សុខភាព
តើអ្វីជាមេរោគ(អេលីកូបាក់ទែ)ក្នុងក្រពះ?
មេរោគក្នុងក្រពះ (Helicobacter Pylori or H.pylori) គឺជាមេរោគម្យ៉ាងដែលស្ថិតនៅក្នុងក្រុម ក្រាមអវិជ្ជមាន (gram-negative) ហើយជាក្រុមមេរោគមួយប្រភេទដែលមានលទ្ធភាពអាចរស់នៅក្នុងទឹកអាស៊ីតក្រពះរបស់មនុស្សយើងបាន ។ ច្រើនជាង ៥០% នៃប្រជាជនក្នុងពិភពលោក មានផ្ទុកមេរោគនេះ។ ហើយច្រើនជាង ៨០% អ្នកដែលមេរោគនេះនៅក្នុងខ្លួន ឥតមានរោគសញ្ញា។ ការចម្លងរបស់មេរោគ H.pylori គឺមានឡើងតាមរយៈការហូបអាហារដែលមិនមានអនាម័យ និងតាមរយៈការប៉ះពាល់ជាមួយទឹកមាត់ និងលាមកអ្នកជំងឺផងដែរ។
ក) មេរោគ H.pylori នេះវាមានសម្ថភាពពិសេសមួយដែលអាចបង្ករអោយមានការបញ្ចេញជាតិអាស៊ីតក្រពះច្រើនលើសពីកំរិតធម្មតានៃតំរូវការប្រចាំថ្ងៃរបស់យើង ដែលអាចបណ្តាលអោយមានការលើសជាតិអាស៊ីតក្នុងក្រពះ, វិបិត្តនៃការរំលាយអាហារ, ជម្ងឺរលាកសាច់ក្រពះរាំរ៉ៃ, ជម្ងឺដំបៅក្រពះ និង ជម្ងឺមហារីកក្រពះផងដែរ ។
ខ) ការពិនិត្យ និង ស្វែងរកវត្តមាននៃ មេរោគ H.pylori នេះនៅលើគ្រប់អ្នកជំងឺដែលមានសញ្ញាឈឺក្រពះ គឺមានសារៈសំខាន់បំផុតក្នុងការព្យាបាលអ្នកជម្ងឺក្រពះអោយមានប្រសិទ្ធិភាពកាន់តែខ្ពស់ និង ជួយអ្នកជម្ងឺដើម្បីការពារការវិវត្តន៍រាំរ៉ៃ និង មានសភាពធ្ងន់ធ្ងរនៃបញ្ហារក្រពះបាន ។
គ) វិធីផ្សេងៗក្នុងការពិនិត្យមេរោគ H.pylori:
+ ធ្វើការយកទឹករំអិល និង វិភាគសាច់ក្រពះតាមរយះ Fibroscopie gastrique (Anapath),
+ ធ្វើការវិភាគសាច់ក្រពះតាមរយះ Test rapide à l’Uréase,
+ ធ្វើការពិនិត្យលាមក (Stool Antigen test),
+ វិធីវិភាគតាមខ្យល់ដង្ហើម (test resporatoire à C13),
+ ការពិនិត្យរក Anticorp H.pylori នៅក្នុងឈាម ។
ឃ) ការព្យាបាលៈ
សូមមកពិនិត្យ និងទទួលការប្រឹក្សាពីក្រុមវេជ្ជបណ្ឌិតឯកទេសជំនាញ ប្រកបដោយបទពិសោធន៍ និងបច្ចេកវិទ្យាទំនើប ដើម្បីធានាបាននូវការព្យាបាលដ៏មានប្រសិទ្ធភាព ៕
រស្មី
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង