ជីវិតកម្សាន្ដ
ពេជ្រ ចរណៃ រក្សាបានរាង និងសម្រស់ស្អាត មិនចាញ់តារាបរទេស
កញ្ញា ពេជ្រ ចរណៃ ដែលល្បីខាងក្បាច់គុនល្បុក្កតោបុរាណខ្មែរកន្លងមកត្រូវបានមហាជនដឹងហើយថា នាងបានសកម្មនឹងការចែករំលែកចំណេះដឹង និងចូលរួមយ៉ាងសកម្មក្នុងការលើកស្ទួយវិស័យគុនល្បុក្កតោ និងល្ខោនខោលជាដើម។

បើតាមការកត់សម្គាល់ថ្វីត្បិតបច្ចុប្បន្នតារាចម្រៀងស្រីសម្តីស្រទន់ ពេជ្រ ចរណៃ រវល់ការងារច្រើនយ៉ាងក្តី ប៉ុន្តែនៅតែរក្សាបានរូបសម្រស់ស្រស់ស្អាត មានរាងស្រឡូនគួរឲ្យស្រលាញ់។ ចំណែកឯប្រជាប្រិយភាព និងការគាំទ្រ ក៏នៅតែរក្សាបានដូចដើម ពោលគឺពុំមានការចុះថមថយឡើយ។ ចរណៃ ក៏ត្រូវបានគេចាត់ទុកជាតារាសម្តែងម្នាក់មានប្រជាប្រិយភាព និងសម្រស់ស្រស់ស្អាតពីធម្មជាតិ មានរាងស្រស់ស្អាត មិនចាញ់តារាបរទេស។
រឿងដែលធ្វើឲ្យទស្សនិកជនកាន់តែចាប់អារម្មណ៍ថែមទៀត ពេជ្រ ចរណៃ មកទល់ពេលនេះនាងក៏ទទួលបានការសរសើរថាជាតារាស្រីដែលមានអត្តចរិតស្លូតបូត និងសុភាពរាបសារទន់ភ្លន់ផងដែរ។ ប្រាកដណាស់ ការរក្សាបាននូវប្រជាប្រិយភាព និងការគាំទ្រនេះ ក៏ព្រោះតែកញ្ញា ពេជ្រ ចរណៃ គឺជាតារាខ្មែរមួយរូបដែលមានសមត្ថភាពសម្តែងបានល្អ បូករួមនឹងទេពកោសល្យសិល្បៈខ្ពស់មិនចាញ់តារាឯទៀតទេ។

សូមបញ្ជាក់ថា តារាសម្តែង និងជាគ្រូបង្ហាត់គុនល្បុក្កតោ កញ្ញា ពេជ្រ ចរណៃ បច្ចុប្បន្នក្រៅតែពីការលេចមុខនៅលើវិស័យភាពយន្ត(ខ្មែរ) នាងក៏ជាតារាស្រីមួយរូបដែលចូលរួមយ៉ាងសកម្មក្នុងការលើកស្ទួយវិស័យគុនល្បុក្កតោ និងតាមរយៈការបំផុសដល់យុវជនឲ្យចូលរួមលើកស្ទួយបង្ហាញសិល្បៈវប្បធម៌របស់ខ្មែរទៅកាន់ពិភពលោកផងដែរ។ សកម្មភាពនេះ ពេជ្រ ចរណៃ កន្លងមកតែងទទួលបានការសរសើរលើកទឹកចិត្ត និងគាំទ្រច្រើនពីមជ្ឈដ្ឋានមហាជនដែលស្នេហាលើវិស័យភាពយន្ត និងក្បាច់គុនបុរាណខ្មែរ(ល្បុក្កតោ)៕
អត្ថបទ ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


