Connect with us

បច្ចេកវិទ្យា

ក្រុមហ៊ុន TVS Motor បានដាក់លក់ម៉ូតូ ជាផ្លូវការនៅលើទីផ្សារកម្ពុជា

បានផុស

នៅ

នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ក្រុមហ៊ុន TVS Motor (TVSM) ដែលជាក្រុមហ៊ុនផលិតម៉ូតូ​ និង​ម៉ូតូកង់​បីធំជាងគេបង្អស់នៅលើពិភពលោក បានធ្វើការដាក់លក់ម៉ូតូ​ ​ជាផ្លូវការហើយនៅលើទីផ្សារកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន TVS Motor (TVSM) បានកំពុងចាប់ដៃគូជាមួយក្រុមហ៊ុន Silverline Global Venture Co. Ltd ដើម្បីក្លាយជាតំណាងចែកចាយម៉ូតូនាំមុខគេក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន TVS Motor (TVSM)​ក៏បានដាក់សម្ពោធជាផ្លូវការ Showroom ថ្មីដំបូងសម្រាប់ដាក់តាំងបង្ហាញផលិតផលម៉ូតូនៅក្នុងទីក្រុងភ្នំពេញផងដែរ។ សូមបញ្ជាក់ថា ពីមុនមកក្រុមហ៊ុនTVS Motor (TVSM) ធ្លាប់បានធ្វើការដាក់លក់ផលិតផលម៉ូតូកង់បីរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ផលិតផលដែលត្រូវបានផលិត និងដាក់អោយប្រើប្រាស់មានដូចជា៖

– TVS Neo NX៖ ម៉ូតូ TVS Neo NX ត្រូវបានផលិតឡើងយ៉ាងយកចិត្តទុកដាក់បំផុត ជាមួយនឹងការរចនាដ៏សាកសមឥតខ្ចោះ ជាមួយនិងដំណើរការរហ័ស និងងាយស្រួលក្នុងការគ្រប់គ្រង។

– TVS Dazz៖ ម៉ូតូ TVS Dazz មានការរចនាដ៏ល្អឥតខ្ចោះ ជាមួយនឹងជម្រើសពណ៌ដ៏ស៊ីវីល័យ កម្លាំងម៉ាស៊ីនខ្លាំង ធ្វើឱ្យការបើកបររលូន ភ្ជាប់មកជាមួយឧបករណ៍ឌីជីថល និងមានរន្ធសាក USB បន្ថែមភាពងាយស្រួលផងដែរ។ ងាយស្រួលក្នុងការគ្រប់គ្រងរាល់ពេលធ្វើដំណើរ ជិត ឆ្ងាយ ប្រកបដោយភាពរីករាយ និងទាន់សម័យ។

– TVS NTORQ Race Edition៖ ត្រូវបានផលិតឡើងយ៉ាងពិសេស តភ្ជាប់ជាមួយ ប៊្លូធូស ងាយស្រួលសម្រាប់ការស្វែងរក និងការកម្សាន្តដោយគ្មានដែនកំណត់ ពិសេស វាបានភ្ជាប់មកជាមួយកម្លាំងម៉ាស៊ីនខ្លាំង ងាយស្រួលគ្រប់គ្រង។ មុខងារដ៏ឆ្លាតវៃរបស់វា ធ្វើឱ្យរាល់ពេលដែលអ្នកបើកបរទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យ។

– TVS Callisto 110៖ ម៉ូតូ TVS Callisto 110 ត្រូវបានផលិតឡើងដោយការយកចិត្តទុកដាក់ បំផុត ជាមួយនិងភាពស្រស់ស្អាត និងទាក់ទាញបែបទាន់សម័យ ទាំងនេះពិតជាផ្តល់ នូវបទពិសោធន៍ដ៏អស្ចារ្យក្នុងការបើកបរ ក្នុងទីប្រជុំជននានា។

– TVS Rockz៖ រចនាឡើងអោយសមស្របទៅនឹងស្ថានភាពផ្លូវលំបាកៗ ធ្វើអោយការបើកបរប្រកបដោយទំនុកចិត្តបំផុត អមមកជាមួយការរចនាយ៉ាងរឹងមាំ និងកម្លាំងម៉ាស៊ីនដ៏ខ្លាំង TVS Rockz អាចធានាបាននូវបទពិសោធន៍ដ៏អស្ចារ្យក្នុងការធ្វើដំណើរលើដងផ្លូវដ៏សែនលំបាកនានា។ ភាពបត់បែនដើម្បីយកឈ្នះលើផ្លូវដែលលំបាក ការរចនាដ៏ទាក់ទាញ និងការបើកបរដែលពោរពេញដោយទំនុកចិត្តពីម៉ូតូ TVS Rockz ធ្វើឱ្យអ្នកបើកបរទទួលបាននូវភាពរីករាយ និងភាពជឿជាក់ដែលមិនអាចប្រៀបផ្ទឹមបាន។

