ព័ត៌មានអន្ដរជាតិ
Adidas ដក Bella Hadid ចេញពីពាណិជ្ជកម្ម ក្រោយរងការរិះគន់យ៉ាងចាស់ដៃពី អ៊ីស្រាអែល
ក្រុមហ៊ុន Adidas បានដករូបភាពរបស់តារាម៉ូដែល Bella Hadid ចេញពីការផ្សាយពាណិជ្ជកម្មស្បែកជើងកីឡា ដែលបានក្លាយជាមុខក្នុងយុទ្ធនាការសម្រាប់ការដាក់លក់ស្បែកជើងឡើងវិញជុំវិញព្រឹត្តិការណ៍អូឡាំពិកទីក្រុង Munich ឆ្នាំ ១៩៧២ ពេលនោះ ភេរវករប៉ាឡេស្ទីនមកពីក្រុម Black September បានសម្លាប់អត្តពលិកអ៊ីស្រាអែល ១១ នាក់ និងមន្ត្រីប៉ូលីសអាល្លឺម៉ង់ម្នាក់។
ការរិះគន់កើតឡើងបន្ទាប់ពី កំពូលតារាបង្ហាញម៉ូដអាមេរិកវ័យ២៧ មានឪពុកជាជនជាតិប៉ាឡេស្ទីន ដែលញឹកញយនាងបានទាក់ទាញការខឹងសម្បារពីរដ្ឋាភិបាលអ៊ីស្រាអែល ហើយសរសេរពាក្យស្លោកមួយថា “ពីទន្លេដល់សមុទ្រ ប៉ាឡេស្ទីននឹងមានសេរីភាព” ដែលពេលនោះ ត្រូវបានគេចោទប្រកាន់ពីបទប្រឆាំងសាសនា។

ជារឿយៗ នាងតែងតែរិះគន់រដ្ឋាភិបាលអ៊ីស្រាអែលម្តងហើយម្តងទៀត និងគាំទ្រប៉ាឡេស្ទីនជាច្រើនឆ្នាំកន្លងមក ហើយនៅថ្ងៃទី ២៣ខែតុលាបានធ្វើសេចក្តីថ្លែងការណ៍មួយនៅលើ Instagram ទួញសោកចំពោះការបាត់បង់ជីវិតស្លូតត្រង់ ខណៈពេលដែលនាងក៏បានអំពាវនាវឲ្យអ្នកដើរតាមដាក់សម្ពាធមេដឹកនាំរបស់ពួកគេឲ្យការពារជនស៊ីវិលនៅតំបន់ហ្គាហ្សា។
ភ្លាមៗនោះដែរ ក្រសួងការបរទេសអ៊ីស្រាអែលបានរិះគន់យ៉ាងខ្លាំងចំពោះការបង្ហាញខ្លួនរបស់ Hadid នៅក្នុងយុទ្ធនាការនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយអំពាវនាវដល់ក្រុមហ៊ុន Adidas ជួយដោះស្រាយកំហុសដ៏ធ្ងន់ធ្ងរ ហើយខ្លួនសូមជំទាស់នឹង Hadid ថាជាមុខនៃយុទ្ធនាការរបស់ក្រុមហ៊ុន។
លើសពីនេះ ក្រសួងការបរទេសអ៊ីស្រាអែលបានសរសេរនៅលើបណ្ដាញសង្គម X បន្ថែមថា “សម្រាប់ក្រុមហ៊ុន Adidas ក្នុងការជ្រើសរើសគំរូប្រឆាំងនឹងប្រទេសអ៊ីស្រាអែល ដើម្បីរំលឹកឡើងវិញនូវកីឡាអូឡាំពិកដ៏ខ្មៅងងឹតនេះ គឺជាកំហុសដ៏ធំឬដោយចេតនា ដែលមិនអាចទទួលយកបានទេ” ។
ទោះបីជាយ៉ាងណា មកដល់ពេលនេះ ក្រុមហ៊ុនសម្លៀកបំពាក់កីឡាដែលមានមូលដ្ឋាននៅប្រទេសអាឡឺល្លឺម៉ង់ បាននិយាយថា ខ្លួនកំពុងពិនិត្យឡើងវិញនូវយុទ្ធនាការរបស់ខ្លួន បន្ទាប់ពីការរិះគន់ពីអ៊ីស្រាអែលជុំវិញការចូលរួមរបស់តារាម៉ូដែលស្រីជនជាតិអាមេរិក។ ជាពិសេសក្រុមហ៊ុនបានបញ្ចាក់ទៀតថា “យើងដឹងច្បាស់ថាការតភ្ជាប់ត្រូវបានធ្វើឡើងចំពោះព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សោកនាដកម្ម ទោះបីជាទាំងនេះជារឿងអចេតនាទាំងស្រុងក៏ដោយ ហើយយើងសូមអភ័យទោសចំពោះការតូចចិត្ត ឬទុក្ខព្រួយដែលបង្កឡើង។
យ៉ាងណាមិញ នេះក៏មិនមែនជាលើកទីមួយទេ ដែលក្រុមហ៊ុនសម្លៀកបំពាក់កីឡាកាត់ផ្តាច់ទំនាក់ទំនងជាមួយទូតសុឆន្ទៈល្បីៗ បន្ទាប់ពីមានការចោទប្រកាន់ពីបទប្រឆាំងសាសនា។ កន្លងមក Adidas បានបញ្ចប់ភាពជាដៃគូរបស់ខ្លួនជាមួយតារាចម្រៀងរ៉េប Kanye West ក្នុងខែតុលា ឆ្នាំ ២០២២ ដោយនិយាយថា មិនអត់ឱនចំពោះអ្នកប្រឆាំងទេ បន្ទាប់ពីតារារ៉េបរូបនេះបង្ហោះលើ Instagram និង Twitter ជុំវិញការបង្ហោះប្រមាថ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Adele ទម្លាយថា អាចសម្រាកពីអាជីពយូរ ហើយគ្មានចិត្តចេញបទចម្រៀងថ្មីទេ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


