Connect with us

KPT+

កន្លែងលក់ម្ហូបអាហារ ៥កន្លែងនៅខេត្តសៀមរាប សម្រាប់ភ្ញៀវទេសចរមិនគួរមើលរំលង

បានផុស

នៅ

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ថ្ងៃឆ្លងឆ្នាំថ្មី ចូលឆ្នាំ២០២៣ហើយ។ កំឡុងពេលនេះ ច្បាស់ជាមានមនុស្សមួយចំនួនបានរៀបចំគម្រោងការដើរលេងនៅខេត្តសៀមរាបបណ្តើរៗ។ តើសម្រាប់អ្នកទៅលេងខេត្តសៀមរាប គួរទៅបរិភោគអាហារនៅកន្លែងណាដែលប្លែក ឆ្ងាញ់ និងទទួលបានបរិយាកាសថ្មីខុសពីទីក្រុង?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាងក្រោមនេះ គឺជាភោជនីយដ្ឋាន៥កន្លែងនៅក្នុងខេត្តសៀមរាប ដែលទទួលបានការគាំទ្រ និងមានប្រជាប្រិយភាពខ្លាំងពីសំណាក់អ្នកទៅកន្សាន្តនៅទីនោះ៖

១.ផ្ទះក្បឿងសៀមរាប

គ្រាន់តែលឺឈ្មោះ លោកអ្នកអាចនឹងឆ្ងល់ថា តើផ្ទះក្បឿងសៀមរាបលក់ម្ហូបអ្វីទៅ? នៅទីនេះ មុខម្ហូបដែលទទួលបានការចាប់អារម្មណ៍ គឺសាច់អាំងនៅលើក្បឿង។ សាច់អាំងនៅលើអំបែងក្បឿង មួយឈុតត្រឹមតែ២ម៉ឺនរៀលប៉ុណ្ណោះ បានទាំងតម្លៃធូរថ្លៃ និងម្ហូបឆ្ងាញ់ទៀតផង។ នៅផ្ទះក្បឿងសៀមរាប មិនត្រឹមតែមានសាច់អាំងមួយមុខនេះទេ គឺមានម្ហូបជាច្រើនមុខផ្សេងទៀត មានទាំងម្ហូបបែបខ្មែរ និងម្ហូបគ្រឿងសមុទ្រជាដើម។ ដើម្បីរកហាង ផ្ទះក្បឿងខ្មែរ លោកអ្នកគ្រាន់តែជិះលើបណ្តោយផ្លូវជាតិលេខ៦ រួចបត់ចូលតាមរបងផ្លូវសាលារៀនកេសសារារាម ខេត្តសៀមរាប។

២.លៀសហាលអ៉ីទុំ ខេត្តសៀមរាប

លៀសហាលអ៉ីទុំ ខេត្តសៀមរាប គឺជាហាងមួយកន្លែងដែលមានលក់មុខម្ហូបជាច្រើនមុខ សុទ្ធតែជាមានរសជាតិឆ្ងាញ់ និងមានការគាំទ្រខ្លាំងពីសំណាក់យុវជននៅតំបន់នោះ និងភ្ញៀវទេចរផងដែរ។ មុខម្ហូបដែលទទួលបានការចាប់អារម្មណ៍នោះ គឺលៀសអប់ លៀសហាល លៀសឆា ខ្យង ខ្ចៅ ជាដើម។ លៀសនៅទីនោះ ម្ចាស់ហាងអាចលក់អស់មួយថ្ងៃ ១០០គីឡូឯណោះ។ ទីតាំងរបស់ហាង លៀសហាលអ៊ីទុំ គឺនៅខាងក្រោយវិទ្យាល័យ អង្គរតែម្តង។

៣.មាន់អាំងយាយ លន់

មាន់អាំង គឺជាមុខម្ហូបមួយមុខដែលមានប្រជាប្រិយភាពខ្លាំងណាស់នៅខេត្តសៀមរាប។ ប្រសិនជាលោកអ្នកធ្វើដំណើរចេញពីសៀមរាបប្រមាណត្រឹមតែ ៣០គីឡូម៉ែត្រ ភ្ញៀវទេសចរគ្រប់រូបអាចឃើញនូវកន្លែងលក់មាន់អាំង យាយ លន់ ដែលមានមនុស្សឈប់ទិញជាច្រើន ដោយសារតែរសជាតិរបស់មាន់នោះ។ មាន់អាំង យាយ លន់ មានទីតាំងស្ថិតនៅ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប បើកលក់ពីម៉ោង៩ព្រឹក ដល់ម៉ោង៩យប់។

