Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​ និងអឺរ៉ុប សម្រេច​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​ជុំ​វិញ​ការ​បំពុល និងដាក់​គុក​មេដឹក​នាំ​ប្រឆាំង

បានផុស

នៅ

សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​អង្គារ ទី​២​ (ខែ​ឧសភា)​ បាន​សម្រេច​ដាក់​ទណ្ឌកម្ម​​​លើ​ប្រទេស​រុស្ស៊ី​សម្រាប់​អ្វី​ដែល​ខ្លួន​បាន​អត្ថាធិប្បាយ​ថា​ ការ​ប៉ុន​ប៉ងរបស់​ទី​ក្រុង​​មូស្គី​ដើម្បី​បំពុល​មេដឹក​នាំ​ប្រឆាំង​លោក​ Alexei Navalny ដោយ​ប្រភេទ​​ថ្នាំ​​សរសៃ​ប្រសា​ទ​កាល​ពី​ឆ្នាំ​មុន​ដែល​ជា​បញ្ហា​ប្រឈម​ផ្ទាល់​បំផុត​របស់​លោក​ប្រធានាធិបតី​អាមេរិក ចូ បៃដិនន ចំពោះ​វិមាន​ក្រឹមឡាំង។

ទណ្ឌកម្ម​ទៅ​លើ​មន្ត្រី​ជាន់​ខ្ពស់​រុស្ស៊ី​៧​នាក់​​ដែល​ក្នុង​ចំណោម​ពួក​គេ​មាន​មេដឹក​នៃសេវាកម្ម​សន្តិសុខសហព័ន្ធ​រុស្ស៊ី និង​​​លើ​អង្គភាព​ចំនួន​១៤​ទៀត​ដែលជា​​​សញ្ញា​កត់​សំគាល់​ខ្លាំង​មួយ​​ពី​ការ​ចាក់​ចេញ​​យ៉ាង​ស្ទាក់​ស្ទើរ​​បំផុត​​របស់​អតីត​ប្រធានាធិបតី​ ដូណាល់ ​ត្រាំ ចំពោះ​ការ​ប្រឈម​នឹង​ប្រធានាធិបតី​រុស្ស៊ី វ្លាឌីមៀ ពូទីន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Navalny អាយុ​៤៤​ឆ្នាំ​បាន​ធ្លាក់​ខ្លួន​ឈឺ​នៅ​លើយន្តហោះ​​នៅ​ទី​ក្រុង Siberia កាល​ពីខែ​សីហា និងត្រូវ​បាន​ដឹក​ទៅ​ប្រទេស​អាល្លឺម៉ង់​ ដែល​នៅ​ទី​នោះក្រុម​វេជ្ជបណ្ឌិត​​បាន​សន្និដ្ឋាន​ថា លោក​បាន​ពុល​ដោយ​ថ្នាំ​សរសៃប្រសាទ​។ វិមាន​ក្រឹម​ឡាំង​បានបដិសេធ​នូវ​តួនាទី​ណា​មួយ​នៅ​ក្នុង​បញ្ហា​ជំងឺ​​នោះ​ និង​បាន​និយាយ​ថា ខ្លួន​មិន​មាន​ភស្តុតាង​ដែល​បញ្ជាក់​ពី​ការ​ដាក់​ថ្នាំ​ពុល​ទេ។

លោក Navalny ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​មករា នៅ​ពេល​លោក​បាន​វិល​ត្រឡប់​ពី​ប្រទេស​អាល្លឺម៉ង់ បន្ទាប់​ពី​ព្យាបាល​​ពី​ការ​ពុល​នោះ​ជា​មួយ​នឹង​អ្វី​ដែល​បណ្តា​ប្រទេសលោក​ខាង​លិច​ជា​ច្រើន​និយាយ​ថា ជា​ភ្នាក់​ងារ​សរសៃ​ប្រសាទ​ថ្នាក់​​យោធា។ លោក​ត្រូវ​បាន​ដាក់​ពន្ធនាគារ​កាល​ពី​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ពី​បទ​រំលោភ​បំពាន​លើ​លក្ខខណ្ឌ​ដោះលែង​តាម​អ្វី​ដែល​លោក​​លើក​ឡើង​ថា ជា​ការ​ចោទ​ប្រកាន់​​ផ្នែក​នយោបាយ និង​ត្រូវ​បាន​បញ្ជូន​ទៅ​​ព្រហ្មទណ្ឌកាល​ពី​ថ្ងៃ​ចន្ទ។

អ្នក​នាំ​ពាក្យ​​សេតវិមាន​លោកស្រី Jen Psaki បាន​និយាយ​ ពិភាក្សា​ពី​ទណ្ឌកម្មថា ៖«សហគមន៍​ស៊ើប​អង្កេត​សហរដ្ឋ​អាមេរិក​បាន​វាយ​តម្លៃ​ដោយ​ការ​ជឿ​ជាក់​ខ្ពស់​ដែល​ថា មន្ត្រីនៃ​សេវា​សន្តិសុខ​សហព័ន្ធ​រុស្ស៊ី (FSB)​បាន​ប្រើ​ថ្នាំ​សរសៃ​ប្រសាទ​បំពុល​មេដឹក​នាំ​ប្រឆាំង​លោក Alexi Navalny»។

