Connect with us

សុខភាព

មក​ដឹង​ពី​មូល​ហេតុ ដែល​ធ្វើ​ឲ្យដាច់​សរសៃ​ឈាម​ខួរ​ក្បាល និង​រោគសញ្ញា

បានផុស

នៅ

​ការ​ដាច់​សរសៃឈាម​ខួរក្បាល​ដោយ​ឯកឯង ដែល​បណ្តាលមកពី​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ភ្លាមៗ​គ្រប់គ្រង​មិនបាន​ល្អ ហើយ​ដែល​នាំឲ្យមាន​ឈាមកក​នៅក្នុង​ខួរក្បាល​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១) ផលវិបាក​នៃ​ការ​ដាច់​សរសៃឈាម​នេះ​ធ្វើឲ្យ

– អ្នកជំងឺ​មាន​ពិការភាព​ដោយសារ​ខ្វះ​ឈាម​ទៅ​ចិញ្ចឹម​ខួរក្បាល​នៅ​ជុំវិញ​តំបន់​នោះ និង​ដោយ​ការ​សង្កត់​នៃ​ដុំ​ឈាម​

– អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​ភ្លាមៗ ឫ​ពេលវេលា​ណាមួយ បើ​ដុំ​ឈាមមាន​ទំហំ​ធំ​វា​អាចធ្វើឲ្យ​មានការ​កើនឡើង​នៃ​សម្ពាធ​ក្នុង​ក្បាល​។​

២) រោគសញ្ញា​

– ឈឺក្បាល​ខ្លាំង ភ្លាមៗ​

– មាន​សភាព​ខ្សោយ​នៃ​ការ​កម្រើក​សាច់ដុំ (​ទន់​មួយ​ចំហៀង​ខ្លួន​, ដៃ​, ជើង ឬ​មុខ​)

– វង្វេងស្មារតី ឬ​សន្លប់​

៣) មូលហេតុ

​យើង​ជួបប្រទះ​ភាគច្រើន គឺ​បណ្តាលមកពី​ជំងឺលើសឈាម (៦០-៧០%) គួបផ្សំ​នឹង​កត្តា​មួយចំនួនទៀត​ដូចជា​៖

– ជំងឺ​ទឹកនោមផ្អែម​

– ការ​ពិសា​ស្រា និង​បារី​ច្រើន​

៤) ការធ្វើ​រោគវិនិច្ឆ័យ

​ដើម្បី​បញ្ជាក់​ឲ្យ​ដឹងថា លោកអ្នក​មាន​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល ឬក៏​អត់ លោកអ្នក​តម្រូវឲ្យ​ធ្វើ CT Scan ខួរក្បាល ហើយ​វា​អាច​បញ្ជាក់​ពី​ទីតាំង និង​ទំហំ​នៃ​ដុំ​ឈាមកក ដើម្បី​ងាយស្រួល​អោយ​គ្រូពេទ្យ​ជ្រើសរើស​វិធីសាស្ត្រ​ព្យាបាល​។

៥) ការព្យាបាល

​ក​) ការព្យាបាល​ដោយ​ការប្រើ​ថ្នាំ (​មិន​វះកាត់​)៖

– គ្រប់គ្រង​សម្ពាធ​ឈាម​ឲ្យ​បាន​ត្រឹមត្រូវ និង​តាមដាន​ជាប់លាប់​ជាប្រចាំ​

– ការប្រើប្រាស់​ថ្នាំ​បន្ថយ​ការឈឺចាប់​

– ការ​សម្រាក និង​ដាក់​ក្បាល​ខ្ពស់ ៣០​ដឺ​ក្រេ​។​

How to Spot a Stroke: 5 Signs to Respond to F-A-S-T | The Iowa Clinic

​ខ​) ការព្យាបាល​ដោយ​ការវះកាត់​

​គោលបំណង​នៃ​ការវះកាត់​យក​ឈាម​ចេញ គឺជា​ការបន្ថយ​សម្ពាធ​តឹង​ណែន​នៅក្នុង​ក្បាល ដើម្បី​ជួយ​ជីវិត​អ្នកជំងឺ​។​

​យើង​ធ្វើការ​វះកាត់​នៅពេលដែល​៖

– ទំហំ​នៃ​ដុំ​ឈាមកក (​លើសពី ៣៥ សង់ទីម៉ែត្រ​គីប​)

– អ្នកជំងឺ​ស្ថិតក្នុង​សភាព​សន្លប់ (GCS ៨-១២)

– ដុំ​ឈាម​នៅ​រាក់​ប្រហែល ១​សង់ទីម៉ែត្រ ពី​ឆ្អឹង​

​បច្ចុប្បន្ននេះ មន្ទីរពេទ្យ​កាល់ម៉ែត ជាមួយនឹង​ក្រុមការងារ​ចម្រុះ​គ្រូពេទ្យ​ឯកទេស ផ្នែក​វេជ្ជសាស្ត្រ​ប្រសាទ​សាស្ត្រ និង​ឯកទេស​វះកាត់​ខួរក្បាល​ច្បាស់លាស់ ដែល​ទទួលបាន​នូវ​បទពិសោធ​ន៍ និង​ការបណ្តុះបណ្តាល​ជំនាញ​នៅ​ប្រទេស​បារាំង​ជាច្រើន​ឆ្នាំ គួបផ្សំ​នឹង​លទ្ធភាព​នៃ​សម្ភារៈ​បរិក្ខារ​វះកាត់​បច្ចេកវិទ្យា​ទំនើបៗ បាន និង​កំពុង​ទទួល​ពិគ្រោះ និង​ព្យាបាល​វះកាត់​គ្រប់​ករណី និង​ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​ដាច់​សរសៃឈាម ដើម្បី​ព្យាយាម​សង្គ្រោះ​អាយុជីវិត​អ្នកជំងឺ​យើង​ប្រកបដោយ​សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់​៕

អត្ថបទ៖ ​រស្មី​

សូមចុចអាន៖ ហេតុ​បានជា​កើត​ជំងឺ​កូន​ពង លើ​ការ​វិវត្តន៍​មិន​ប្រក្រតី នៃ​គភ៌​របស់​ស្ត្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៨ នាទី មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម