ចរាចរណ៍
សង្ក្រាន្ត៣ថ្ងៃនៅថៃ ផ្តាច់ជីវិតមនុស្សលើដងផ្លូវ ១១៦នាក់
គិតត្រឹមថ្ងៃទី៣នៃពិធីបុណ្យសង្ក្រាន្តក្នុងប្រទេសថៃ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប ៩៣៦ករណី និងមានមនុស្សស្លាប់ចំនួន១១៦នាក់ រងរបួស ៩៦៨នាក់។

ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ខែមេសា, ខេត្ត Nakhon Si Thammarat និង Songkhla មានគ្រោះថ្នាក់កើតឡើងច្រើនជាងគេ ពោលគឺខេត្តនីមួយៗមានករណីគ្រោះថ្នាក់ចរាចរណ៍៣៩លើកប៉ុន្តែ Songkhla ជាខេត្តមានអ្នករបួសច្រើនជាងគេ គឺ៤៥នាក់។
ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងបាងកក ជាប់លេខមួយ ជាកន្លែងមានមនុស្សស្លាប់ច្រើនបំផុត ពោលគឺ៨នាក់ ក្នុងរយៈពេល៣ថ្ងៃមកនេះ។

ស្របពេលជាមួយគ្នានោះ បើយោងតាមរបាយការណ៍, មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ គឺបើកបរហួសល្បឿនកំណត់ ៤០.០៥% និងបើកបរក្នុងស្ថានភាពស្រវឹង ២៧.៨១%។
ដោយឡែក យានជំនិះដែលបង្កគ្រោះថ្នាក់ច្រើនជាងគេគឺ ម៉ូតូ ៨៥.៥% ខណៈគ្រោះថ្នាក់ភាគច្រើនកើតឡើងលើផ្លូវត្រង់ ៨១.៦៣% លើផ្លូវហាយវ៉េ៣៥.៩៧% និងផ្លូវក្នុងទីជនបទ៣០.១%៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មេឃក្តៅខ្លាំង ថ្ងៃសង្ក្រាន្តនៅថៃ ផ្តាច់ជីវិតបុរសម្នាក់ ទាំងកំពុងជិះក្នុងរថយន្ត
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


