Connect with us

សុខភាព

អត្ថប្រយោជន៍ ៩ យ៉ាងរបស់ទឹកខ្មេះដែល ជប៉ុន ទម្លាប់ប្រើចំពោះសុខភាព

បានផុស

នៅ

ទឹកខ្មេះគឺជាគ្រឿងឧបភោគបរិភោគ ដែលប្រជាជនជប៉ុននិយមប្រើប្រាស់ក្នុងការចម្អិនអាហារ ការរើសរក្សាទុកអាហារ និងជាភេសជ្ជៈ ក្នុងជីវិតប្រចាំថ្ងៃ។ ទ​ន្ទឹមនោះប្រជាជនតែងតែប្រើប្រាស់ទឹកខ្មេះជាតិ fermented ដោយសារតែវាមានអត្ថប្រយោជន៍ដល់សុខភាពជាច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទឹកខ្មេះមានអាស៊ីត​អាមីណូអាស៊ីតក្រូចឆ្មា និងអាស៊ីតអាសេទិក ដែល​មាន​ប្រយោជន៍​ដល់​រាងកាយ​ដូចខាងក្រោម៖

១ ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ចរន្តឈាម អាស៊ីដ​ក្រូចឆ្មារ​មាន​តួនាទី​ការពារ​ការ​កកឈាម និង​ធ្វើឲ្យ​ឈាម​រត់​បាន​ស្រួល​។ លើសពីនេះ អាស៊ីត​អាសេទិក​ត្រូវបានបំប្លែងទៅជាអាឌីណូស៊ីនក្នុងរាងកាយ ដែល​ជួយ​កាត់បន្ថយ​សម្ពាធឈាម។ អាស៊ីត​អាមីណូ​ជាច្រើន​នៅ​ក្នុង​ទឹក​ខ្មេះ​ជួយកាត់បន្ថយ​កូលេស្តេរ៉ុលអាក្រក់ លទ្ធផលជួយការពារជំងឺលើសឈាម និង​ជំងឺ​សរសៃ​ឈាមបេះដូង។

២ ជួយ​ពន្យារ​ភាព​ចាស់ មាតិកាខ្ពស់នៃអាស៊ីតនៃក្រូចឆ្មានៅក្នុងទឹកខ្មេះ ជួយការពារអុកស៊ីតកម្មដែល​បណ្តាល​ឲ្យ​រ៉ាឌីកាល់សេរី​នៅ​ក្នុង​ខ្លួន។ ដូច្នេះហើយ អ្នក​ដែល​ផឹក​ជាប្រចាំ​នឹង​ក្មេង​ជាង​វ័យ និង​មាន​សុខភាព​ល្អ​ថែម​ទៀត។​

៣ ធ្វើឲ្យ​ប្រសើរឡើងនូវបរិយាកាសពោះវៀន និង​ការពារការ​ទល់​លាមក ទឹក​ខ្មេះជាតិ fermented នឹងជួយឲ្យរព័ន្ធរំលាយអាហាររបស់អ្នកដំណើរការបានល្អ ឲ្យ​រាងកាយ​ស្រូប​យក​សារធាតុចិញ្ចឹមបានពេញលេញ វាក៏ជួយជំរុញចលនាពោះវៀនផងដែរ។ ដូច្នេះវាអាចជួយការពារការទល់លាមកផងដែរ។ លើសពីនេះទៅទៀត ទឹកខ្មេះជាតិ fermented ក៏សម្បូរទៅ​ដោយអាស៊ីតគ្លុយកូនិច (Gluconic acid) ដែលជួយ​បង្កើន​ចំនួន​បាក់តេរី​ល្អ​នៅ​ក្នុង​ពោះវៀន។

៤ ធ្វើឲ្យ​ស្បែកមានសុខភាពល្អ

អាស៊ីតអាមីណូជាច្រើននៅក្នុងទឹកខ្មេះ នឹងជំរុញការរំលាយអាហារថាមពលស្បែករបស់អ្នក ជួយស្តារ​ស្ថានភាព​ឡើងវិញ​បន្ទាប់​ពី​ការ​បន្តកោសិកាស្បែក។

៥ ជំនួយ​ក្នុងការសម្រកទម្ងន់ អាស៊ីត​អាសេទិកនៅក្នុងទឹកខ្មេះមានប្រសិទ្ធភាពកាត់បន្ថយការប្រមូលផ្តុំជាតិខ្លាញ់នៅក្នុងខ្លួន ពន្លឿនការបំប្លែងជាតិខ្លាញ់ដែលប្រមូលផ្តុំក្នុងរាងកាយទៅជាថាមពល។ អាស៊ីតអាមីណូនៅក្នុងទឹកក្រូច នឹងជួយជំរុញការដុតបំផ្លាញជាតិខ្លាញ់ក្នុងរាងកាយ។

៦ ពង្រឹងមុខងារថ្លើម អាស៊ីតអាមីណូសំខាន់ៗចំនួន ៨ នៅក្នុងទឹកខ្មេះ ដែលរាងកាយមិនអាចផលិតដោយខ្លួនឯងបាន។ វានឹងពង្រឹងមុខងារថ្លើមកាន់តែប្រសើរ។

៧ បំបាត់ភាពអស់កម្លាំង ទាំងអាស៊ីតអាមីណូ និងអាស៊ីតនៃក្រូចឆ្មានៅក្នុងទឹកខ្មេះ គឺល្អសម្រាប់ពន្លឿនការធូរស្បើយពីការហត់នឿយកំដៅ ឬការងារលើសទម្ងន់។

៨ ពង្រឹងឆ្អឹង ទឹកខ្មេះដែលមានជាតិ fermented នឹងជួយកែលម្អការស្រូបយកជាតិកាល់ស្យូមទៅក្នុងរាងកាយ។ ការផឹក ឬទទួលទានទឹកខ្មេះរួមជាមួយអាហារសម្បូរវីតាមីន D ដូចជាផ្សិត និងត្រីតូចៗ នឹងជួយ្យរាងកាយរបស់អ្នកស្រូបយកជាតិកាល់ស្យូមបានល្អប្រសើរ។

៩ ពន្យឺតការកើនឡើងនៃជាតិស្ករក្នុងឈាមបន្ទាប់ពីអាហាររួច ការកើនឡើងនិងការថយចុះជាតិស្ករក្នុងឈាមយ៉ាងឆាប់រហ័ស រួម​គ្នា​ជា​យូរ​មក​ហើយ​ នឹង​កើត​ជំងឺ​ទឹក​នោម​ផ្អែម។ ទឹកខ្មេះជាតិ fermented មានប្រសិទ្ធិភាពពន្យឺតការកើនឡើងនៃជាតិស្ករក្នុងឈាមបន្ទាប់ពីអាហាររួច។ វាជួយការពារជំងឺទឹកនោមផ្អែមផងដែរ។

ទោះយ៉ាងណាអ្នកក៏ត្រូវញ៉ាំ​ក្នុង​កម្រិត​ល្មម​តាម​ការណែនាំ​ខាងលើ​ កុំផឹកទឹកខ្មេះនៅលើពោះទទេ ព្រោះវាអាចធ្វើឲ្យឈឺក្រពះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ផលិតផលសណ្ដែកសៀង ពិតជាមានហានិភ័យមហារីកសុដន់?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម