Connect with us

អត្ថាធិប្បាយ

វិភាគ៖ ពិធីបុណ្យចូលឆ្នាំបញ្ចប់ជាមួយការបង្ហាញពីគុណតម្លៃនៃសុខសន្តិភាព និងការឈានឆ្ពោះទៅកាន់វិបុលភាព

បានផុស

នៅ

ស្នាមញញឹម សំឡេងសើចក្អាកក្អាយជាមួយការបាចទឹកដាក់គ្នា ជូនពរគ្នា ក្រោមស្នាមញញឹមរបស់ប្រជាពលរដ្ឋខ្មែរ បាននិងកំពុងបង្ហាញឲ្យឃើញពីគុណតម្លៃ “នៃសុខសន្តិភាព” និងការឈា​នឆ្ពោះទៅកាន់វិបុលភាពរបស់ប្រជាជាតិខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

“អរិយធ៌ម” ចាប់ផ្តើមដុះពន្លកជាថ្មីក្រោមម្លប់សន្តិភាពដែលរកបានដោយកម្រ និងរកបានដោយការបូជាសាច់ស្រស់ ឈាមស្រស់​របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ឋសភា និងជាអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលសម្តេចបានបញ្ចប់នូវយុគដ៏ខ្មៅងងឹតក្នុងប្រវត្តិ​សាស្រ្ត​មនុស្សជាតិ យកទឹកភ្នែកលាងនូវស្លាកស្នាមសោកនាដកម្ម និងភាពស្លោកស្រពោនរបស់ប្រជាជាតិនេះ។

គុណតម្លៃនៃសុខសន្តិភាព

សន្តិភាពមានតម្លៃជាងអ្វីទាំងអស់សម្រាប់ការរីកចម្រើនរបស់ប្រជាជាតិមួយនេះ”។ ជាក់ស្តែង ប្រទេសនេះ បានលេចឡើងលើឆាកអន្តរជាតិយ៉ាងត្រដែត ក្រោមការដាក់ចេញគោលនយោបាយសមាហរណកម្មខ្លួនឯងទៅក្នុងសហគមន៍អន្តរជាតិ និងពិភពលោក។

ជាលទ្ឋផល ក្រោយការបញ្ចប់សង្រ្គាម និងនាំមកនូវសុខសន្តិភាពពេញផ្ទៃប្រទេសនៅឆ្នាំ១៩៩៨ របស់បុរសខ្លាំងកម្ពុជា គឺ“សម្តេចតេជោ” សេដ្ឋកិច្ចកម្ពុជាបានរីកចម្រើនយ៉ាងលឿនគួរឲ្យមោទនភាព។ ជាក់ស្តែង ពីរទសវត្សរ៍ មុនការរាតត្បាតជំងឺកូវីដ១៩មកដល់ សេដ្ឋកិច្ចកម្ពុជា សម្រេចបានកំណើនជាមធ្យម៧ភាគរយដែលធ្វើឲ្យប្រទេសនេះ ឈានមកកាន់ឋានៈជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ និងកំពុងឈានទៅកាន់ឋានៈថ្មី ជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសអ្នកមាន ឬប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ខាងមុខ។

សំឡេងសើចក្អាកក្អាយលើផ្ទៃមុខពោរពេញដោយម្សៅពណ៌ស សម្លៀកបំពាក់ជោកដោយទឹក បាននឹងកំពុងឆ្លុះបញ្ចាំងឲ្យឃើញនូវតម្លៃនៃការរួបរួម តម្លៃនៃសេចក្តីស្រឡាញ់ តម្លៃសាមគ្គីភាព ដែលមានតម្លៃមហាសាល និងមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិធ្លាប់កំសត់មួយនេះ។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ឋសភា និងជាអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍លើបណ្តាញ ទំនាក់ទំនងសង្គមនៅព្រឹកថ្ងៃទី១៧ មេសា ក្រោយពិធីបុណ្យចូលឆ្នាំថ្មីដ៏រីករាយនេះថា សង្ក្រាន្តឆ្នាំ២០២៤ នៅ២៥ រាជធានី ខេត្ត ពោរពេញដោយភាពរីករាយ សប្បាយក្អាកក្អាយរបស់ប្រជាពលរដ្ឋ ដែលបានចូលរួមលេងកម្សាន្តក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤។

