បច្ចេកវិទ្យា
៤ចំណុច ការពារពីការបោកបន្លំតាមរយៈសំឡេង
ការឆបោកបន្លំតាមរយៈសំឡេង ឬ “Voice Phishing ឬ Vishing” គឺជាប្រភេទនៃការវាយប្រហារផ្នែកវិស្វកម្មសង្គម ដែលឧក្រិដ្ឋជនព្យាយាមបញ្ឆោតជនរងគ្រោះឱ្យបញ្ចេញព័ត៌មានរសើប តាមរយៈការហៅទូរស័ព្ទ និងការកេងប្រវ័ញ្ចផ្នែកហិរញ្ញវត្ថុ។
តួយ៉ាង គោលដៅនៃការវាយប្រហារមានចាប់ពីទិន្នន័យរសើប ពាក្យសម្ងាត់ ព័ត៌មានកាតឥណទាន និងព្រមទាំងបញ្ឆោតយកប្រាក់ទៀតផង ដែលជនឆបោកព្យាយាមទាញយកទិន្នន័យផ្ទាល់ខ្លួននរណាម្នាក់ដូចជា ភេទ នាមខ្លួន និងអាយុ ដើម្បីបង្កើតប្រវត្តិរូបជនរងគ្រោះ និងប្រើប្រាស់ពួកវាសម្រាប់សកម្មភាពក្លែងបន្លំ។ នេះបើតាមការឱ្យដឹងពី នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។
ដូចនេះ ប្រសិនបើទទួលការហៅទូរសព្ទពីលេខប្លែក និងមិនបានព្រៀងទុក គប្បីត្រូវកត់ចំណាំ៤ចំណុចធំៗ ដើម្បីជៀសវាងធ្លាក់ក្នុងអន្ទាក់ជនឆបោក៖
១. ត្រូវប្រាកដខ្លួនអ្នកថា អ្នកកំពុងនិយាយជាមួយអ្នកណាឱ្យពិតប្រាកដ មិនថាអ្នកហៅទូរសព្ទ បានពណ៌នាខ្លួនឯងថាជាបុគ្គលិក ក្រុមហ៊ុនល្បីឈ្មោះ សូម្បីតែមិត្តភ័ក្ដិ ឬសាច់ញាតិ។
២. ភាពបន្ទាន់ហួសហេតុ គឺជាចំណុចគួរឱ្យសង្ស័យមួយដែរ។ ត្រង់ចំណុចនេះ ក៏ធ្លាប់កើតមានច្រើនករណីណាស់មកហើយដែរ ដូចជាប្រាប់ពីភាពបន្ទាន់អ្វីមួយដែលត្រូវការលុយជាប្រញាប់។
៣. ប្រសិនបើមាននរណាម្នាក់ទាក់ទងមក និងបានស្នើសុំព័ត៌មានលម្អិតអំពីកាតឥណទាន ឬការចូលប្រើទិន្នន័យនោះ ត្រូវគិតឱ្យបានច្បាស់មុននឹងឆ្លើយតប ព្រោះថាក្រុមហ៊ុនស្របច្បាប់ នឹងមិនស្នើសុំទិន្នន័យសម្ងាត់តាមទូរស័ព្ទនោះទេ។
៤. ប្រសិនបើមាននរណាម្នាក់ ទាក់ទងមក ដើម្បីទាមទារឱ្យចុចតំណភ្ជាប់ដែលគេផ្ញើតាមអុីមែល ឬតាមសារនោះ ត្រូវផ្ទៀងផ្ទាត់ឱ្យបានច្បាស់ មុនពេលអ្នកចុចលើតំណអ្វីមួយ។ ក្នុងករណីមិនច្បាស់ ត្រូវសួរនាំអ្នកជំនាញឱ្យជួយពិនិត្យ។

ចំពោះទម្រង់នៃការឆបោកដែលធ្លាប់កើតឡើងមានដូចជា ការក្លែងបន្លំជាស្ថាប័នហរិញ្ញវត្ថុ (Financial Institute Impersonation); ឆបោកតាមរយ:ការផ្តល់ប្រាក់កម្ចី និងវិនិយោគ (Loan or Investment Scam); ឆបោកដោយប្រើមនោសច្ចតនា (Romance Scam) និងឆបោកតាមរយ:ការឈ្នះរង្វាន់ Lucky Draw Scam ជាដើម៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