លោក J. Thangarajan អគ្គនាយកក្រុមហ៊ុន PT TVS Motor Company បានមានប្រសាសន៍ថា លោកមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងក្នុងការពង្រីកទីផ្សារ នៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែទូលំទូលាយ ដោយមានការគាំទ្រ និងភាពជឿទុកចិត្តពីអតិថិជន ពិសេស ការចាប់ដៃគូជាមួយក្រុមហ៊ុន Silverline Global Venture Co. Ltd.។ លោកបានសង្កត់ធ្ងន់ថា​​ «យើងជឿជាក់យ៉ាងមុតមាំថា បច្ចេកវិទ្យាទំនើបរបស់យើងនឹងផ្ដល់នូវបទពិសោធន៍ដ៏ អស្ចារ្យជាមួយនឹងគុណភាពខ្ពស់បំផុត ហើយយើងក៏ជឿជាក់ថា TVS Motor នឹងកាន់តែ ទទួលបានការគាំទ្រខ្លាំងឡើងៗនៅទូទាំងពិភពលោក ក៏ដូចជាអតិថិជនក្នុងប្រទេសកម្ពុជា ផងដែរ។ យើងសូមអំពាវនាវឱ្យអតិថិជនទាំងអស់បន្តការគាំទ្រ ការលើកទឹកចិត្ត និងអបអរសាទរនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើង»។

ចំណែក លោក Anil Chandran នាយកប្រតិបត្តិនៃក្រុមហ៊ុន Silverline Global Venture Co. Ltd បាន មានប្រសាសន៍បន្ថែមថា «យើងពិតជាមានមោទនភាពខ្លាំងណាស់ដែលត្រូវបានជ្រើសរើសជាដៃគូចែកចាយផ្តាច់មុខពីក្រុមហ៊ុន TVS Motor (TVSM) នៅកម្ពុជា។ ស្របតាមការប្តេជ្ញាចិត្តរបស់យើងក្នុងការជំរុញលើកទឹកចិត្ត ដល់ម្ចាស់កម្មសិទ្ធិដើម្បីទទួលបាននូវបទពិសោធន៍ល្អៗ យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាស បើកដំណើរការ ជាផ្លូវការ Showroom ថ្មីក្នុងការដាក់តាំងបង្ហាញផលិតផលរបស់យើង»។ លោកថា Showroom ថ្មីនេះនឹងផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យ ជាមួយការគាំទ្ររាល់គ្រប់ផលិតផលរបស់លោក ជាមួយ​នឹងសេវាកម្មដ៏ល្អបំផុតគ្មានគូប្រៀបទៅលើសេវាតំហែរទាំ និងគ្រឿងបន្លាស់។

ផលិតផលរបស់ក្រុមហ៊ុន TVS Motor (TVSM) បានចរាចរណ៍លើទីផ្សារជាង 80ប្រទេសរួចមកហើយ នៅទូទាំងមជ្ឈឹមបូព៌ា អាហ្វ្រិក អាស៊ីអាគ្នេយ៍ ឧបទ្វីបឥណ្ឌា អាមេរិកឡាទីន និងអាមេរិកកណ្តាល។ ក្រុមហ៊ុន TVS Motor Company (BSE: 532343 និង NSE: TVSMOTOR) គឺជាក្រុមហ៊ុន ផលិតម៉ូតូ និងម៉ូតូកង់បីដ៏ល្បីល្បាញនៅលើពិភពលោក។ ឈានមុខគេលើ​ការចរាចរណ៍នៅលើទីផ្សារប្រកបដោយនិរន្តរភាព មានរោងចក្រផលិត ដែលមានចង្វាក់ផលិតកម្មទំនើបបំផុតចំនួន4 ដែលមានទីតាំងនៅក្នុងប្រទេសឥណ្ឌា និងឥណ្ឌូនេស៊ី។ មូលដ្ឋានគ្រឹះដ៏រឹងមាំ និងកេរដំណែលជាង ១០០ឆ្នាំ មកនេះបាននាំមកនូវទំនុកចិត្ត គុណតម្លៃ និងការពេញចិត្តយ៉ាងខ្លាំងពីសំណាក់អតិថិជន ទាំងនេះ គឺជាមោទនភាពមួយដែលធ្វើឱ្យផលិតផលទាំងអស់របស់ក្រុមហ៊ុនត្រូវបានទទួលស្គាល់ ជាអន្តរជាតិទៅលើស្តង់ដារគុណភាពខ្ពស់ ដំណើរការនៃចង្វាក់ផលិតកម្មប្រកបដោយភាពច្នៃប្រឌិត និងនិរន្តរភាព។

