ជីវិតកម្សាន្ដ
អចលនទ្រព្យច្រើនរាប់ភ្លេច ភរិយាតួ ចាង អ៊ូជី លក់វីឡាចោលមួយនៅសៀងហៃ តម្លៃ ៩.៤ លានដុល្លារ
តារាសម្តែង Carina Lau និងជាភរិយារបស់តារាសម្តែងល្បីឈ្មោះ Tony Leung ឬទស្សនិកជនស្គាល់ច្បាស់ថាជា តួចាង អ៊ូជី បានសម្រេចលក់ទ្រព្យសម្បត្តិរបស់នាងនៅទីក្រុងសៀងហៃ ក្នុងតម្លៃសរុប ៧៣.៨ លានដុល្លារហុងកុង (៩.៤ លានដុល្លារអាមេរិក) ។
សារព័ត៌មាន Sinchew រាយការណ៍ថា Carina Lau បានទិញវីឡាកាលពី ១៣ ឆ្នាំមុន ហើយទទួលបានប្រាក់ចំណេញ ២១ លានដុល្លារហុងកុងពីការលក់។ វីឡានេះមានបន្ទប់គេងចំនួន ៤ បន្ទប់ដែលមានទេសភាពសមុទ្រ និងរួមបញ្ចូលទាំងចំណតរថយន្តផងដែរ ហើយនាងក៏បានរស់នៅទីនោះក្នុងរយៈពេលយូរមុនពេលផ្លាស់ប្តូរទីតាំង។

តារាសម្ដែងស្រីរូបនេះ ជារឿយៗត្រូវបានគេសរសើរចំពោះដៃមាសរបស់នាងនៅក្នុងកិច្ចព្រមព្រៀងអចលនទ្រព្យ និងការគ្រប់គ្រងហិរញ្ញវត្ថុដ៏ស្ទាត់ជំនាញ។ ជាពិសេស Carina Lau ត្រូវបានគេស្គាល់ថាថាជាមនុស្សពូកែក្នុងការវិនិយោគអចលនទ្រព្យ នាងមានលំនៅដ្ឋានយ៉ាងហោច ១០ កន្លែងនៅក្នុងទីក្រុងហុងកុង ដែលមានតម្លៃសរុបជាច្រើនរយលានដុល្លារ។ បន្ថែមពីនេះ នាងក៏មានទ្រព្យសម្បត្តិប្រណីតនៅទីក្រុងប៉េកាំង សៀងហៃ និងស៊ូចូវផងដែរ។
នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ ភរិយា តួចាង អ៊ូជី ត្រូវបានគេសួរថា តើទ្រព្យសម្បត្តិរបស់នាងមានលើសពី ៨០០ លានដុល្លារហុងកុងឬអត់ ដែលនាងបានឆ្លើយថាពិតជាច្រើនជាងនោះ។ ការលើកឡើងរបស់នាង បានធ្វើឲ្យអ្នកកាសែតកត់សម្គាល់ថា Lau និងស្វាមីពូកែរកលុយណាស់ ខណៈដែល Tony Leung លះបង់ខ្លួនឯងក្នុងការសម្ដែង ប៉ុន្តែ Lau ផ្ដោតលើការវិនិយោគអចលនទ្រព្យ។
លើសពីនេះទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Lau បានបម្រើការជាចម្បងជាអ្នកតំណាងឲ្យស្វាមីដោយជួយសម្រួលដល់កិច្ចសហការរបស់គាត់ជាមួយក្រុមការងារភាពយន្តដ៏មានកិត្យានុភាព និងធានាឲ្យគាត់នូវតួនាទីសំខាន់ៗដែលបានទទួលពានរង្វាន់សម្តែងដ៏គួរឲ្យគោរពជាច្រើន។
Lau ដែលមានអាយុ ៥៩ ឆ្នាំបានចាប់ផ្តើមអាជីពសម្តែងរបស់នាងក្នុងឆ្នាំ ១៩៨៤ ហើយបានលេចធ្លោជាមួយនឹងរឿងភាគជោគជ័យជាច្រើនពេញមួយទសវត្សរ៍។ ការបន្តបន្ទាប់របស់នាងទៅក្នុងខ្សែភាពយន្ត រួមទាំងតួនាទីនៅក្នុងរឿង “Infernal Affairs” ចំនួនពីររឿង និងខ្សែភាពយន្ត “2046” ដោយអ្នកដឹកនាំរឿង Wong Kar-wai បានបង្កើនការទទួលស្គាល់ជាសកលរបស់នាងបន្ថែមទៀត។ នាងបានរៀបការជាមួយលោក Tony Leung ដែលមានអាយុ ៦២ឆ្នាំ និងជាតារាសម្តែងដ៏ល្បីល្បាញបំផុតរបស់អាស៊ីក្នុងឆ្នាំ២០០៨៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖រកចំណូលបានកាក់កបជាងគេ ទ្រព្យសម្បត្តិសុទ្ធ Kim Soo Hyun សរុបជាង ២២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


