ព័ត៌មានអន្ដរជាតិ
ចាប់អារម្មណ៍ទេ! សណ្ឋាគារអវកាសដំបូងបំផុតរបស់ពិភពលោក ប្រកាសថ្ងៃទទួលភ្ញៀវ
ការងារលើ “សណ្ឋាគារអវកាស” ដំបូងបង្អស់របស់ពិភពលោក នៅក្នុងគន្លងផែនដីទាបគ្រោងនឹងចាប់ផ្តើមក្នុងឆ្នាំ២០២៥ ហើយវានឹងមានដាក់បញ្ចូលភោជនីយដ្ឋាន រោងកុន កន្លែងស្ប៉ានិងបន្ទប់សម្រាប់មនុស្សចំនួន៤០០នាក់។

បង្កើតឡើងដោយក្រុមហ៊ុន Orbital Assembly Corporation (OAC), ស្ថានីយ៍ Voyager Station អាចបើកដំណើរការទទួលភ្ញៀវបាននៅដើមឆ្នាំ២០២៧ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានសាងសង់នៅក្នុងគន្លងជុំវិញផែនដី។

សណ្ឋាគាររបស់ស្ថានីយ៍ Voyager Station នឹងរួមបញ្ចូលនូវលក្ខណៈពិសេសជាច្រើនដែលអ្នកធ្លាប់ឃើញដូចនៅក្នុងនាវាទេសចរណ៍ រួមទាំងភោជនីយដ្ឋាន កន្លែងស្ប៉ាសុខភាពនិងរោងកុនជាដើម។

ទោះបីជាយ៉ាងណាក៏ដោយ មិនមានព័ត៌មានលម្អិតអំពីការចំណាយលើថ្លៃសាងសង់ស្ថានីយ៍អវកាសនេះ ឬតម្លៃសម្រាកនៅសណ្ឋាគារក្នុងមួយយប់នោះទេថ្វីបើ OAC និយាយថា ថ្លៃនៃការសាងសង់ មានតម្លៃថោកជាងការគិតទុក ដោយសារតែការប្រើប្រាស់យានដែលអាចប្រើប្រាស់ម្តងទៀតបានដូចជា Falcon 9 របស់ក្រុមហ៊ុន SpaceX និង Starship ក៏ដោយ។

ស្ថានីយ៍អវកាស Voyager Class នឹងត្រូវបានបង្កើតឡើងជារង្វង់ ដោយមានម៉ូឌុលមួយចំនួនភ្ជាប់ទៅនឹងផ្នែកខាងក្រៅនៃកង។

ម៉ូឌុលខ្លះក្នុងចំណោមម៉ូឌុលទាំង២៤ នឹងត្រូវដំណើរការដោយមូលនិធិ Gateway ហើយវានឹងមានបន្ទប់នាវិក ខ្យល់ ទឹកនិងអគ្គិសនី។

វាក៏នឹងរួមបញ្ចូលទាំងកន្លែងហាត់ប្រាណ ផ្ទះបាយ ភោជនីយដ្ឋាន បារនិងកន្លែងសំខាន់ៗផ្សេងទៀតផងដែរ សម្រាប់អ្នកដែលមានបំណងចង់នៅក្នុងស្ថានីយ៍រយៈពេលយូរ។

ម៉ូឌុលផ្សេងទៀត នឹងត្រូវជួលឬលក់ទៅឲ្យក្រុមហ៊ុនឯកជននិងរដ្ឋាភិបាល។
ឧទាហរណ៍ អ្នកអាចទិញម៉ូឌុលមួយទំហំ ២០x១២ ម៉ែត្រសម្រាប់វីឡាឯកជន ឬម៉ូឌុលច្រើនដើម្បីបង្កើតជាសណ្ឋាគារជាមួយកន្លែងស្ប៉ា រោងកុននិងច្រើនទៀត។

ទីភ្នាក់ងាររដ្ឋាភិបាលអាចប្រើស្ថានីយ៍នេះ ដើម្បីដាក់ម៉ូឌុលវិទ្យាសាស្ត្រផ្ទាល់ខ្លួនរបស់ពួកគេ ឬធ្វើជាមជ្ឈមណ្ឌលបណ្តុះបណ្តាលសម្រាប់អវកាសយានិក ដែលកំពុងត្រៀមខ្លួនទៅកាន់ភពព្រះអង្គារ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ យានអវកាស Starship របស់ក្រុមហ៊ុន SpaceX ផ្ទុះឆេះ អំឡុងការចុះចត (មានវីដេអូ)

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី