ព័ត៌មានជាតិ
ក្រសួងទេសចរណ៍ ស្នើឱ្យរួមគ្នាផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ក្នុងខេត្តកោះកុង
មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានស្នើដល់ភាគីពាក់ព័ន្ធទាំងអស់ក្នុងខេត្តកោះកុង គប្បីរួមគ្នាផ្សព្វផ្សាយព័ត៌មានណាដែលល្អៗបង្អួតពីសក្តានុពលសំខាន់ៗពីតំបន់ទេសចរណ៍ដែលកំពុងមានទៅកាន់ពិភពលោក។

ខេត្តកោះកុងមានសក្តានុពលធម្មជាតិ វប្បធម៌ និងប្រវត្ថិសាស្រ្តជាច្រើនដែលត្រូវតែបន្តផ្សព្វផ្សាយឱ្យបានកាន់តែច្រើនទៅប្រាប់មហាជន និងពិភពលោកបានដឹងឮ ហើយធ្វើយ៉ាងណាឱ្យពួកគេមកលេងកម្សាន្តគ្រប់រដូវកាល។ នេះជាការបញ្ជាក់របស់លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ក្នុងសិក្ខាសាលាស្តីពីផលប៉ះពាល់នៃវិស័យទេសចរណ៍មកលើសង្គម សេដ្ឋកិច្ច វប្បធម៌ និងបរិស្ថាន នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥។

លោក ហោ សារុន បានបន្តថា វិស័យទេសចរណ៍នៅតែរក្សាបាននូវតួនាទីរបស់ខ្លួន ជាវិស័យអាទិភាពមួយដែលទទួលបានការគិតគូរយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល តាមរយៈការលើកកម្ពស់ និងជំរុញការអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌ និងធម្មជាតិបៃតង ក៏ដូចជាបង្កើតប្រភេទផលិតផលទេសចរណ៍ថ្មីៗ។ បច្ចុប្បន្ន រដ្ឋាភិបាល និងក្រសួងទេសចរណ៍ បានជំរុញពន្លឿនការងារឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបនឹងស្ថានភាពរបស់កម្ពុជា និងសកលលោកក្នុងវិស័យទេសចរណ៍។

មិនត្រឹមតែប៉ុណ្ណោះទេ មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍រូបនេះ ក៏ស្នើដល់ស្ថាប័ន និងមន្ទីរពាក់ព័ន្ធ បើកចិត្តឱ្យទូលាយក្នុងការទទួលមតិរិះគន់ក្នុងន័យស្ថាបនា ដើម្បីកែលម្អ ចំពោះសេវាកម្មបដិសណ្ឋាកិច្ចភ្ញៀវ ហើយរៀបចំគោលដៅទេសចរណ៍ក្នុងមូលដ្ឋានឱ្យមានលក្ខណៈស្តង់ដារ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ពិសេសបង្កើតជាកញ្ចប់ទស្សនៈកិច្ចទៅកាន់តំបន់ដែលមានសក្តានុពល។
ដើម្បីជាភាពបង្កើនការទាក់ទាញបន្ថែម ក្រសួងទេសចរណ៍ ណែនាំឱ្យពង្រឹងគុណភាពសេវាកម្ម ចំណីអាហារដែលមានសុវត្ថិភាព តម្លៃសមរម្យស្របតាមទីផ្សារ និងបង្កើតវត្ថុអនុស្សាវរីយ៍ដែលតភ្ជាប់ខ្សែច្រវាក់ផលិតកម្មដែលងាយស្រួលនាំចេញទៅលក់នៅទីផ្សារ។

យោងតាមស្ថិតិទេសចរផ្លូវការរបស់ក្រសួងទេសចរណ៍ បង្ហាញថា នៅខែមករា ឆ្នាំ២០២៥ កម្ពុជាទទួលទេសចរអន្តរជាតិចំនួន៦១ម៉ឺននាក់ កើន១៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។ ហើយត្រូវបានរំពឹងទុកក្នុងឆ្នាំនេះថា កម្ពុជានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៧.២លាននាក់ និងទេសចរជាតិប្រមាណ ២២.៨លាននាក់។

លោក អន សុធារិទ្ធ អភិបាលរងខេត្តកោះកុង ក៏លើកឡើងផងដែរថា ខេត្តកោះកុង ពិតជាសំបូរទៅដោយសក្តានុពលធម្មជាតិជាច្រើន មិនថាតាមតំបន់ឆ្នេរកោះ ព្រៃភ្នំ និងដងព្រែក។ បច្ចុប្បន្នរដ្ឋបាលខេត្តកោះកុង កំពុងបើកចំហរដល់អ្នកវិនិយោគទាំងអស់អោយចូលមកវិស៧យទេសចរណ៍ទេសចរណ៍កាន់តែច្រើន ដើម្បីផ្តល់ភាពរីកចម្រើនទាក់ទាញ និងមានឱកាសស្រូបយកចំណូលពីការបម្រើសេវាកម្មនានាជូនភ្ញៀវទេសចរមកពីគ្រប់មជ្ឈដ្ឋាន។

បើតាមលោកអភិបាលរងខេត្ត ខេត្តកំពុងបង្កើនបណ្តុះបណ្តាលជំនាញទេសចរណ៍ដល់ពលរដ្ឋសហគមន៍ អាជីវករ និងសេវាករ លើការបដិសណ្ឋាកិច្ចភ្ញៀវ ពង្រឹងគុណភាពចំណីអាហារសោភ័ណ្ឌភាពអនាម័យ និងតម្លៃសេវាកម្មទៀតផង ស្របពេលកំណាត់ផ្លូវជាតិលេខ៤៨ និងផ្លូវជាតិលេខ១០ ស្ថាបនាជិតរួចរាល់នាពេលខាងមុខ៕
អត្ថបទ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


