ព័ត៌មានអន្ដរជាតិ
អូស្ត្រាលី បញ្ឈប់ការអភិវឌ្ឍវ៉ាក់សាំងកូវីដ ដោយសារបញ្ហាធំមួយ
ប្រទេសអូស្រ្តាលីបានលុបចោលការអភិវឌ្ឍន៍វ៉ាក់សាំងផលិតក្នុងស្រុកប្រឆាំងនឹងជំងឺកូវីដ១៩បន្ទាប់ពីការសាកល្បងបង្ហាញថា វាអាចរំខានដល់ការធ្វើរោគវិនិច្ឆ័យរកមេរោគអេដស៏។
ក្រុមអ្នកផលិតបាននិយាយថា អង់ទីគ័រដែលបង្កឡើងដោយវ៉ាក់សាំងដែលត្រូវបានបង្កើតដោយសាកលវិទ្យាល័យ Queensland (UQ) និងក្រុមហ៊ុនជីវបច្ចេកវិទ្យា CSL ត្រូវបានគេរកឃើញថា នាំទៅរកការធ្វើតេស្តវីរុស HIV វិជ្ជមានដែលមិនពិត។
ពួកគេបាននិយាយថា ខណៈដែលវ៉ាក់សាំងនេះមានប្រតិកម្មភាពស៊ាំខ្លាំងចំពោះវីរុស SARS-COV-2 ដោយមិនមានផលប៉ះពាល់ធ្ងន់ធ្ងរនៅក្នុងការធ្វើតេស្តដំណាក់កាលទី១ដែលមានអ្នកចូលរួមចំនួន២១៦នាក់នោះ ការកែប្រែឡើងវិញអាចនឹងចំណាយពេល១២ខែទៀត។
CSL និងរដ្ឋាភិបាលអូស្រ្តាលីបានសម្រេចរួមគ្នាបញ្ឈប់ការសាកល្បងដំណាក់កាលទី២និងដំណាក់កាលទី៣។
សាស្ត្រាចារ្យ UQ លោក Paul Young បាននិយាយថា “ដោយសារនេះគឺជាការសម្រេចចិត្តដ៏លំបាក តម្រូវការវ៉ាក់សាំងចាំបាច់ត្រូវតែជាអាទិភាពរបស់មនុស្សគ្រប់គ្នា”។
លទ្ធផលនេះបានជំរុញឲ្យរដ្ឋាភិបាលបញ្ឈប់ផែនការទិញវ៉ាក់សាំងរាប់លានដូសហើយត្រូវបង្កើនការកុម្ម៉ង់ទិញវ៉ាក់សាំងពីក្រុមហ៊ុន AstraZeneca និង Novax ជំនួសវិញ។
អូស្រ្តាលីក៏មានកិច្ចសន្យាទិញវ៉ាក់សាំងចំនួន១០លានដូសដែលកំពុងត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Pfizer ផងដែរខណៈការអនុម័តបទប្បញ្ញត្តិត្រូវបានគេរំពឹងទុកនៅត្រឹមខែមករាឆ្នាំ២០២១៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ មេហ្វេសប៊ុកប្រាប់បុគ្គលិកមិនចាំបាច់ចាក់វ៉ាក់សាំងកូវីដ ហើយត្រឡប់មកធ្វើការនៅអូហ្វីសវិញ
ចុចអាន៖ ក្រុមប្រឹក្សាអាមេរិកយល់ព្រមឲ្យចាក់វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer-BioNTech
-
ព័ត៌មានជាតិ២ ថ្ងៃ ago
រថយន្តដឹកទំនិញ រត់សាកល្បងជោគជ័យពីទីក្រុងគុនមីនប្រទេសចិន មកដល់រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អភិបាលខេត្តជើងខ្លាំង៤រូប នៅរក្សាតំណែង ខណៈអភិបាល៤រូបទៀត របូតតំណែងនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះខ្សាច់សាហារ៉ាដ៏ធំ ហោះឆ្លងមហាសមុទ្រអាត្លង់ទិក ទៅវាយប្រហារអាមេរិក ចុងសប្តាហ៍នេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ចោទកម្ពុជាបង្កើត CoolApp ដើម្បីយកការណ៍ ឯកឧត្ដម ឌី វិជ្ជា ចោទសួរទៅវិញថាតើ Appរបស់ប្រទេសមហាអំណាចបង្កើតដើម្បីអ្វី?
-
សន្តិសុខសង្គម៧ ថ្ងៃ ago
នគរបាលខណ្ឌព្រែកព្នៅ បញ្ជូនខ្លួនលោក ណុប សក្កដា ហៅគ្រូផេះគ្រូអង្កាមទៅតុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្រុក២ នៃខេត្តកំពង់ចាម ផ្ទុះករណីហ្វូងសត្វដង្កូវបំផ្លាញដំណាំស្រូវ និងដំឡូងមី សរុបជិត២រយហិកតា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ព័ត៌មានបឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋនៅខណ្ឌទួលគោក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បញ្ចេញបញ្ជីឈ្មោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុស្របច្បាប់នៅកម្ពុជា បញ្ចៀសពលរដ្ឋកុំប្រើសេវាក្រៅផ្លូវការនាំហានិភ័យខ្ពស់