៤.នំបញ្ចុកទឹកប្រហុក ខេត្តសៀមរាប

ហាងនំបញ្ចុកទឹកប្រហុក ចែ សំណាង នៅក្នុងខេត្តសៀមរាប  គឺមានរសជាតិឆ្ងាញ់ប្លែក ត្រូវជាមួយនឹងអ្នកដែលចូលចិត្តទទួលទានប្រហុកខ្មែរខ្លាំងណាស់។ នៅទីនោះ គឺគេធ្វើការរោយនំបញ្ចុកថ្មីៗ ជាមួយនឹងទឹកប្រហុករសជាតិឆ្ងាញ់របស់ខ្មែរ និងត្រីអាំង ផ្ទាប់ជាមួយបន្លែស្រុះ ធ្វើឱ្យរសជាតិឆ្ងាញ់មិនអាចបំភ្លេចបាន។ នំបញ្ចុកនេះ មានទីតាំងស្ថិតនៅមុខអង្គរទក្សិណខាងជើង ផ្លូវទៅភ្នំបាក់ខែង ហួសអង្គរតូចប្រហែលប្រហែល ១៥០ម៉ែត្រ ប៉ុណ្ណោះ។

៥.អាហារដ្ឋាន ប្រហុក

សម្រាប់អ្នកដែលចង់ទទួលទានអាហារខ្មែរចំតែម្តង អាចសាកល្បងនៅអាហាដ្ឋាន ប្រហុក ដែលមានទីតាំងជិតតំបន់អង្គរ។ អាហារដ្ឋាន ប្រហុក មានលក់ជាម្ហូបខ្មែរដូចជាប្រហុកអាំងជ្រុញ កង្កែបបោក ត្រីអាំង មាន់អាំង ម៉ាំ និងម្ហូបខ្មែរជាច្រើនមុខទៀត។ ម្ហូបនៅអាហារដ្ឋានមួយនេះ មានរសជាតិឆ្ងាញ់ ហើយក៏មានអ្នកគាំទ្រមិនតិចដែរ។ អាហារដ្ឋាន ប្រហុក មានទីតាំងស្ថិតនៅខាងត្បូងប្រាសាទអង្គរតូច៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

តំណាងរាស្ត្រខេត្តរតនគិរី ឱ្យពលរដ្ឋនៅក្បែរទន្លេស្រែពកប្រុងប្រយ័ត្ន និងត្រៀមខ្លួនទៅរកទីទួលសុវត្ថិភាព បើភ្លៀងបន្តធ្លាក់ខ្លាំង

សន្តិសុខសង្គម៤ ម៉ោង មុន

តូចចិត្ត​ខ្លួនឯង​មាន​ជំងឺ​ប្រចាំ​កាយ យក​កូនកាំបិត​ចាក់​សម្លាប់​ខ្លួន​ក្នុង​បន្ទប់

ព័ត៌មានជាតិ៦ ម៉ោង មុន

ទូតស្រីលង្ការចប់អាណត្តិការងារ ប្ដេជ្ញាបន្តជួយផ្សព្វផ្សាយអំពីសក្ដានុពលកម្ពុជាដល់ប្រជាជនស្រីលង្កា

ព័ត៌មានជាតិ៦ ម៉ោង មុន

ជលផលខេត្តកំពង់ចាមបង្ក្រាបលូស្បៃម៉ុងបានចំនួន៩មាត់ នៅស្រុកកងមាស

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ជន​ចំណាកស្រុក​​រាប់ពាន់​នាក់​សម្រុក​ចូល​ទឹក​ដីអាមេរិក​ឲ្យ​បាន​មុនការបោះឆ្នោត​

កីឡា១៤ ម៉ោង មុន

ភរិយាលោកគ្រូ អេ ភូថង ចេញសារ​សុំទោស​រឿង​តវ៉ាម្សិលមិញ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រួសៗ​អំពីលោកស្រី កាម៉ាឡា ហារីស ដែលលោក បៃដិន គាំទ្រជា​បេក្ខភាព​ប្រធានាធិបតី​អាមេរិក

ព័ត៌មានជាតិ៩ ម៉ោង មុន

តេស្ដរកសារធាតុញៀន៖ មនុស្ស៩៧នាក់ប៉ុណ្ណោះបានប្រើសារធាតុញៀន ក្នុងចំណោមមន្ត្រី និងកងកម្លាំងជាង៩ម៉ឺននាក់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អាជ្ញាធរ​ម៉ាឡេស៊ី ស្ទាក់ចាប់​នាវា​ដឹក​ប្រេង​ដែលរត់​គេច ក្រោយ​បុក​គ្នានាវា​សិង្ហបុរី​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

បៃដិនដកខ្លួន មាន​ន័យថា លោក​ ​ត្រាំ​ ​ជួប​គ្រោះ​ធំក្នុងដំណើរ​ទៅ​​អង្គុយ​​កៅអីសេតវិមាន​​​​ជាថ្មី​​

Sokha Hotels

ព័ត៌មានពេញនិយម