សម្តេចបានបញ្ជាក់ថា “កម្ពុជាមានសន្តិភាពពេញលេញ” ទើបអាចមានព្រឹត្តការណ៍ទាំងនេះបាន ហើយលើសពីនេះ មិនថាតែប្រជាពលរដ្ឋខ្មែរទេ គឺមានភ្ញៀវបរទេសច្រើនកុះករលេងកម្សាន្តផងដែរ ប្រកបដោយភាពសប្បាយរីករាយ និងមានទំនុកចិត្តលើសុវត្ថិភាពរបស់ខ្លួន ដោយមិនមានការភ័យខ្លាចអ្វីទាំងអស់”។

សោមនស្ស បង្ហាញពីមូលដ្ឋាននៃកំណើនសេដ្ឋកិច្ច

បំភ្លេចចោលអតីតកាលដែលពោរពេញដោយទុក្ខសោក និងបញ្ហានានា ប្រជាពលរដ្ឋខ្មែររាប់លាននាក់បាននាំគ្នាលេងល្បែងប្រជាប្រិយនានា ដូចជា ទាញព្រ័ត្រ បោះអង្គុញ លាក់កន្សែង ប្រលែងកូនមាន់ កញ្ញាធ្លាក់ទឹក វាយក្អមយករង្វាន់ ឡើងសរសរខ្លាញ់យករង្វាន់ជាដើម។

ជាមួយការដើរកម្សាន្តពីតំបន់មួយទៅតំបន់មួយ រមណីយដ្ឋានមួយទៅកាន់រមណីយដ្ឋានមួយ នៅតា​មបណ្តារាជធានី ខេត្តទាំង២៥ ព្រមទាំងការមកដល់នៃភ្ញៀវទេសចរ​ចម្រុះជាតិសាសន៍ សាច់ប្រាក់រាប់លានដុល្លារ បានចាក់ចូលក្នុងចរន្តសេដ្ឋកិច្ចជាតិ ដែលញាំងឲ្យសេដ្ឋកិច្ចមូលដ្ឋានងើបឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ១៩ និងវិបត្តិសង្រ្គាមរុស្ស៊ី អ៊ុយក្រែន និងបញ្ហាតានតឹងផ្នែកភូមិសាស្រ្តនយោ​បាយនានា។

ជាក់ស្តែងធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោក បានព្យា​ករណ៍ថា សេដ្ឋកិច្ចកម្ពុជា នឹងរីកចម្រើនក្នុងរង្វង់​៥,៨​ភាគរយ​នៅឆ្នាំ២០២៤នេះ ស្របពេលរាជរដ្ឋាភិបាល បានបង្កើនការព្យាករថា សេដ្ឋកិច្ចកម្ពុជា នឹងរីកចម្រើនក្នុងរង្វង់៦,៦ភាគរយផងដែរ។

ដំណើរឆ្ពោះទៅកាន់អរិយធម៌ថ្មី

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណដល់អាជ្ញាធរ កងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ប្រជាការពារ សន្តិសុខ និងប្រជាពលរដ្ឋកម្ពុជា ដែលបានចូលរួមថែររក្សាសណ្តាប់ធ្នាប់ ដើម្បីញាំងបរិយាកាសពិធីបុណ្យចូលឆ្នាំប្រពៃ​ណីជាតិខ្មែរ ពោរពេញដោយភាពសប្បាយរីករាយ។ អ្នកបន្តវេនកម្ពុជា គឺសម្តេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងធ្វើដំណើរលើកម្រាលព្រំមាស ដែលបានឆ្លងផុតពីឆ្នាំសូន្យអស់រយៈពេល៤៥ឆ្នាំមកនេះ។

ការបញ្ចប់នូវស្នូរកាំភ្លើងនៅឆ្នាំ១៩៩៨ ជាពេលវេលាមាសដែលអាចឲ្យប្រជាជាតិនេះ អាចកសាងសេដ្ឋកិច្ចគ្រួសារ រដ្ឋាភិបាលអាចដាក់ចេញគោ​លនយោបាយថ្មីៗ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិឆ្ពោះទៅកាន់ឋានៈថ្មី ដែលមានឧត្តមភាពលើឆាកអន្តរជាតិ។ ប្រជាជាតិដែលធ្លាប់តែរងទុក្ខសោកក្នុងយុគដ៏ខ្មៅងងឹត បានញញឹមជាថ្មី “ជាភាសាញញឹមជាមួយកែវភ្នែក” ដែលស្នាមញញឹមនេះ ខានបានឃើញជាយូរមកហើយ។

ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ បានបញ្ចប់ហើយ តែស្នាមញញឹម អនុស្សាវរីយ៍ ភាពត្រកុំត្រកាលក្នុងលំហចិត្ត បានស្ថិតនៅជាមួយប្រជាពលរដ្ឋខ្មែរ ដែលពួកគេតែងតែលួចញញឹម នៅពេលនឹកឃើញអនុស្សាវរីយ៍ល្អៗ និងអន្ទះសារង់ចាំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃ​ណីជាតិមកដល់នៅឆ្នាំខាងមុខទៀត។

ក្នុងដំណើរជាប្រវត្តិសាស្រ្តលើវិថីឆ្ពោះទៅកាន់អរិយធ៌មជាថ្មី ទាម​ទារឲ្យប្រជាជាតិនេះ កសាងនូវមូលដ្ឋានគ្រឹះសេដ្ឋកិច្ចឲ្យបានកាន់តែរឹងមាំ មានឆន្ទះស្នេហាជាតិកាន់តែមោះមុត និងត្រូវមានសីលធម៌ សុភាវធម៌ជាងមុន គាំទ្រគោលនយោបាយរបស់រដ្ឋាភិបាល ដែលបាននិងកំពុងខិតខំប្រឹងប្រែង ដើម្បីរក្សាឲ្យបាននូវមូលដ្ឋានគ្រឹះសុខសន្តិភាព និងកសាងសេដ្ឋកិច្ចជាតិឲ្យមានភាពរីកចម្រើន កាន់តែខ្លាំងថែមទៀត។

ការបញ្ចប់ពិធីបុណ្យចូលឆ្នាំរយៈពេល៤ថ្ងៃនេះ គឺជាពេលត្រូវចាប់ផ្តើមការងារ អាជីវកម្មមានសភាពរស់រវើកជាងមុន ជាមួយទស្សនវិស័យកម្ពុជា ឆ្ពោះទៅកាន់ប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។ ហេតុនេះ ប្រជាជាតិនេះ មិនត្រូវសួរថា “តើប្រទេសជាតិនេះ បានផ្តល់អ្វីឲ្យអ្នកនោះទេ ប៉ុន្តែ ត្រួវសួរខ្លួនឯងថា តើអ្នកបានធ្វើអ្វីខ្លះ ដើម្បីប្រទេសជាតិនេះជំនួសវិញ”៕

ដោយ៖ យិន លាងគង់ ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះផ្ទះលក់គ្រឿងបន្លាស់រថយន្ដនៅក្រុងដូនកែវ

សន្តិសុខសង្គម៧ ម៉ោង មុន

នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​ជន​បទេស​២​នាក់​ពាក់​ព័ន្ធ​បទល្មើស​ប៉ុនប៉ង​ឃាតកម្ម​

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើផលិតកម្មGalaxy ពេលផលិតចម្រៀងជួយដាក់សារស្ដីពីផលប៉ះពាល់នៃគ្រឿងញៀន

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រី​ក្រសួង​ការងារ​ចុះ​សួរសុខទុក្ខ និង​ទទួលទាន​អាហារ​ជាមួយ​កម្មករ​និយោជិក នៅ​រោងចក្រ​តា​រាល​ជាង​៦​ពាន់​នាក់

ព័ត៌មានជាតិ១១ ម៉ោង មុន

ខ្សែរថភ្លើងភាគខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) ដាក់​ឲ្យដំណើរការ​រត់​សាកល្បងដោយ​ជោគជ័យ

សន្តិសុខសង្គម១៩ ម៉ោង មុន

ផ្លូវបេតុងជិត៦០០ម៉ែត្រ ដែលមិនប្រកាសដេញថ្លៃជាសាធារណៈ ចាប់ផ្តើមលួចសាងសង់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ណាសា៖ ស្រទាប់ភពពុធ កម្រាស់ជាង ១៦គីឡូម៉ែត្រ អាចក្រាលដោយពេជ្រសុទ្ធ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កប៉ាល់​ដឹក​ប្រេង​ក្រឡាប់​នៅ​ហ្វីលីពីនបណ្តាល​ឲ្យ​កំពប់​​ប្រេង​១៥០០​តោន​ចូលសមុទ្រ​

ចរាចរណ៍១២ ម៉ោង មុន

ភ្លៀងធ្លាក់ជាប់ៗគ្នា ផ្លូវលេខ៤៨ ចំណុចចំណោតភ្នំទឹកសមុទ្ររអិលខ្លាំង នគរបាលដាក់កម្លាំងសម្រួលចរាចរណ៍២៤ម៉ោង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​នាយក FBI លាតត្រដាងផែនការ​របស់ខ្មាន់កាំភ្លើង​ដែលប៉ងផ្តាច់ជីវិតលោក ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម