Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ប្រកាសផ្ដល់ប្រព័ន្ធខែលការពារដែនអាកាសបន្ថែមឲ្យ អ៊ុយក្រែន

បានផុស

នៅ

សហរដ្ឋអាមេរិកនឹងផ្តល់ប្រព័ន្ធខែលការពារដែនអាកាស Patriot បន្ថែមទៅឲ្យអ៊ុយក្រែនដែលជាផ្នែកនៃកញ្ចប់ជំនួយបន្ថែមចំនួន ៦ ពាន់លានដុល្លារអាមេរិក ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៧ ខែមេសាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ សហរដ្ឋអាមេរិកក៏នឹងផ្តល់មីស៊ីលបន្ថែមដើម្បីបំពាក់ទៅដល់ប្រព័ន្ធខែលការពារដែនអាកាស Patriot ខណៈកញ្ចប់ថ្មីនេះក៏រួមបញ្ចូលផងដែរនូវអាវុធយុទ្ធភ័ណ្ឌជាច្រើនទៀត រួមទាំងមីស៊ីលបាញ់ពីដីទៅអាកាស និងរ៉ាដារបស់លោកខាងលិចបន្ថែមលើអាវុធដែលអ៊ុយក្រែនមានស្រាប់តាំងតែពីសម័យសូវៀត ។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានពិភាក្សាអំពីតម្រូវការនេះជាមួយក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែនដែលមានគ្នីគ្នាប្រមាណ ៥០ នាក់នៅក្នុងកិច្ចប្រជុំដែលដឹកនាំដោយមន្ទីរបញ្ចកោណ ខណៈប្រធានាធិបតីរូបនេះលើកឡើងថា អ៊ុយក្រែនត្រូវការប្រព័ន្ធខែលការពារដែនអាកាស Patriot បន្ទាន់យ៉ាងហោចណាស់ ៧ គ្រឿងទៀតទើបអាចការពារទីក្រុងអ៊ុយក្រែន ។

បន្ទាប់ពីកិច្ចប្រជុំនោះ សហរដ្ឋអាមេរិកកំពុងធ្វើការជាមួយសម្ព័ន្ធមិត្ត ដើម្បីផ្តល់ធនធានប្រព័ន្ធខែលការពារដែនអាកាស Patriot បន្ថែម ខណៈមន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា កញ្ចប់ជំនួយនេះនឹងត្រូវបានផ្តល់មូលនិធិតាមរយៈគំនិតផ្តួចផ្តើមជំនួយសន្តិសុខអ៊ុយក្រែន ក្នុងកិច្ចសន្យារយៈពេលវែងជាមួយឧស្សាហកម្មការពារជាតិ ។

គួរបញ្ជាក់ថា ចាប់តាំងពីសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ ២០២២ មក សហរដ្ឋអាមេរិកបានបញ្ជូនអាវុធ ការហ្វឹកហាត់ដល់កងទ័ពអ៊ុយក្រែន និងគ្រឿងបន្លាស់ដែលមានតម្លៃជាង ៤៤ ពាន់លានដុល្លារទៅឲ្យរដ្ឋាភិបាលទីក្រុងកៀវ ៕

អត្ថបទ ៖​ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម