Connect with us

សុខភាព

ដឹងអត់ គ្រឿងទេសក្នុងផ្ទះបាយ ទុកបានយូរប៉ុនណា?

បានផុស

នៅ

សម្ភារប្រើប្រាស់​នៅ​ក្នុង​ផ្ទះ ឬ​សម្លៀកបំពាក់​ដែល​យើង​ស្លៀកពាក់​ប្រចាំថ្ងៃ​សុទ្ធតែ​មាន​កាលបរិច្ឆេទ​ទាំង​អស់ ហើយ​សូម្បី​គ្រឿង​ផ្សំ​ក្នុង​ផ្ទះ​បាយ ក៏​មាន​ថ្ងៃ​ផុត​កំណត់​ដូចគ្នា។ វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឫទ្ធីគុណ បាន​ឲ្យ​ដឹងគ្រឿង​ទេស​សម្រាប់​ចម្អិន​អាហារ គឺ​មាន​ថ្ងៃ​ផុត​កំណត់​គ្រប់​ប្រភេទ ហើយ​បើ​បន្ត​ប្រើប្រាស់​រហូត​មិន​ដូរ អាច​មាន​បញ្ហា​សុខភាព​ផ្សេង​ៗ។

ប្រភេទ​ម្សៅ៖ ​មាន​សុពលភាព​ចាប់ពី ៦-១២ ខែ ម្សៅ​មាន​គុណភាព​ល្អ​ធម្មតា​អាច​ទុក​បាន ៦ ខែ រី​ឯ​ម្សៅ​ល្អ​លេខ​មួយ​អាច​ទុក​បាន ១ ឆ្នាំ។

ប៊ីចេង៖​ មាន​អាយុកាល​ចាប់ពី ២ ឆ្នាំ ឡើង​ទៅ ប្រសិនបើ​យើង​ថែរក្សា​នៅ​កន្លែង​មាន​សុវត្ថិភាព និងមិនហែកកញ្ចប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ករ​ស៖ អាច​មាន​រយៈពេល​រហូត​ដល់ ២ ឆ្នាំ​បន្ទាប់ពី​យើង​បើក​ប្រើ​ហើយ។ តាម​បច្ចេកទេស​ ស្ករ​មិន​ដែល​ខូច​គុណភាពឡើយ ឲ្យតែ​គ្មាន​របស់​កខ្វក់ ឬ​ជាតិ​សំណើម​ចូល តែ​គេ​ណែនាំ​ឲ្យ​បោះបង់​ចោល​បន្ទាប់ពី ២ ឆ្នាំ។

India is imagining a future in ethanol. How are sugar companies gearing up  for it? | Business News

អំបិល៖ មាន​អាយុ​កាល​វែង​ណាស់ ប៉ុន្តែ​យក​ល្អ​យើង​គួរ​ទុក​វា​ប្រហាក់ប្រហែល​ទៅ​នឹង​ស្ករ ប៊ីចេង​​ទៅ​បាន​ហើយ។

One Tonne of Salt banned from Import in BiH - Sarajevo Times

ប៊័រ៖ អាច​ទុក​បាន​ប្រហែល ៦-៩ ខែ​ប៉ុណ្ណោះ​នៅ​ក្នុង​ទូទឹកកក ហើយ​កាលបរិច្ឆេទ​ល្អ​បំផុត​ដោយ​បោះត្រា​លើ​កញ្ចប់​នោះ​មាន​រយៈពេល​យ៉ាងហោចណាស់​តែ ១ ខែ​ប៉ុណ្ណោះ។

ម្រេច៖ ប្រសិនបើ​មិន​មាន​កាលបរិច្ឆេទ​នៅ​លើ​កញ្ចប់ ឬ​មាន​តែ​កាលបរិច្ឆេទ​វេច​ខ្ចប់ ម្រេច​មូល​អាច​រក្សា​គុណភាព​ប្រហែល ៣ ទៅ ៤ ឆ្នាំ ហើយ​ម្រេច​ម៉ដ្ដ​ល្អ​បំផុត​ប្រហែល​ជា ២ ឆ្នាំ។ ម្រេច​នឹង​មិន​ខូច​គុណភាព​ទេ បើ​យើង​រក្សា​ទុក​វា​ឲ្យ​បាន​ត្រឹមត្រូវ។

Black Peper, 100 kg, Rs 350 /kilogram Vj Spice & Grains | ID: 22708375830

ទឹក​ស៊ីអ៊ីវ៖​ បើ​មិន​បាន​បើក​គម្រប​ទេ អាច​រក្សា​ទុក​រហូត​ដល់ ២ ឆ្នាំ ហើយ​បើ​បើក​រួច​យ៉ាង​យូរ​ត្រឹម ៦ ខែ​ប៉ុណ្ណោះ។

ប្រេង​ខ្យង៖ មាន​អាយុកាល​ប្រហែល ១៨ ទៅ ២៤ ខែ​បើ​មិន​ទាន់​បើក​គម្រប ​នេះ​ជា​កាលបរិច្ឆេទ​នៅ​សម្រក​ដប ប៉ុន្តែ​បើ​យើង​មិន​ប្រាកដ​អំពី​គុណភាព​សូម​ប្រើ​កន្លះ​ឆ្នាំ​បាន​ហើយ ដើម្បី​ទទួល​បាន​រសជាតិ​អាហារ​ឈ្ងុយឆ្ងាញ់។

ប្រេង​ឆា៖ ដរាបណា​យើង​មិនទាន់បើក និង​រក្សា​ទុកបាន​ត្រឹមត្រូវ​ល្អ យ៉ាងហោចណាស់​ក៏ ២ ឆ្នាំដែរ ឬ​អាច​យូរជាងនេះទៅទៀត។ នៅ​ពេល​បើកដបប្រើ​រួច​ហើយ ប្រេងឆាអាច​ទុក​បាន​ ៦ ខែ ទៅ ១ឆ្នាំ។

Olive Oil vs. Vegetable Oil: Which one is healthier? | The Times of India

លោក​វេជ្ជបណ្ឌិត​រូប​នោះ​បាន​បន្ត​ទៀត​ថា គ្រឿង​ទេស​ខ្លះ​ពេល​ហួស​កាលបរិច្ឆេទ​ហើយវា​នឹង​បាត់បង់​រសជាតិ ​ក្លិន និង​អាច​មាន​បាក់តេរី ផ្សិត កកើត​ទៅ​ក្នុង​នោះ ដែល​ពេល​ញ៉ាំ​ទៅ​នាំឲ្យ​ឈឺពោះ រាករូសជាដើម។ មួយ​វិញ​ទៀត​ផលិតផល​ដែល​ប្រើ​ជ័រ​ទៅ​វេចខ្ចប់​ទុក​កាន់តែ​យូរ ជាតិ​ជ័រ​កាន់តែ​សាយភាយ​ នាំឲ្យ​មាន​បញ្ហាសុខភាព​នា​អនាគត។ ចំពោះការ​ទិញ​គ្រឿង​អស់​នោះ​យក​មក​ប្រើ​ត្រូវ​ដឹង​ពី​កម្រិត​បរិមាណ​ត្រូវ​ប្រើប្រាស់​ក្នុង​ផ្ទះ ពោល​បាន​គ្រួសារ​ធំ​ទិញ​ទំហំ​ធំ​មិន​ខុស​ទេ តែ​បើ​គ្រួសារ​តូច​ទិញ​ចំណុះ​តិច​ទៅ។

រឿង​សំខាន់​មួយ​ទៀត​គេ​តែងតែ​ណែនាំ​ឲ្យ​យើង​រក្សា​ទុក​គ្រឿង​ទេស​ទាំង​នោះ​នៅ​កន្លែង​មាន​សុវត្ថិភាព បើ​ទោះ​ជា​ផ្ទះបាយ​ជា​កន្លែង​មាន​កម្ដៅ​ក្ដៅ​ជាង​កន្លែង​ដទៃ តែ​មិនគួរឲ្យ​ត្រូវ​ថ្ងៃ ភ្លើង ឬ​ទុក​ជ្រាប​ចូល​ឡើយ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្

ចុចអាន៖ ប្រើគ្រឿងផ្សំ ៣ មុខនេះច្រើនក្នុងអាហារ ប្រៀបបាននឹងយកជំងឺដាក់ខ្លួន

ចុចអាន៖ គ្រឿងផ្សំមានក្នុងអាហារ និងអាហារកញ្ចប់មួយចំនួននេះ អាចបង្កគ្រោះថ្នាក់ដល់សុខភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤ នាទី មុន

ជុំ លីណូ បំផុសចូលរួមផ្សព្វផ្សាយអ្វីដែលខ្មែរមាន ព្រោះជាប្រទេសអច្ឆរិយ ដ៏អស្ចារ្យជាងគេលើលោក

ព័ត៌មានជាតិ១២ នាទី មុន

អង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមសង្កេតការណ៍លើការប្រឡងជ្រើសរើសសិស្សអាជ្ញាសាលា

ព័ត៌មានអន្ដរជាតិ៣៨ នាទី មុន

តើការវាយប្រហារភេរវកម្មនៅ រុស្ស៊ី ជាស្នាដៃរបស់លោក Zelensky មែនឬ?

ព័ត៌មានជាតិ៣៩ នាទី មុន

រដ្ឋបាលខេត្តព្រះវិហារ បដិសេធការផ្សាយថា ពលរដ្ឋរត់ទៅពួនក្នុងព្រៃដើម្បីគេចពីការចាប់ខ្លួនពីអាជ្ញាធរខេត្ត

ព័ត៌មានជាតិ៤៣ នាទី មុន

ជួបការ​រាំងស្ងួតយ៉ាងណា តំបន់អូរជាំនៅតែមានប្រភពទឹកធម្មជាតិទ្រទ្រង់លើភូមិចំនួន ៤ ធ្វើកសិកម្មពេញមួយឆ្នាំ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម