ព័ត៌មានជាតិ
កម្ពុជា បញ្ជាក់ជំហរជាថ្មីបន្តគាំទ្រនយោបាយចិនតែមួយ បង្រួបបង្រួមជាមួយតៃវ៉ាន់
ប្រទេសកម្ពុជា ដែលត្រូវបានសាធារណមតិមើលឃើញថាជាមិត្តដែកថែបជាមួយចិន បានបញ្ជាក់ជំហរជាថ្មីក្នុងការបន្តគាំទ្រគោលនយោបាយចិនតែមួយ និងបានប្រកាសជាសាធារណៈប្រឆាំងរាល់ការប៉ុនប៉ងប្រើប្រាស់បញ្ហានានារបស់តៃវ៉ាន់ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។
ចំណែកភាគីចិនវិញ ក៏បានគូសបញ្ជាក់សារជាថ្មីនូវការគាំទ្រចំពោះជម្រើសរបស់កម្ពុជាលើមាគ៌ាអភិវឌ្ឍន៍ដែលស្របនឹងលក្ខខណ្ឌជាតិ, គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដើម្បីការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍នៃការអភិវឌ្ឍ ព្រមទាំងប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកពីផ្នែកខាងក្រៅចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាដូចគ្នា។ ការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និង លោក វ៉ាង យី សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន, ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស, និងជារដ្ឋមន្រ្តីការបរទេស កាលពីថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២៤ នៅវិមានសន្តិភាព។
សេចក្តីប្រកាសព័ត៌រួមស្តីពីជំនួបនេះ បានគូសបញ្ជាក់ថា ភាគីកម្ពុជាក៏បានបញ្ជាក់ឡើងវិញពីការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះគោលនយោបាយ ចិនតែមួយ និងទទួលស្គាល់ថាសាធារណរដ្ឋប្រជាមានិតចិនគឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់តំណាងឱ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់គឺជាផ្នែកដែលមិនអាចកាត់ផ្ដាច់បានពីទឹកដីរបស់ប្រទេសចិន។
សេចក្តីប្រកាសរួមសង្កត់ធ្ងន់ទៀតថា៖«កម្ពុជា ប្រឆាំងរាល់ការប៉ុនប៉ងប្រើប្រាស់បញ្ហានានារបស់តៃវ៉ាន់ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន, ប្រឆាំងគ្រប់ទម្រង់នៃឯករាជ្យភាពរបស់តៃវ៉ាន់, គាំទ្រយ៉ាងមុតមាំលើរាល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិនដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិ, និងមិនបង្កើតទំនាក់ទំនងផ្លូវការណាមួយជាមួយតៃវ៉ាន់នោះទេ»។
គួររំឭកថា រាជរដ្ឋាភិបាលកម្ពុជា កាលពីខែ មករា ឆ្នាំ ២០២៤ កន្លងទៅ តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានប្រកាន់ជំហរបន្តគាំទ្រគោលនយោបាយចិនតែមួយ ដោយកម្ពុជា ទទួលស្គាល់សាធារណៈរដ្ឋប្រជាមានិតចិន ជាអាជ្ញាធរស្របច្បាប់តំណាងឱ្យប្រទេសចិនទាំងមូល។
ការប្រកាសជំហររបស់រដ្ឋាភិបាលកម្ពុជានាពេលនោះ បានធ្វើឡើងបន្ទាប់ពីគណបក្ស Democratic Progressive Party (DPP) ដែលជាគណបក្សកាន់អំណាចនៅកោះតៃវ៉ាន់ បានឈ្នះការបោះឆ្នោតនៅអាណត្តិទី៣៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


