វប្បធម៌ ជំនឿ
វត្ថុ ៣ យ៉ាង គេតែងតុបតែងមុខទ្វារ ដើម្បីទាញសំណាងល្អ និង លុយកាក់ចូលផ្ទះ
ទ្វារខាងមុខ វាប្រៀបដូចជាចំណុចទទួលថាមពលសំខាន់ចូលក្នុងផ្ទះ។ ការដាក់វត្ថុពិសិដ្ឋតាមគោលការណ៍ហុងស៊ុយនៅមុខទ្វារ វានឹងជួយទាក់ទាញសំណាង លុយកាក់ និងថាមពលវិជ្ជមានចូលក្នុងផ្ទះ។ ជាពិសេសទៀតនោះ វាក៏ជួយកម្ចាត់អំពើអាក្រក់ឧបទ្រព្យចង្រៃ និងលើកតម្កើងទ្រព្យសម្បត្តិរបស់អ្នករស់នៅក្នុងផ្ទះឲ្យកាន់តែកើនឡើងឥតឈប់ឈរ។
វត្ថុស័ក្តិសិទ្ធិតាមគោលការណ៍ហុងស៊ុយ
យោងទៅតាមគោលការណ៍ហុងស៊ុយ តម្កល់វត្ថុស័ក្តិសិទ្ធិដែលតំណាងឲ្យលាភសំណាង និងលុយកាក់ នៅមុខផ្ទះ វានឹងជួយទាក់ទាញថាមពលវិជ្ជមាន បង្កើនសំណាង លុយកាក់ និងទ្រព្យសម្បត្តិសម្រាប់អ្នករស់នៅ។ បន្ថែមពីលើភាពស្រស់ស្អាត វត្ថុស័ក្តិសិទ្ធិទាំងនេះក៏ជួយលុបបំបាត់សំណាងអាក្រក់ និងលើកតម្កើងសំណាងក្នុងគ្រួសារផងដែរ ។
វត្ថុដែលមានពណ៌ក្រហម ក៏អាចដាក់នៅក្នុងតំបន់នេះផងដែរ។ ក្រហមត្រូវបានគេជឿថាជាពណ៌សំណាង ដូច្នេះត្រូវដាក់អ្វីមួយពណ៌ក្រហមនៅមុខទ្វារ។ វានឹងជួយបង្កើនសំណាងដល់ផ្ទះ មានអំណាច ថាមពលមហាលសាល ដែលជួយទាក់ទាញទ្រព្យសម្បត្តិ និងការពារថាមពលអវិជ្ជមានមិនឲ្យចូលដល់ក្នុងផ្ទះបានដែរ។
ប្រភពទឹកតុបតែងផ្ទះ / ចានត្រី
ទឹកគឺជានិមិត្តរូបនៃសំណាងល្អមួយបែប វាដូចជាភាពរលូននិងភាពងាយស្រួលមួយ ដូច្នេះយើងជឿថាប្រសិនបើយើងដាក់ប្រភពទឹកទាំងនេះនៅក្នុងផ្ទះ វានឹងផ្តល់ផលវិជ្ជមានដល់ទ្រព្យសម្បត្តិ និងលុយកាក់របស់អ្នករស់នៅ។ ប្រសិនបើផ្ទៃផ្ទះមិនធំទូលាយ វាអាចត្រូវបានជំនួសដោយចានត្រីតូចមួយក៏បាន។ អ្វីក៏ដោយឲ្យតែជាប្រភពទឹក វាប្រៀបដូចជាទាញលាភសំណាង និងលុយកាក់ឲ្យផ្សេងៗ រួមទាំងភាពសុខសប្បាយដល់អ្នកយ៉ាងមានប្រសិទ្ធភាព។
ដើមឈើល្អ ប្រភេទប្រទាលឬដើមនាំលាភនាំលុយ
ក្រៅពីជួយតុបតែងផ្ទះឲ្យមានខ្យល់ចេញចូលបានស្រួល ការបន្ថែមម្លប់ឈើក៏ជានិមិត្តរូបនៃជីវិត និងការលូតលាស់ជួយបង្កើនសំណាងផងដែរ។ ដើមឈើល្អៗក្នុងផ្ទះទាក់ទាញលុយ និងទ្រព្យសម្បត្តិ។ ប៉ុន្តែ ប្រសិនបើអ្នកកំពុងស្វែងរកដើមឈើដើម្បីតុបតែងផ្ទះសូមចៀសវាងការដាំដើមឈើធំពេក ហើយជ្រើសរើសដើមឈើដែលមានអត្ថន័យល្អតាមគោលការណ៍ហុងស៊ុយដូចជា ដើមឬស្សី ដើមប្រទាល ដើមនាំលុយតូចល្មមដែលអាចដាក់តាមមាត់ទ្វារចូលផ្ទះបាន៕

គ្រូ ណុប
ចុចអាន៖ចាប់ពីខែកក្កដាដល់កញ្ញា តារានិករ ៣ នេះ មានលាភធំក្នុងជីវិត ទាំងស្នេហានិងអាជីព
-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច១២ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


