ្នកនិពន្ធចម្រៀងលោក បូទី កាលពីពេលថ្មីៗកន្លងទៅបានប្រកាសអាពាហ៍ពិពាហ៍ជាមួយគូរស្នេហ៍ដែលជាជនជាតិអូទ្រីសឈ្មោះ Sonya ខណៈចំណងស្នេហារបស់ពួកគេមានភាពផ្អែមល្ហែមគួរឲ្យសរសើរចំពោះភ្នែកមហាជន។

ទន្ទឹមគ្នាដែលចំណងស្នេហារបស់លោក បូទី និងភរិយាជនជាតិអ៊ឺរ៉ុបកាន់តែមានភាពរឹងមាំ និងផ្អែមល្ហែមនោះគឺស្រាប់តែថ្មីៗនេះលោកក៏បានប្រកាសនូវដំណឹងល្អនៃការទទួលបានចំណងដៃកូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់។
ប៉ុន្តែរឿងដែលគេចាប់អារម្មណ៍ទៀតនោះស្រាប់តែមានចម្ងល់ថា ហេតុអ្វីទើបរៀបការបានប្រមាណពីរខែបែរជាភរិយាសម្រាលកូនលឿនបែបនេះទៅវិញ។
ជាការស្រាយចម្ងល់នេះតារាប្រុសលោក បូទី បានរៀបរាប់ថា ខែមករា ឆ្នាំ២០១៥ កូនក្រមុំអត់ចេះពាក់ស្បែកជើងកែងទេកុំឲ្យបងប្អូនយល់ច្រឡំរៀបការបាន២ខែមានកូន។

ជនជាតិអឺរ៉ុបភាគច្រើននៅជាមួយគ្នាច្រើនឆ្នាំសិនស្គាល់ចរិតគ្នាឲ្យច្បាស់សិនបានគេសម្រេចចិត្តរៀបការទាល់តែច្បាស់ថា បុរស-នារីម្នាក់ហ្នឹងគេអាចបង្កើតគ្រួសារជាមួយគ្នាបានអត់តាមពិតទៅពួកយើងមិនត្រូវរៀបការម្តងទៀតទេតែដោយសារការរៀបការនៅស្រុកខ្មែរយើងប្រទេសនេះមិនទទួលស្គាល់នោះទេ។
លោកបញ្ជាក់បន្ថែមថា «បើចង់មានអុីតាសុីវិលបញ្ជាក់មកពីណាក៏ដោយទើបពួកយើងរៀបការនៅប្រទេសនេះម្តងទៀតដើម្បីឲ្យប្រទេសនេះទទួលស្គាល់ ខ្ញុំបាទ និងសន្យាស្រលាញ់គ្នា៨ឆ្នាំរួចមកហើយបងប្អូន»។

សូមជម្រាបថាលោក បូ ទី គឺជា អ្នកនិពន្ធមួយរូបដែលទទួលបានការគាំទ្រ និងមានប្រជាប្រិយភាពយូរឆ្នាំមកហើយខណៈដែលលោកបានស្រលាញ់គ្នាជាមួយគូរស្នេហ៍ជាជនជាតិអូទ្រីសគឺអ្នកនាង Sonya ដែលចំណងស្នេហា របស់ អ្នកទាំងពីរមានរយៈពេល៨ឆ្នាំមកហើយ៕

អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៥០ នាទីutes ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់