កីឡា
យប់នេះ ក្រុមជើងឯក ជើងឯករងឆ្នាំចាស់ប៉ះគ្នាពាន AFC-U23
យប់នេះវេលាម៉ោង៩ ក្រុមអ៊ូបេគីស្ថានត្រូវជួបក្រុមអារ៉ាប៊ីសាអ៊ូឌីត វគ្គ៨ក្រុមចុងក្រោយពានរង្វាន់យុវជនអាយុក្រោម២៣ឆ្នាំទ្វីបអាស៊ី (AFC U23 Asian Cup) នៅប្រទេសកាតារ។

ការប្រកួតយប់នេះជាជំនួបសងសឹករបស់អ៊ូបេគីស្ថាន បន្ទាប់ពីពួកគេបានចាញ់អារ៉ាប៊ីសាអ៊ូឌីត ក្នុងវគ្គផ្ដាច់ព្រ័ត្រ ២-០ AFC U23 Asian Cup កាលពីរដូវកាលមុន។ ក្រុមទាំង២សុទ្ធតែធ្លាប់ឈ្នះជើងឯកពានរង្វាន់នេះ១លើកដូចគ្នា ដូច្នេះការប្រកូតយប់នេះកាន់តែតានតឹងខ្លាំង។ ក្រុមទាំងពីរព្យាយាមស្វែងរកឱកាសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព័្រត្រ ក្នុងនាមជាម្ចាស់ការពារជើងឯកឆ្នាំចាស់ និងជើងឯករងឆ្នាំចាស់។
ប្រវត្តិជួបគ្នា៦លើករបស់ក្រុមទាំង២ អ៊ូបេគីស្ថានឈ្នះ១ អារ៉ាប៊ីសាអ៊ូឌីតឈ្នះ៤ និងស្មើគ្នា១។ ការប្រកួតយប់នេះក្រុមអ៊ូបេគីស្ថានត្រូវធ្វើការធ្ងន់ បើប្រៀបធៀបពីប្រវត្តិជួបគ្នាកន្លងមក។ ការប្រកួត៥លើកចុងក្រោយរបស់អ៊ូបេគីស្ថានគឺឈ្នះទាំង៥ ខណៈអារ៉ាប៊ីសាអ៊ូឌីតឈ្នះ៤និងចាញ់១។

ការប្រកួតឆ្នាំនេះ វគ្គសន្សំពិន្ទុក្នុងពូល អ៊ូបេគីស្ថានធ្វើបានល្អ ក្រោយ៣ប្រកួត ឈ្នះទាំង៣ រកបាន៩ពិន្ទុ ឈរលេខ១ក្នុងពូលD។ អារ៉ាប៊ីសាអ៊ូឌីត ឈរលេខ២ក្នុងពូល C បន្ទាប់ពីរកបាន៦ពិន្ទុ ពីការឈ្នះ២ និងចាញ់១។
វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFC U23 Asian Cup ឆ្នាំ២០២៤ រកឃើញ២ក្រុមហើយគឺ ឥណ្ឌូណេសុី និង ជប៉ុន។ យប់នេះនឹងរកឃើញ១ក្រុមទៀត និង១ក្រុមទៀតរកឃើញនៅថ្ងៃស្អែក៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


