ព័ត៌មានអន្ដរជាតិ
អាមេរិកជះលុយ ១៣ពាន់លានដុល្លារ ផលិតយន្តហោះត្រៀមសម្រាប់សង្គ្រាមនុយក្លេអ៊ែរ
ទឹកប្រាក់ទំហំ ១៣ពាន់លានដុល្លារ ត្រូវបានសហរដ្ឋអាមេរិកប្រគល់ឲ្យក្រុមហ៊ុន Sierra Nevada Corp សម្រាប់គម្រោងអភិវឌ្ឍប្រភេទយន្តហោះយោធាថ្មី ដែលមានសមត្ថភាពអាចប្រើប្រាស់នៅក្នុងសង្គ្រាមនុយក្លេអ៊ែរបាន។ គម្រោងអភិវឌ្ឍនេះ មានឈ្មោះថា “Survivable Airborne Operterations Center” ឬហៅកាត់ថា SAOC។ នេះបើយោងតាមសេចក្ដីប្រកាសរបស់កងទ័ពដែនអាកាសអាមេរិក កាលពីថ្ងៃទី២៦ ខែមេសាកន្លងទៅ។

គម្រោង SAOC នឹងផលិតយន្តហោះយោធាថ្មី ដាក់ឈ្មោះថា “Doomsday” និងមានរូបរាងយកគំរូតាមប្រភេទយន្តហោះពាណិជ្ជកម្ម ហើយវានឹងត្រូវប្រើជំនួសក្រុមយន្តហោះចាស់ “E-4B” ដែលផលិតនិងប្រើតាំងតែពីទសវត្សទី៧០កន្លងមក។ កិច្ចការនៃគម្រោង SAOC នឹងធ្វើឡើងនៅក្នុងតំបន់ Colorado តំបន់ Nevada និងរដ្ឋ Ohio ដោយគ្រោងបញ្ចប់ឲ្យរូចរាល់ត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០៣៦ខាងមុខ។
ស្របគ្នាជាមួយការបង្កើតគម្រោង SAOC សហរដ្ឋអាមេរិកក៏បានផ្ដល់ប្រាក់ ៥៩លានដុល្លារឲ្យទៅខាងកងទ័ពដែនអាកាសផងដែរ សម្រាប់ការស្រាវជ្រាវ អភិវឌ្ឍន៍ ការតេស្តសាកល្បង និងការធ្វើការវាយតម្លៃទៅលើមូលនិធិដែលបានចំណាយលើក្រុមហ៊ុន Sierra Nevada។
អ្នកនាំពាក្យរបស់កងទ័ពដែនអាកាសអាមេរិក បានប្រាប់ថា “ការអភិវឌ្ឍប្រព័ន្ធអាវុធសន្តិសុខជាតិដ៏សំខាន់ ដែលធានាបាននូវសមត្ថភាពបញ្ជា គ្រប់គ្រង និងទំនាក់ទំនងនុយក្លេអ៊ែររបស់នាយកដ្ឋាន គឺមានការពាក់ព័ន្ធនឹងប្រតិបត្តិការ និងសុវត្ថិភាពសម្រាប់ប៉ុន្មានទសវត្សទៅមុខទៀត”។

សូមបញ្ជាក់ថា បច្ចុប្បន្ន យន្តហោះ “E-4B” កំពុងហោះហើរនៅលើដែនអាកាសអាមេរិកគ្រប់ពេលតែម្ដង ដោយវាមានមុខងារពិសេសសម្រាប់អនុញ្ញាតឲ្យប្រធានាធិបតីអាមេរិកអាចបញ្ជាកងកម្លាំងដោយផ្ទាល់បាន បើទោះជាសង្គ្រាមនុយក្លេអ៊ែរផ្ទុះឡើង ឬក្នុងលក្ខខណ្ឌដែលប្រព័ន្ធផ្ដល់ដំណឹងនិងប្រកាសអាសន្ននៅលើដីគោកត្រូវបានកម្ទេច៕
ដោយ៖ ឈាង

-
ព័ត៌មានជាតិ១៩ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