ព័ត៌មានជាតិ
កម្ពុជានឹងធ្លាក់ភ្លៀង ៤០% នាដើមរដូវវស្សាឆ្នាំនេះ ខណៈក្រសួងប្រកាសឱ្យប្រុងប្រយ័ត្នបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ព្រះរាជាណាចក្រកម្ពុជានឹងចាប់ផ្ដើមធ្លាក់ភ្លៀងប្រមាណ ៤០ភាគរយ នៅដើមរដូវវស្សាចាប់ពីថ្ងៃទី ១ ខែឧសភា ដល់ខែមិថុនា ឆ្នាំ ២០២៤។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយមចេញផ្សាយនៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៤ បានឱ្យដឹងថា ស្ថានភាពវិវត្តន៍នៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងកើត និងតំបន់ អេក្វាទ័របង្ហាញឱ្យឃើញថា ចាប់ពីខែឧសភា ដល់ខែមិថុនា បាតុភូតអែលនីណូ (El Niño) នឹងស្ថិតនៅ ១០%។ រីឯបាតុភូតអែនសូអព្យាក្រឹត (ENSO-neutral) នឹងកើនឡើងដល់៨៣% នៅក្នុងខែឧសភា។
ស្ថានភាពបែបនេះនឹងធ្វើឱ្យនៅតំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រនៃព្រះរាជាណាចក្រកម្ពុជាមានសីតុណ្ហភាពមធ្យមអប្បបរមា ២៦អង្សា និងសីតុណ្ហភាពមធ្យមអតិបរមា ៣៦អង្សា ផ្ទៃមេឃមានពពកពីតិចទៅមធ្យម និងមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ គ្របដណ្តប់លើផ្ទៃដី៤០% និងបរិមាណទឹកភ្លៀងខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ជាមួយគ្នាបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កើតមានច្រើន។
ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជនចូលរួមសហការថែរក្សា ប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ជាពិសេស បណ្តាតំបន់ជនបទដាច់ស្រយាល ដែលនៅ ឆ្ងាយពីប្រភពទឹក។
ជាមួយគ្នានោះដែរ ក្រសួងអំពាវនាវឱ្យប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមានច្រើន៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