ក្នុង​ចំណោម​អ្នក​ចុះ​ក្នុង​បញ្ជី​ខ្មៅ​របស់​ក្រសួង​រតនាគារ​អាមេរិក​មានលោក Alexander Bortnikov នាយក FSB; លោក Andrei Yarin ប្រធាន​នាយកដ្ឋាន​គោលនយោបាយ​​ក្នុង​ស្រុក​របស់​វិមាន​ក្រឹមឡាំង និង​អនុរដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​លោក​ Alexei Krivoruchko និង Pavel Popov។

ក្រសួង​រតនាគារ​ក៏​បាន​និយាយ​ដែរ​ថា ខ្លួន​បាន​ដាក់​ក្នុង​បញ្ជី​ខ្មៅ​លោក​ Sergei Kiriyenko ​ជា​អតីត​នាយក​រដ្ឋ​មន្ត្រី​ដែលបច្ចុប្បន្ន​ជាអនុប្រធាន​បុគ្គលិក​ទី​១​របស់​លោក ពូទីន លោក Alexander Kalashnikov នាយកសេវាក​ម្មពន្ធនាគារ​សហព័័ន្ធ​រុស្ស៊ី និង​អគ្គព្រះ​រាជ​អាជ្ញាលោក Igor Krasnov។

ជា​លទ្ធផល រាល់​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​បុគ្គល​ទាំង​៧​នាក់​​ស្ថិត​នៅ​ក្រោម​យុត្តាធិការ​របស់​សហរដ្ឋ​អាមេរិកត្រូវ​បាន​បង្កក់​ ហើយ​ជា​ទូទៅ​ជន​ជាតិ​អាមេរិកត្រូវ​បាន​រារាំង​មិនឲ្យ​​​ពាក់​ព័ន្ធ។ លើស​ពី​នេះ​ទៀត ជន​បរទេស​ណា​​​ដែលដឹង​ថា ជួយ​សម្រួល​ដល់ប្រតិបត្តិការ​ដ៏​សំខាន់​សម្រាប់ពួក​គេ​ប្រឈម​នឹង​ដាក់​ទណ្ឌកម្ម។

សហរដ្ឋ​អាមេរិក​សាទរ​​ចំពោះ​សហគមន៍​អឺរ៉ុប​​ដែល​កាល​ពី​ថ្ងៃ​អង្គារ​បាន​​ដាក់​ទណ្ឌកម្ម​ជា​និម្មិត​រូប​យ៉ាង​ធំ​ទៅ​លើ​​មន្ត្រី​ជាន់​ខ្ពស់​រុស្ស៊ី​៤​នាក់​ដែល​ជំនិត​​នឹង​លោក​ ពូទីន ដែល​នេះ​ជាការយល់​ព្រម​មួយ​ដោយ​រដ្ឋ​មន្ត្រី​សហភាព​អឺរ៉ុប​កាល​ពី​សប្តាហ៍​មុន​ដើម្បី​ឆ្លើយ​តប​នឹង​ដាក់​ពន្ធនាគារ​លោក Navalny។

ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​បាន​ដាក់​លើ​លោក Alexander Bastrykin ដែល​គណកម្មាធិការ​ស៊ើប​អង្កេត​គាត់​ដោះ​ស្រាយ​លើរបាយការណ៍​ និង​អង្កេត​ឧក្រិដ្ឋ​កម្ម​ធំ​ៗ​ដល់​លោក​ពូទីន លោក Viktor Zolotov ប្រធាន​ឆ្មាំ​ជាតិ​រុស្ស៊ី​ដែលគំរាម​កំហែង​ដល់​លោក Navalny ដោយ​ហឹង្សាកាល​ពី​ឆ្នាំ​២០១៨ ព្រម​ទាំងលោក Krasnov និង​ Kalashnikov៕


ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី

ព័ត៌មានជាតិ៤ នាទី មុន

តើអ្នកដឹងទេ ធ្វើលិខិតឆ្លងដែនធម្មតាសម្រាប់មនុស្សចាស់ និងកូនក្មេងត្រូវចំណាយប្រាក់អស់ប៉ុន្មាន?

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

ប៉ាឡេស្ទីន ថា មានតែ អាមេរិក ទេអាចប្រាប់ អ៊ីស្រាអែល ឲ្យបញ្ឈប់ការវាយ​ប្រហារលើទីក្រុងនៅហ្គាហ្សា

ព័ត៌មានអន្ដរជាតិ២១ នាទី មុន

នាឡិកាមាស អ្នក​ដំណើរ​ទីតានិកនិងជាសេដ្ឋី​ជំនួញ ដេញថ្លៃក្នុងតម្លៃ ១.៥ លាន​ដុល្លារ

ព័ត៌មានជាតិ២៣ នាទី មុន

ក្រុមហ៊ុនចំនួន ៥ ទៀត កំពុងរៀបចំរចនាសម្ព័ន្ធ​ឈានទៅ​​​ដំណើរការរោងចក្រដំឡើងរថយន្តនៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម