ព័ត៌មានជាតិ
បុរស២នាក់ បើកបរក្នុងស្ថានភាពស្រវឹងបុកបង្គោលភ្លើង ក្រឡាប់រថយន្តរងរបួសស្រាល
បុរស២នាក់ បើកបររថយន្តទាំងស្ថានភាពស្រវឹងហើយជ្រុលទៅបុកបង្គោលភ្លើងនៅតាមបណ្តោយផ្លូវជាតិ៤៨ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

លោក ស្រុង ណារិទ្ឋ អធិការរងនគរបាលស្រុកមណ្ឌលសីមា បានឲ្យដឹងនៅរសៀលថ្ងៃទី១៥ ខែកក្កដា នេះថា ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបើកក្រលាប់ដោយខ្លួនឯង និងបុកបង្គោលនេះ ស្ថិតនៅត្រង់ចំណុចជិតផ្ទះកាប់គោភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង កាលពីល្ងាចនៅថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០២៤។

លោកអធិការរងនគរបាលស្រុក បន្ថែមថា ជនបង្កជាអ្នកបើកបររថយន្ត ឈ្មោះ ហេង សារឿន អាយុ៦០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង(ពុំមានរបួស) និងអ្នករួមដំណើរឈ្មោះ ពូ ទឹង ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែររស់នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុងរបួសដៃស្រាល។

មូលហេតុដែលបង្កឲ្យមានគ្រោះចរាចរណ៍ខាងលើដោយសារម្ចាស់រថយន្តម៉ាក Kear morning ចង្កូតស្តាំ ពណ៍ទឹកក្រូច ស្លាកលេខ PP 0695 បេីកបរពីលិច ទៅកើតក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុបានវ៉ារថយន្ត១គ្រឿងតែវ៉ាមិនផុតក៏ជ្រុលទៅបុកជាមួយបង្គោលភ្លើងបណ្តាលរថយន្តក្រឡាប់ដោយខ្លួនឯងទាំងស្ថានភាពស្រវឹង។
កម្លាំងជំនាញ ក៏ត្រូវម្ចាស់ឡានហៅឡានស្ទូច ស្ទូចឡានយកទៅជួសជុល ចំណែកឯបង្កោលភ្លើងដែលត្រូវឡានបុកបណ្តាលអោយខូចខាត ខាងមន្ត្រីពាក់ព័ន្ធ និងម្ចាស់រថយន្តបានទាក់ទង់គ្នារួចរាល់ហើយ៕
អត្ថបទ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


