ព័ត៌មានអន្ដរជាតិ
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅអ៊ុយក្រែន ស្លាប់មនុស្ស ១៤នាក់
យោងតាមការចេញផ្សាយរបស់សារពត៌មាន BBC កាលពីថ្ងៃទី៧ខែកក្កដា, មនុស្សចំនួន១៤នាក់ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ នៅភាគខាងលិចប្រទេសអ៊ុយក្រែន។

យោងតាមមន្ត្រីជាន់ខ្ពស់ប្រចាំតំបន់, ហេតុការណ៍នេះកើតឡើងនៅជិតភូមិ Verkhiv ក្នុងតំបន់ Rivne ដោយរថយន្តដឹកទំនិញមួយគ្រឿង បើកទៅបុកនឹងរថយន្តធុនតូច។ អ្នកដំណើរ១២នាក់ រួមទាំងកុមារអាយុ៦ឆ្នាំម្នាក់ និងអ្នកបើកបររថយន្ត២នាក់បានស្លាប់ ចំណែកស្ត្រីម្នាក់នៅរស់រានមានជីវិតតែរបួសធ្ងន់។
ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុពិតនៃគ្រោះថ្នាក់ចរាចរណ៍នេះ នៅមិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ ខណៈការស៉ើបអង្កេតកំពុងធ្វើឡើយ។
ទន្ទឹមនោះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ក៏បានផ្ញើការរំលែកទុក្ខទៅកាន់សាច់ញាតិជនរងគ្រោះផងដែរ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


