Connect with us

ព័ត៌មានអន្ដរជាតិ

នាឡិកាមាស អ្នក​ដំណើរ​ទីតានិកនិងជាសេដ្ឋី​ជំនួញ ដេញថ្លៃក្នុងតម្លៃ ១.៥ លាន​ដុល្លារ

បានផុស

នៅ

នាឡិកាមាសដែលរកឃើញនៅលើដងខ្លួនរបស់អ្នកដំណើរមានជាងគេបំផុតនៅលើកប៉ាល់ទីតានិច និងជាហាសេដ្ឋី​ជំនួញ​អាមេរិក ត្រូវបានដេញថ្លៃនៅប្រទេសអង់គ្លេសក្នុងតម្លៃ ១.១៧ លានផោន (១.៤៦លានដុល្លារ) កាលពីថ្ងៃសៅរ៍ទី២៧ ខែមេសា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកដេញថ្លៃ Henry Aldridge & Son បាននិយាយថា វាគឺជាចំនួនកំណត់ត្រាសម្រាប់វត្ថុមួយ ដែលទាក់ទងនឹងគ្រោះមហន្តរាយដឹកជញ្ជូនដ៏ល្បីល្បាញក្នុងឆ្នាំ ១៩១២ ។ ជាមួយគ្នានេះដែរ អ្នកទិញអាមេរិកម្នាក់បានឈ្នះសង្រ្គាមដេញថ្លៃ ដោយបានបំបែកការប៉ាន់ប្រមាណមុនពេលលក់របស់អ្នកដេញថ្លៃចន្លោះពី ១០០,០០០ ផោន ទៅ ១៥០,០០០ ផោន។

នាឡិកា​ដែល​ឆ្លាក់​អក្សរ​ឈ្មោះ JJA ជា​របស់​មហាសេដ្ឋី​ជំនួញ​អាមេរិក John Jacob Astor។ លោកបានទទួលមរណភាពនៅអាយុ ៤៧ឆ្នាំ លើកប៉ាល់ទីតានិកដែលលិចនៅព្រឹកព្រលឹមនៃថ្ងៃទី ១៥ ខែមេសាឆ្នាំ ១៩១២ ។ នាពេលនោះ គាត់ត្រូវបានគេដាក់ឈ្មោះថា​ ជាបុរសដែលមានជាងគេបំផុតនៅលើពិភពលោកថែមទៀតផង។

មហាសេដ្ឋី​ជំនួញ​អាមេរិករូបនេះ បានស្លាប់បន្ទាប់ពីបានជួយប្រពន្ធរបស់គាត់ឈ្មោះ Madeleine នៅលើទូកសង្គ្រោះមួយ ហើយភរិយាបានរួចផុតពីគ្រោះមហន្តរាយ។ ចំណែកសាកសពរបស់លោក Astor ត្រូវបានរកឃើញមួយសប្តាហ៍ បន្ទាប់ពីគ្រោះមហន្តរាយ ដោយមាននាឡិការក្នុងចំណោមរបស់របរផ្ទាល់ខ្លួនរបស់គាត់នៅជាប់ខ្លួន។

យ៉ាងណាមិញ សេចក្តីថ្លែងការណ៍ពីផ្ទះដេញថ្លៃបាននិយាយថា នាឡិកាមួយគ្រឿងនេះត្រូវបានស្តារឡើងវិញទាំងស្រុង បន្ទាប់ពីត្រូវបានប្រគល់ជូនក្រុមគ្រួសាររបស់វរសេនីយ៍ឯក Astor និងពាក់ដោយកូនប្រុសរបស់គាត់៕

មហាសេដ្ឋី​ជំនួញ​អាមេរិក John Jacob Astor និងភរិយា

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖មហាសេដ្ឋីអូស្ត្រាលីម្នាក់ ប្រកាសគម្រោង ធ្វើឱ្យកប៉ាល់ទីតានិករស់ឡើងវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម