នយោបាយ
សហភាពអង្គការសង្គមស៊ីវិល ថ្កោលទោស ទណ្ឌិត សម រង្ស៊ី ដែលញុះញង់និងបង្អាក់ដំណើរការ “គម្រោងព្រែកជីកហ្វូណនតេជោ”
នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ សហភាពអង្គការសង្គមស៊ីវិល តំណាងអង្គការសមាគម និងសហគមន៍ទាំង៥០ស្ថាប័ន បានចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោសយ៉ាងខ្លាំងចំពោះសាររបស់ ទណ្ឌិត សម រង្ស៊ី ដែលបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមដោយខ្វះការពិចារណា និងសិក្សាស្រាវជ្រាវច្បាស់លាស់ ក្នុងន័យនិយាយបង្អាក់ដល់ដំណើរការ “គម្រោងព្រែកជីកហ្វូណនតេជោ”។

សហភាពអង្គការសង្គមស៊ីវិល ចេញសេចក្តីថ្កោលទោសបែបនេះ បន្ទាប់ពី ទណ្ឌិត សម រង្ស៊ី សរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២៤ ថា គម្រោងជីកព្រែក ភ្ជាប់ទីក្រុងភ្នំពេញ ទៅដល់សមុទ្រខេត្តព្រះសីហនុ អាចនាំមកគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ដល់បរិស្ថាន និងជីវភាពរស់នៅ ប្រជាពលរដ្ឋខ្មែរ។ មិនតែប៉ុណ្ណោះ ក៏បានចោទប្រកាន់ថ្នាក់ដឹកនាំកម្ពុជាថា គម្រោងព្រែកជីកហ្វូណននេះ កម្ពុជាធ្វើតាមសំណើរចិន យ៉ាងតក់ក្រហល់ និងគ្មានស្មារតីទទួលខុសត្រូវ មិនទាន់បានធ្វើការសិក្សាគ្រប់ជ្រុងជ្រោយទៅវិញ។ តាមការផ្សព្វផ្សាយរបស់អតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះ ក្រៅពីការថ្កោលទោស សហភាពអង្គការសង្គមស៊ីវិល ក៏មានការសោកស្តាយដែលបុគ្គលខាងលើតែងតែធ្វើនយោបាយប្រឆាំងនឹងជាតិសាសន៍ខ្លួន សន្តិភាព និងការអភិវឌ្ឍ។

សហភាពអង្គការសង្គមស៊ីវិល បានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ មានសារៈសំខាន់ណាស់សម្រាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ ដឹកជញ្ជូន ដែលជាប្រយោជន៍ប្រទេសកម្ពុជា។ បើយោងតាមគម្រោង និងផលប្រយោជន៍ដែលកម្ពុជាទទួលបានពីគម្រោងព្រែកជីកហ្វូណន-តេជោ នេះ កម្ពុជានឹងទទួលបាននូវ ប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកទៅដល់សមុទ្រ ដែលប្រព័ន្ធនេះមានសារៈសំខាន់ណាស់ ក្នុងការកាត់បន្ថយចម្ងាយ តម្លៃ និងនីតិវិធីបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ។ ភូមិសាស្ត្រខេត្តកែប ជាច្រក សម្រាប់តភ្ជាប់ទៅកាន់ទន្លេ ហើយខេត្តកែបនឹងក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយ។ កម្ពុជាពិតជាអាចទទួលនូវប្រយោជន៍ជាច្រើន ដូចជា ការកាត់បន្ថយរយៈចម្ងាយ ការកាត់បន្ថយតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈដ្ឋានមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗ ការពង្រីកតំបន់អភិវឌ្ឍកសិកម្ម ប្រព័ន្ធធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ និងការចិញ្ចឹមសត្វជាដើម។ ក្នុងការចំណេញពីលើ បាតុភូតគ្រោះមហន្តរាយទៀតនោះ គឺជួយរំដោះទឹកជំនន់ដែលសព្វថ្ងៃនេះលិចលង់ច្រើននៅក្នុងខេត្តតាកែវ ដូច្នេះទឹកអាចហូរចូលក្នុងទ្វារទឹក ដែលក្នុងនោះ គ្រោងនឹងធ្វើទ្វារទឹកចំនួន ១៥ បន្ថែមទៀត។ ការចំណេញលើការធ្វើកសិកម្មរបស់ប្រជាពលរដ្ឋ គម្រោងព្រែកជីកហ្វូណនតេជោ នៅក្នុងរដូវប្រាំង មានទឹកប្រើប្រាស់ជាប្រចាំសម្រាប់ប្រជាកសិករ ដែលនៅក្នុងនោះអាចបម្រើទៅដល់ប្រជាជន ចំនួនជាង ១,៦លានដែលនៅអមទៅនឹងព្រែកជីក ជាង១៨០គីឡូម៉ែត្រ។ ជាពិសេសចំណេញទៅលើទេសចរណ៍ក្នុង ស្រុក និងក្រៅស្រុកសម្រាប់តំបន់ពាណិជ្ជកម្ម ភោជនីយដ្ឋាន តំបន់សេដ្ឋកិច្ចពិសេសថែមទៀត។
ចំពោះករណីនេះ សហភាពអង្គការសង្គមស៊ីវិល យល់ឃើញថា ទណ្ឌិត សម រង្ស៊ី គឺជាអ្នកនយោបាយបោកប្រាស់ មិនគិតពីប្រយោជន៍ជាតិ មិនស្មោះត្រង់នឹងជាតិ ហើយបែរជាចោទប្រកាន់គេថាក្បត់ជាតិទៅវិញ។ សហភាពអង្គការសង្គមស៊ីវិល ក៏អំពាវនាវឱ្យ ទណ្ឌិត សម រង្ស៊ី បញ្ឈប់នូវនយោបាយក្បត់ជាតិ និងបោកប្រាស់ប្រជាជនបែបនេះទៀត៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៩ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


