សន្តិសុខសង្គម
បញ្ជូនខ្លួនមន្ត្រីយោធាប្រើកាំភ្លើងAKគំរាមអ្នកលក់ត្រីទៅតុលាការ
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ដែលជាមន្រ្តីយោធាពាក់ព័ន្ធការប្រើប្រាស់កាំភ្លេីង AK47គំរាមកំហែង តាមផ្លូវសាធារណៈទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ។

ជនសង្ស័យមានឈ្មោះ សុខ មនោរម្យ អាយុ៣៧ឆ្នាំ មុខរបរយោធា(កងកិត្តិយសត្រែទ័ព)បច្ចុប្បន្នរស់នៅផ្ទះលេខ68C ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ តែ ប្រុស ភេទប្រុស អាយុ៣៧ ឆ្នាំ ជនជាតិខ្មែរមុខរបរលក់ត្រី។
គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទី១៧ កក្កដា ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅបានចាប់ខ្លួនជនសង្ស័យម្នាក់ពីបទ(គំរាមកំហែងដោយប្រើប្រាស់អាវុធវែងAk47)នៅចំណុចយឿត្រីថ្មីគល់ស្ពានព្រែកព្នៅភូមិផ្សាលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

យោងតាមការស្ដាប់ចម្លើយជនសង្ស័យបានសារភាពថា នៅវេលាម៉ោង ៧និង៣២នាទីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ជនសង្ស័យបានជិះរថយន្តមួយគ្រឿងម៉ាកLUXIS 350ពណ៌ស ពាក់ស្លាកលេខខេមរៈភូមិន្ទ 02.2.6171ដោយដាក់អាវុធវែងAK47មួយដើមក្នុងរថយន្តពេលមកដល់កន្លែងកើតហេតុបានដកអាវុធវែងAK47ចេញពីក្នុងរថយន្តយកទៅគំរាមជនរងគ្រោះឈ្មោះ តែ ប្រុស និងអ្នកជិតខាង។ មូលហេតុដោយសារជនរងគ្រោះចោទខ្លួនថាបានទំនាក់ទំនងស្នេហាជាមួយប្រពន្ធជនរងគ្រោះ។
ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានបើករថយន្តទៅទុកនៅក្នុងអង្គភាពកងកិត្តិយសត្រែទ័ពចំណែកអាវុធវែងAK 47បានយកទៅទុកក្នុងឃ្លាំងវិញ៕
អត្ថបទ៖ សុភា




-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


