Connect with us

ព័ត៌មានអន្ដរជាតិ

តាមពិត ត្រាំ និងភរិយាចាក់វ៉ាក់សាំងកូវីដតាំងមុនចេញពីសេតវិមាន មកម្ល៉េះ

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍កាលពីថ្ងៃចន្ទដោយដកស្រង់សម្តីទីប្រឹក្សារបស់លោក ដូណាល់ ត្រាំ ថា ទាំងអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក ត្រាំ និងភរិយារបស់គាត់គឺលោកស្រី Melania Trump បានទទួលការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ ជាឯកជន មុនពេលចាកចេញពីសេតវិមាននៅខែមករា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចុះផ្សាយរបស់កាសែត New York Times បានឲ្យដឹងថា ទីប្រឹក្សាខាងលើមិនបាននិយាយថាលោក Trump និងភរិយាបានចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុនណាមួយ ឬក៏ប៉ុន្មានដូសឲ្យប្រាកដឡើយ ។

គួររម្លឹកឡើងវិញថា លោក ត្រាំ និងលោកស្រី Melania Trump និងកូនប្រុសរបស់ពួកគេ Barron បានឆ្លងជំងឺកូវីដ ១៩ កាលពីឆ្នាំមុន ។

ចំណែកលោកប្រធានាធិបតីអាមេរិក Joe Biden អនុប្រធានាធិបតី Kamala Harris និងអតីតអនុប្រធានាធិបតី Mike Pence បានទទួលការចាក់វ៉ាក់សាំងរួចហើយផងដែរដោយការចាក់នេះធ្វើឡើងនៅមុខកាមេរ៉ាទូរទស្សន៍ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

ចុចអាន ៖ អាមេរិកបង្ហាញចំនួនករណីឆ្លងវីរុសបំប្លែងខ្លួនប្រភេទថ្មីទាំងបី

ចុចអាន ៖ ដូណាល់ ត្រាំ ព្រលយ​ឈរឈ្មោះប្រធានាធិបតីឆ្នាំ២០២៤ តែទាត់ចោលរឿងបង្កើតបក្សថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម