ព័ត៌មានអន្ដរជាតិ
ជនជាតិរ៉ូហ៊ីងយ៉ា១៨ម៉ឺនាក់ដែលភៀសខ្លួនទៅបង់ក្លាដែសទំនងអាចធ្វើមាតុភូមិនិវត្តន៍ឆាប់ៗ
រដ្ឋាភិបាលបង់ក្លាដែស បានឲ្យដឹងថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចំនួន១៨ម៉ឺននាក់ ដែលរស់នៅក្នុងប្រទេសបង់ក្លាដែស ចាប់តាំងពីបានភៀសខ្លួនចេញពីប្រទេសកំណើតរបស់ពួកគេ មានសិទ្ធិវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera កាលពីថ្ងៃទី០៤ខែមេសា។

ការប្រកាសរបស់រដ្ឋាភិបាលបង់ក្លាដែសនេះធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំរវាង លោក Khalilur Rahman តំណាងជាន់ខ្ពស់នៃរដ្ឋាភិបាលបណ្តោះអាសន្នរបស់ប្រទេសបង់ក្លាដែស ដឹកនាំដោយម្ចាស់ជ័យលាភីណូបែលលោក Muhammad Yunus និងលោក Than Swe ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា នៅខាងក្រៅកិច្ចប្រជុំកំពូល BIMSTEC នៅទីក្រុងបាងកក។
កិច្ចពិភាក្សានៅទីក្រុងបាងកកនេះ បានផ្តល់នូវរបកគំហើញដែលអាចកើតមាននៅក្នុងដំណើរការធ្វើមាតុភូមិនិវត្តន៍ដែលបានជាប់គាំងជាយូរមកហើយ ខណៈជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាច្រើននិយាយថា ពួកគេទាំងអស់គួរតែត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។
ឈ្មោះចំនួន១៨០០០០នាក់នេះ គឺជាផ្នែកមួយនៃបញ្ជីឈ្មោះជនជាតិរ៉ូហ៊ីងយ៉ា ៨០ម៉ឺននាក់ ដែលបង់ក្លាដែសបានបញ្ជូនទៅកាន់ប្រទេសមីយ៉ាន់ម៉ាជាក្រុមចំនួន៦ ចន្លោះឆ្នាំ ២០១៨ និង ២០២០។
មីយ៉ាន់ម៉ាក៏បានចង្អុលបង្ហាញថា ការផ្ទៀងផ្ទាត់ចុងក្រោយនៃជនភៀសខ្លួន៧ម៉ឺននាក់ផ្សេងទៀតកំពុងរង់ចាំការពិនិត្យបន្ថែមលើរូបថត និងព័ត៌មានលម្អិតអំពីអត្តសញ្ញាណ។ ប្រទេសមីយ៉ាន់ម៉ាក៏បានសន្យានឹងពន្លឿនដំណើរការផ្ទៀងផ្ទាត់ចំពោះឈ្មោះដែលនៅសល់ចំនួន ៥៥ម៉ឺននាក់នៅក្នុងបញ្ជីដើម ខណៈមិនមានការអត្ថាធិប្បាយភ្លាមៗពីរដ្ឋាភិបាលមីយ៉ាន់ម៉ាអំពីលទ្ធផលនៃកិច្ចចរចាក្រុងបាងកកនោះទេ។

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាម្នាក់បានប្រាប់ Reuters ថា៖«ពួកគេចង់បានដំណោះស្រាយមួយ ដោយមីយ៉ាន់ម៉ាត្រូវតែយកយើងទាំងអស់គ្នាទៅវិញ មិនមែនត្រឹមតែមួយចំនួនដែលត្រូវបានជ្រើសរើសនោះទេ ហើយមីយ៉ាន់ម៉ាត្រូវតែធានាថាពួកគេត្រឡប់ទៅវិញជាមួយនឹងសិទ្ធិពេញលេញ សេចក្តីថ្លៃថ្នូរ និងសញ្ជាតិ។ បើគ្មានដំណោះស្រាយនេះនោះ ដំណើរការនេះគ្មានន័យអ្វីសម្រាប់ពួកគេទេ»។

សូមបញ្ជាក់ថាប្រជាជនរ៉ូហ៊ីងយ៉ាជាងមួយលាននាក់ត្រូវបានប្រមូលផ្តុំទៅក្នុងជំរុំនៅភាគអាគ្នេយ៍ប្រទេសបង់ក្លាដែស ដែលជាកន្លែងតាំងទីលំនៅជនភៀសខ្លួនដ៏ធំបំផុតរបស់ពិភពលោក។ ភាគច្រើនបានភៀសខ្លួនចេញពីការបង្រ្កាបដ៏ឃោរឃៅដោយយោធាមីយ៉ាន់ម៉ាក្នុងឆ្នាំ ២០១៧។
ជនជាតិរ៉ូហ៊ីងយ៉ាប្រហែល ៧០០០០ នាក់បានឆ្លងចូលទៅក្នុងប្រទេសបង់ក្លាដែសកាលពីឆ្នាំមុន ដោយមនុស្សជាច្រើនបានភៀសខ្លួនចេញពីភាពអត់ឃ្លាន និងអំពើហិង្សាកាន់តែអាក្រក់ៗនៅក្នុងរដ្ឋរ៉ាឃីនរបស់ប្រទេសមីយ៉ាន់ម៉ា៕

អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


