Connect with us

ព័ត៌មានអន្ដរជាតិ

ទ័ព អ៊ុយក្រែន រត់ចោលរថក្រោះដែលបងធំ អាមេរិក ផ្ដល់ឲ្យលើសមរភូមិ​ប្រយុទ្ធជាមួយ រុស្ស៊ី

បានផុស

នៅ

កងទ័ពអ៊ុយក្រែនបានសម្រេចបោះបង់ចោលរថក្រោះប្រយុទ្ធ Abrams M1A1 ដែលផ្គត់ផ្គង់ដោយបងធំអាមេរិកនៅសមរភូមិប្រយុទ្ធជាមួយរុស្ស៊ី ដោយសារតែគ្មានខែលការពារពីការវាយប្រហារយ៉ាងសន្ធាប់ដោយយន្តហោះគ្មានមនុស្សបើករបស់កងកម្លាំងទីក្រុងមូស្គូ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP កាលពីថ្ងៃទី២៧ ខែមេសាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងរយៈពេលជាង ១ ឆ្នាំកន្លងទៅនេះ ពោលចាប់ពីខែមករា ឆ្នាំ២០២៣ មក ខ្នងបង្អែកដ៏ធំរបស់អ៊ុយក្រែនគឺអាមេរិកបានសម្រេចបញ្ជូនរថក្រោះប្រភេទ Abrams ប្រមាណជា ៣១ គ្រឿងទៅឲ្យរដ្ឋាភិបាលទីក្រុងកៀវ ខណៈរថក្រោះប្រយុទ្ធទាំងនេះ អាមេរិកអួតថាមានតម្លៃប្រហែល ១០ ដុល្លារក្នុងមួយគ្រឿង និងមានសមត្ថភាពពិសេសក្នុងទប់ទល់នឹងការវាយប្រហារប្រឆាំងរុស្ស៊ី ។

ទោះយ៉ាងណា រថក្រោះទាំងប៉ុន្មាននេះ មិនបានប្រែសមរភូមិជួរមុខ និងជួយអ៊ុយក្រែនមានដង្ហើមដកឲ្យស្រួលនោះឡើយ ពោលមានតែបាក់ស្បាតកាន់តែខ្លាំងឡើងៗ ក្រោយការឈ្លបការណ៍ និងការវាយប្រហារមិនប្រណីដៃពីយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី ។

អ្វីដែលនាំឲ្យអ៊ុយក្រែនកាន់តែក្រពុលមុខទៀតនោះ គឺដោយសារតែសព្វាវុធទាំងនេះមិនមានខែលការពារឡើយ ទើបមិនអាចទ្រាំទ្រនឹងការវាយប្រហាររបស់កងទ័ពរុស្ស៊ីបាន ខណៈរហូតមកដល់ពេលនេះ រថក្រោះ Abrams រងការកម្ទេចជាបណ្ដើរៗហើយ ពោល ៥ គ្រឿងក្នុងចំណោម ៣១ គ្រឿងកំពុងក្លាយជាខ្មោចរងក្រោះលើសមរភូមិប្រយុទ្ធជាមួយរុស្ស៊ី ។

ចាប់តាំងពីផ្ទុះភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនមក រដ្ឋាភិបាលរបស់លោក Joe Biden បានជះលុយប្រមាណ ១១៣ ពាន់លានដុល្លារហើយលើជំនួយយោធាទៅឲ្យអ៊ុយក្រែន ខណៈរុស្ស៊ីព្រមានជាហូរហែថា រាល់អាវុធរបស់លោកខាងលិចដែលដឹកមកឲ្យទីក្រុងកៀវគឺជាផ្ទាំងស៊ីបស្របច្បាប់ដែលកងកម្លាំងទីក្រុងមូស្គូត្រូវកម្ទេចឲ្យហ្មត់ ។

គិតត្រឹមពេលនេះ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានចាយពេល ២ ឆ្នាំហើយ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលទីក្រុងមូស្គូលើកទ័ពចូលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈបច្ចុប្បន្នលោកប្រធានាធិបតី Zelensky នៅតែបន្តដើរសុំជំនួយ ក៏ដូចជាសព្វាវុធ និងកែនទាហានជាបន្តបន្ទាប់ពីសម្ព័ន្ធមិត្តសំខាន់ៗដូចជា អឺរ៉ុប និងអាមេរិកជាដើម ។

ទោះបីជាមិនមានព័ត៌មានច្បាស់លាស់អំពីចំនួនអ្នកស្លាប់ និងរបួសក៏ដោយ ប៉ុន្តែតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ជនស៊ីវិលអ៊ុយក្រែនជាង ១០,០០០ នាក់ត្រូវបានសម្លាប់ ខណៈយោងតាមរបាយការណ៍របស់កាសែត New York Times វិញបានអះអាងថា រហូតមកដល់ពេលនេះទាំងទាហានអ៊ុយក្រែន និងរុស្ស៊ីសរុបចូលគ្នាគឺមានជាង ៥ លាននាក់បានស្លាប់បាត់បង់ជីវិត ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ រុស្ស៊ី-ចិន ចាប់ដៃគ្នាបង្កើនកិច្ចសហប្រតិបត្តិការយោធាប្រឆាំង អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៣ វិនាទី មុន

ទ័ព អ៊ុយក្រែន រត់ចោលរថក្រោះដែលបងធំ អាមេរិក ផ្ដល់ឲ្យលើសមរភូមិ​ប្រយុទ្ធជាមួយ រុស្ស៊ី

ព័ត៌មានជាតិ៣ នាទី មុន

ព្រែកជីកហ្វូណនតេជោ អាចនឹងបើកការដ្ឋានសាងសង់នៅចុងឆ្នាំនេះ ឬយ៉ាងយូរដើមឆ្នាំ២០២៥

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

នាយកដ្ឋានឧតុនិយម ថៃ ចេញការព្យាករណ៍សីតុណ្ហភាពក្ដៅចង់ខ្លោច ពិសេសនៅទីក្រុងបាងកក

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចធិបតី ព្រមានហាមបង្កើតមូលនិធិប្រមូលលុយជីកព្រែកហ្វូណនតេជោ ព្រោះរដ្ឋមានគម្រោងគាំទ្ររួចស្រេច

ព័ត៌មានជាតិ២ ម៉ោង មុន

មិនខុសពីឳពុកឡើយ សម្ដេចធិបតីអះអាងថា ដាច់ខាតត្រូវតែជីកព្រែកហ្វូណនតេជោ ដើម្បីខ្មែរ

Sokha Hotels

ព័ត៌មានពេញនិយម