សន្តិសុខសង្គម
ស្លាប់ម្នាក់និងរបួស៣នាក់ ខណៈក្រឡាប់រថយន្តដោយខ្លួនឯង
រតនគីរី ៖ រថយន្តកាមរីហើម១គ្រឿង បានក្រឡាប់ផ្ងារជើងឡើងលើ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និង៣នាក់ទៀតរងរបួស។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវជាតិលេខ៧៦ នៅត្រង់ចំណុចមុខផ្ទាំងសូឡា ក្រុមហ៊ុនដូនពេញអាហ្គ្រីកូ “ចម្ការចេក” ស្ថិតក្នុងភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់។
លោក ក្លល់ ថឺង អធិការនគរបាលស្រុកលំផាត់ បានឲ្យកម្ពុជាថ្មី ដឹងតាមប្រព័ន្ធទូរសព្ទនៅព្រឹកថ្ងៃទី២៦ មេសានេះ ថា រថយន្តបង្កឡើងដោយខ្លួនឯងបើកបរក្នុងទិសដៅពីត្បូងមកជើង(ពីខេត្តមណ្ឌលគិរីមកខេត្តរតនគីរី) ដល់ត្រង់ចំណុចកើតហេតុខាងលើ បានដាច់ប៊ូឡុងកង់ក្រោយផ្នែកខាងឆ្វេង រេចង្កូតធ្លាក់ផ្លូវក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែង និង៣នាក់ទៀតបានរងរបួស។
ក្នុងនោះដោយមានការសម្របសម្រួលនីតិវិធី ពីលោក មុតសម្បត្តិ ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្តរតនគិរី។
លោកអធិការបានបញ្ជាក់ថា រថយន្តម៉ាក កាមរីហើម ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2B-6283 អ្នកបើកបររថយន្ត ឈ្មោះ ម៉ន មករា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកសារព័ត៌មាន(ខេម៉ាហតញូ)។ ស្រុកកំណើតភូមិព្រៃបាស្រី ឃុំជីកំពក ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ មានទីលំនៅបច្ចុប្បន្នភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ “រងរបួសស្រាល ចុកដើមទ្រូង”។
ក្នុងនោះអ្នករួមដំណើរចំនួន៣នាក់ ទី១- ឈ្មោះ អ៊ូន ថិន ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកសារព័ត៌មាន(ខេម៉ាហតញូ) មានទីលំនៅភូមិស្រឡៅដំណាក់ ឃុំឬស្សីកែវស្រុកព្រែកប្រសព្វ ខេត្តក្រចេះ “ស្លាប់នៅនឹងកន្លែងកើតហេតុ”។ ទី២- ឈ្មោះ ណុប រ៉ាម៉ន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកសារព័ត៌មាន “ខេម៉ាហតញូ” រងរបួសស្រាល មានទីលំនៅភូមិគរ ឃុំព្រះនិពាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ “រងរបួសស្រាល ឈឺចង្កេះ”។ និងទី៣- ឈ្មោះ ទឹម ម៉ៅ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកសារព័ត៌មាន “ខេម៉ាហតញូ” មានទីលំនៅភូមិ ត្រពាំងឈូក សង្កាត់កំបូល រាជធានីភ្នំពេញ “រងរបួសស្រាល ពកក្បាលផ្នែកខាងក្រោយ”។
អ្នករងរបួសទាំង៣នាក់សមត្ថកិច្ចដឹកបញ្ជូនយកមកព្យាបាលនៅមណ្ឌលសុខភាពស្រុកកំផាត់។
លោកថា ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបររថយន្តឈ្មោះ ម៉ន មករា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នកសារព័ត៌មាន “ខេម៉ាហតញូ” កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរតនគីរីនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់។
ដោយឡែកជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងនោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យទៅតាមប្រពៃណី។
បច្ចុប្បន្នរថយន្តត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកលំផាត់ រឹបអូសយកមករក្សាទុកបណ្ដោះអាសន្នដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕
ដោយ ៖ វុទ្ធឦសាន

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


