សន្តិសុខសង្គម
ឆេះសិប្បកម្មឈើមួយកន្លែង សមត្ថកិច្ចរកមូលហេតុមិនទាន់ឃើញ
សិប្បកម្មឈើមួយកន្លែងមានសម្ភារៈជាច្រើនរួមជាមួយនឹងឈើប្រណិតដែលរក្សាទុកក្នុងទីនោះ ត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់ ហើយមកទល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់បង្ហាញអំពីមូលហេតុនៅឡើយ។

ហេតុការណ៍ នៃគ្រោះអគ្គិភ័យនេះបានកើតឡើងកាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៤ វេលាម៉ោងប្រហែល ២៣ និង ២០ នាទី ចំណុចភូមិតាសាញជើង ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង។
ករណីអគ្គិភ័យខាងលើនេះ បណ្តាលឲ្យឆេះរោងជាងឈើ របស់ ឈ្មោះ ឈួ សំអាត អាយុ ៥៥ ឆ្នាំ និងប្រពន្ធឈ្មោះ ប៊ុន ចាន់ថា អាយុ ៤៥ ឆ្នាំ ដែលរោងសិប្បកម្មនេះមានទំហំ ១៥x២០ ម៉ែត្រ។

ដោយឡែកសម្ភារៈខូចខាតរួមមាន ៖ ម៉ូទ័រ ០៦ គ្រឿង ម៉ាស៊ីន ០២ គ្រឿង ម៉ាស៊ីនវាល ០១ គ្រឿង តាប ០១ ឈើប្រណិត ០៥ ម៉ែត្រគូប គ្រែប្រអប់ ០៤ ទ្វារ ២៦ ផ្ទាំង និងដើមទុរេន ០៥ ដើម។
ចំពោះមូលហេតុដែលបណ្តាលឲ្យឆេះរោងជាងឈើនេះ មិនទាន់ស្រាវជ្រាវដឹងនៅឡើយទេ ដោយ ភ្លាមៗ នោះ សមត្ថកិច្ច បានចេញរថយន្តពន្លត់អគ្គិភ័យ ដើម្បីទប់ស្កាត់ការរាលដាលទៅលំនៅឋានរបស់ប្រជាពលរដ្ឋដទៃទៀត៕
អត្ថបទ ៖ សោ និយមរ័ត្ន




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