TVS Motor គឺជាក្រុមហ៊ុនផលិតម៉ូតូតែមួយគត់ដែលត្រូវបានទទួលស្គាល់ និងឈ្នះពានរង្វាន់សកលលោក (Deming Prize) ទៅលើស្តង់ដារអាជីវកម្ម និងគុណភាពដ៏ល្អឥតខ្ចោះ។ ផលិតផលទាំងអស់របស់ក្រុមហ៊ុន តែងតែនាំមុខគេទៅតាមប្រភេទនីមួយៗ ដោយយោងទៅតាមការស្ទង់មតិរបស់ក្រុមហ៊ុន J.D. Power IQS និង APEAL។ TVS Motor ទទួលបានចំណាត់ថ្នាក់ជាក្រុមហ៊ុនលំដាប់លេខ១ ដែលទទួលបានការពេញចិត្តខ្លាំងបំផុតលើការផ្តល់ សេវាកម្មជូនដល់អតិថិជន យោងតាមការស្ទង់មតិរបស់ J.D. Power Customer Service Satisfaction Survey ក្នុងរយៈពេល 4ឆ្នាំជាប់ៗគ្នា។

ក្រុម​ហ៊ុន Norton Motorcycles ដែលស្ថិតនៅក្នុងចង្កោមនៃសម្ពន្ធ័ក្រុមហ៊ុនរបស់​ TVS Motor ដែល​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស គឺ​ជា​ម៉ាក​ម៉ូតូ​ដែល​ទទួលបានការគាំទ្រយ៉ាងពេញទំហឹងទូទាំង​ពិភពលោក។ ក្រុមហ៊ុន បុត្រសម្ព័ន្ធរដែលផលិតគ្រឿងអេឡិចត្រូនិក ដែលប្រើប្រាស់ក្នុងការចល័តផ្ទាល់ខ្លួន ដូចជា Swiss E-Mobility Group (SEMG) និង EGO Movement គឺជាក្រុមហ៊ុនដែលល្បីល្បាញឈានមុខគេនៅក្នុងទីផ្សារ e-bike ក្នុងប្រទេសស្វីស។ ក្រុមហ៊ុន TVS Motor Company នឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីផ្តល់ជូននូវបទពិសោធន៍ដ៏ល្អបំផុតដល់អតិថិជនទូទាំង 80ប្រទេសដែលបានដាក់ដំណើរការ៕

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់ TVS Motor

www.tvsmotor.com

ឬក៏អាចទំនាក់ទំនងមកកាន់អ៊ីម៉ែល៖

Priyanka Kumar – [email protected]

Sridipta Bhattacharjee – [email protected]

(អត្ថបទពាណិជ្ជកម្ម)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ

សន្តិសុខសង្គម១៣ ម៉ោង មុន

ស្ដ្រីបង្ហោះវីដេអូ ភ្ជាប់សំឡេងផ្ទុះអាវុធ ត្រូវបាននគរបាលខេត្តសៀមរាប ហៅមកសួរនាំ

សេដ្ឋកិច្ច៧ ម៉ោង មុន

មន្ត្រីគយ នគរបាល ចុះផ្សព្វផ្សាយ ភាពខុសគ្នារវាងទំនិញមានពន្ធ និងទំនិញគេចពន្ធ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនល្មើស ស្រី ស៊ីណា ជាប់សំណុំរឿង២ អាចជាប់ពន្ធនាគារ ពី ២០ ទៅ ៣០ ឆ្នាំ

ព័ត៌មានជាតិ៧ ម៉ោង មុន

តុលាការ សន្យាចាត់វិធានការច្បាប់ដោយម៉ឺងម៉ាត់លើសំណុំរឿងឃាតកម្មបង្កឡើងដោយឈ្មោះ ស្រី ស៊ីណា

Sokha Hotels

ព័ត៌មានពេញនិយម